មនុស្សស្រីត្រូវចាំ! បើមិនចង់បាត់តម្លៃខ្លួនឯង កុំឲ្យឱកាសស្នេហាលើស២ដងទៅមនុស្សប្រុស
- 2021-12-26 10:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីត្រូវចាំ! បើមិនចង់បាត់តម្លៃខ្លួនឯង កុំឲ្យឱកាសស្នេហាលើស២ដងទៅមនុស្សប្រុស
ឱកាសក្នុងរឿងស្នេហា ប្រៀបដូចជាខ្យល់អុកស៊ីសែន គឺសំខាន់ខ្លាំងណាស់។ មានតែអ្នកយល់ពីតម្លៃនេះទេ ទើបឃើញថាឱកាសពិតជាសំខាន់។ មនុស្សស្រីមួយចំនួនចូលចិត្តផ្ដល់ឱកាសឲ្យមនុស្សប្រុស ព្រោះគិតថាគេនឹងកែខ្លួន តែចុងបញ្ចប់គេនៅតែមិនឃើញពីតម្លៃនៃឱកាសនេះ។
ឈប់ស្ដាយមនុស្សប្រុសម្នាក់នោះទៀតទៅ តែអ្នកគួររៀនឲ្យតម្លៃនៃឱកាសសម្រាប់ខ្លួនឯងវិញ។ ព្រមដើរចេញពីគេ ព្រមដើរចេញពីរណ្ដៅទុក្ខ ពេលនោះគេនឹងឃើញថាអ្នកជាមនុស្សលែងទ្រាំនឹងរឿងស្នេហាតុកសិចនេះទៀតហើយ។ បើគេស្រលាញ់អ្នកពិត គេប្រាកដជាឃើញឱកាសដែលអ្នកផ្ដល់ឲ្យ មានតម្លៃ គេខ្លាចអ្នកខឹង ហើយមិនអនុញ្ញាតឲ្យកំហុសដែលអ្នកស្អប់បំផុតកើតឡើងម្ដងទៀតនោះទេ ។ ផ្ទុយមកវិញ បើគេចូលចិត្តបង្កើតកំហុសដដែលៗ គ្មានក្រែងចិត្តអ្នក បញ្ចប់ទំនាក់ទំនងនេះទៅ។
បើនិយាយរួចហើយ គេនៅដដែលpe ឈប់ស្តីបន្ទោសគេទៀត ហើយឲ្យគេធ្វើអីដែលគេចង់ទៅ ព្រោះអ្នកនិងគេ លែងជាស្នេហាហើយ។ លើសពីនេះ កុំខ្លាចរស់នៅម្នាក់ឯង កុំខ្លាចវិលទៅរកជីវិតម្នាក់ឯងម្តងទៀត ហើយកុំខ្លាចសង្គមនេះសើចសំអកអ្នក ពេលបែកបាក់ស្នេហា។
ព្រមដើរចេញពីជីវិតស្នេហាដែលធ្វើឲ្យអ្នកហត់ចិត្ត ហើយបង្កើតតម្លៃឱកាសឲ្យខ្លួនឯងបានរកជីវិតមួយទៀតដែលមានក្តីសុខជាងនេះ ។ អនុញ្ញាតឲ្យខ្លួនឯងដកដង្ហើមបានស្រួលជាងមុន លែងយំដូចមុន ហើយសប្បាយចិត្តជាងមុន ដែលរស់នៅជាមួយមនុស្សដែលមិនផ្តល់តម្លៃស្នេហា ដែលអ្នកផ្តល់ឱកាសឲ្យគេច្រើនដង៕
ចុចអាន៖ ស្រលាញ់ខ្លួនឯងឲ្យបានសិន ចាំស្រលាញ់អ្នកដទៃ