បន្ថែមតែប៉ុន្មានចំនុចនេះទៅក្នុងទម្លាប់ថែស្បែក មិនបារម្ភថាត្រូវកើតមុនដោយសារព៉ាក់ម៉ាសជាប្រចាំឡើយ

  • 2022-01-06 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកបានកត់សម្គាល់ឃើញមានស្នាមកន្ទួលតូចធំ ច្រើនជាងធម្មតាដែលលេចចេញនៅលើតំបន់ត្រូវបានបិទបាំងដោយម៉ាសមុខ វាអាចជាបញ្ហាស្បែកដែលគេត្រូវបាននិយមហៅ Maskne ហើយ។ ការពាក់ម៉ាសគឺនៅតែចាំបាច់នៅឡើយ បាក់េតរី ប្រេងកង្វក់ ធូលីដីនឹងនៅកកកុញនៅលើផ្ទៃមុខអ្នក គួបផ្សំនឹងសំណើមខ្លាំងក្រោមម៉ាសក៏អាចជួយអោយបាក់េតរីលូតលាស់បានកាន់តែរហ័ស។ សូមបន្តអានដើម្បីពិនិត្យមើលទម្លាប់សាមញ្ញចំនួន ៥ យ៉ាងដែលជួយអ្នកអោយគេចផុតពីបញ្ហានេះ៖

១. លាងសម្អាតមុខភ្លាមៗ​ មុន និង ក្រោយពេលពាក់ម៉ាសរួច

ការពាក់ម៉ាសបន្ទាប់ពីលាងសម្អាតមុខរួច និង ការពារមិនអោយប្រេង និង ធូលីដីនៅកកកុញលើស្បែកមុខអ្នកនោះទេ។ ដូចគ្នានេះផងដែរ ពេលទៅដល់ផ្ទះភ្លាម អ្នកគួរតែលាងសម្អាតមុខដៃ បន្ទាប់មកមុខអ្នកមុនគេ មុននឹងទៅធ្វើការងារផ្សេងទៀត តែសូមជៀសវាង លាងសម្អាតមុខដោយផលិតផលដែលមានជាតិសូដ្យូមឡារីលស៊ុលហ្វាត (Sodium Lauryl Sulfate) ព្រោះវាជាគ្រឿងផ្សំមានសារជាតិកាត់ខ្លាំង ដែលអាចធ្វើអោយស្បែកមុខអ្នកប្រែជារលាក ហើយបំផ្លាញស្រទាប់ប្រេងពីធម្មជាតិនៃស្បែក មុនក៏ងាយនឹងកើតឡើងជាងមុន។

២. មិនត្រូវពាក់ម៉ាសភ្លាមៗ បន្ទាប់ពីលាបឡេផ្ដល់សំណើម

ស្រទាប់នៃជាតិសំណើមអាចមានអត្ថប្រយោជន៏ខ្លាំងដល់ស្បែក ដោយវាអាចដើរតួជារបាំងការពារប្រឆាំង និង ការពារស្បែកមិនរមាស់បាន។ បន្ទាប់ពីលាបជាតិសំណើមសូមរង់ចាំប្រហែល ១៥ នាទីឬរហូតប្រាកដថាវាបានជ្រាបចូលទៅក្នុងស្បែកទាំងស្រុង មុនពេលលើកម៉ាសមកពាក់។ ការអនុវត្តបែបនេះអាចជួយអោយស្បែកអ្នកមិនមានសំណើមខ្លាំងពេក នាំអោយកើតមុន និង កន្ទួលលើស្បែក។

៣. ប្រើប្រាស់ម៉ាសដែលផលិតពីកប្បាស (Cotton)

ម៉ាសមុខដែលផលិតពីក្រណាត់សំយោគអាចមានតម្លៃថោកជាង ប៉ុន្តែក្រណាត់ប្រភេទនេះ មិនល្អសម្រាប់អ្នកដែលមានស្បែកមុខងាយនឹង Breakout នោះទេ។ ក្រណាត់សំយោគដូចជា Polyester Acrylic និង Rayon ជាប្រភេទក្រណាត់ដែលមិនអាចអោយខ្យល់ចេញចូលបាន ដែលបង្កើតបានជាបរិយាកាសដែលមានសំណើមខ្លាំងក្នុងបរិវេណដែលបិទបាំងដោយម៉ាស។ កប្បាសគឺជាវត្ថុធាតុដើមល្អបំផុត ក្នុងការជ្រើសម៉ាសមុខ ព្រោះវាអាចធ្វើអោយស្បែកអ្នកដកដង្ហើមបាន។

៤. ផ្លាស់ប្ដូរម៉ាស ២-៣ ដងក្នុងមួយថ្ងៃ

ប្រសិនបើអ្នកពាក់ម៉ាសដដែលពេញមួយថ្ងៃបាក់តេរីនិងប្រេងអាចនឹងកកកុញលើស្បែករបស់អ្នកមិនខាន។ គួរតែយកម៉ាសថ្មី ២-៣ តាមខ្លួននៅពេលដែលអ្នកចេញទៅក្រៅ។

៥. ផាត់មុខបែបស្រាលៗ

ផលិតផលគ្រឿងសម្អាងមួយចំនួនដែលត្រូវចៀសវាង គឺជាប្រភេទដែលផ្សំពីប្រេង ព្រោះវាអាចរួមចំណែកដលើការកកស្ទះរន្ធញើស ព្រមទាំងក្រេមលាបមាត់ប្រភេទ រលោង។ បើសិនជាអ្នកមានទម្លាប់ Makeup ជាប្រចាំទៅហើយ គួរតែប្រើប្រាស់ក្នុងបរិមាណតិចបំផុតតាមដែលអាចធ្វើទៅបាន។

ប្រភព៖ girlstyle ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម