ប្រសិនបើចង់ឲ្យស្បែកនៅតែស្រស់ថ្លានិងតឹងណែន នារីៗគួរអនុវត្តនូវវិធី៤យ៉ាងនេះ

  • 2022-01-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្បែក​ដែល​ស្អាត គឺ​ស្បែក​មាន​ខូឡាជែន​គ្រប់​គ្រាន់ ដូច្នេះ ​មិត្ត​នារី​អាច​សាក​ល្បង​តាម​វិធី​ខាង​ក្រោម​បាន។

១. មាន​របប​អាហារ​ត្រឹម​ត្រូវ

ស្បែក​​ជ្រូក ​សាច់​គោ ​ជើង​មាន់ ​សាច់​មាន់ ​ត្រី ទឹក​ដោះគោ ស៊ុត សុទ្ធតែ​សម្បូរ​ដោយ​ខូឡាជែន។ ​អាហារ​បួស​ គ្រាប់​វ៉ាល់​ណាត់ សណ្តែក ក៏​ផ្ទុក​នូវ​​ខូឡាជែន និង​ប្រូតេអ៊ីន​ច្រើន​ផង​ដែរ ក្នុង​ការ​ជួយ​រាង​កាយ។ លើស​ពី​នេះ ​ជួយ​ស្បែក​មិន​ឲ្យ​​ឆាប់​ខូច មិន​ងាយ​យារ​ធ្លាក់។ ​សម្រាប់​ផ្លែឈើ​ដូច​ជា ​ល្ហុង ​ស្រ្ត​បឺរី ​ម្ទេស​ហាវៃ ​ស្ពៃ​ខាត់​ណា ផ្ទី សណ្តែក​បណ្តុះ ​ម្ទេស ​ផ្កា​ខាត់​ណា ​ត្រ​សក់​ស្រូវ … ​ដែល​បន្លែ​ផ្លែ​ឈើ​ទាំង​នេះ​ជួយសំយោគ​ខូឡាជែន​ដល់​រាង​កាយ។

​២. ញ៉ាំ​ខូឡាជែន ​និង​វីតាមីន C

សម្រាប់​មនុស្ស​ពេញ​វ័យ ​អ្នក​គួរ​ញ៉ាំ​ជីវជាតិ​​ខូឡាជែន​ដើម្បី​បំប៉ន​ធ្មេញ 5000mg ​មុន​ចូល​គេង និង 100mg ​នៃ​វីតាមីន C ​ដើម្បី​ទ្រទ្រង់​ដល់​រាង​កាយ។

​៣. ប្រើ​ផលិត​ផល​រក្សា​សម្រស់

ផលិត​ផល​សម្រស់​ដែល​ផ្ទុក​ដោយ​សារធាតុ​រេទីណុល L-vitamin C ​ពិត​ជា​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​​លើ​ការ​ផលិត​ខូឡាជែន Elastin និង Hyaluronic Acid សម្រាប់​ស្បែក។ ​

៤. ព្យាបាលសម្រស់​តា​ម​វេជ្ជសាស្រ្ត

ការ​ថែ​សម្រស់​ដោយ​វិធីព្យាបាល​តាម​វេជ្ជសាស្រ្ត ​ពិតជា​ជួយ​ដល់​ស្បែក​ឲ្យ​រក្សា​ភាព​តឹង​ណែន និង​ជា​ជម្រើស​ល្អ​បំ​ផុត។ ​វិធីសាស្រ្ត​នេះ ជួយ​ពន្យារ​ភាព​ចាស់​បាន​យឺត​ជា​ទី​បំ​ផុត ​។​​

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម