សញ្ញាទាំង ៥ នេះអាចបញ្ជាក់បានថាអ្នកកំពុងតែញៀនជាមួយនឹងការងារខ្លាំង
- 2022-01-05 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៥ នេះអាចបញ្ជាក់បានថាអ្នកកំពុងតែញៀនជាមួយនឹងការងារខ្លាំង
ការធ្វើការងារនៅកន្លែងដែលមានការប្រកួតប្រជែងខ្លាំងគឺជារឿងដ៏ល្អសប្រាប់អ្នក ពីព្រោះខិតខំព្យាយាមបំពេញកាតព្វកិច្ចជាបុគ្គលិកល្អ និងចង់បង្ហាញខ្លួនឯងថាអ្នកគឺពូកែនឹងជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុន។ ការខិតខំប្រឹងប្រែងធ្វើការងារគឺដើម្បីបំពេញតម្រូវការរបស់ក្រុមហ៊ុន ក៏ដូចជាការបង្កើនមុខជំនាញរបស់ខ្លួនបានយ៉ាងល្អប្រសើរផងដែរ។
ទាំងអស់នេះមិនថាអ្នកកំពុងតែធ្វើការពីផ្ទះ ឬនៅការិយាល័យក៏ដោយនៅពេលនិយាយដល់ពាក្យថាការញៀននឹងការងារគឺមិនសំដៅទៅលើរឿងអាក្រក់នោះទេ តែវាអាចនាំអ្នកទៅរកបញ្ហាសុខភាពមួយចំនួនដោយមិនដឹងខ្លួនដូចជាការគេងមិនលក់ ឬគេងមិនបានគ្រប់គ្រាន់ និងផលប៉ះពាល់មួយចំនួនទៀតទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ។
អ្នកអាចដឹងបានថាអ្នកកំពុងតែញៀននឹងការងារឬអត់ដោយផ្អែកទៅលើចំណុចគោលៗទាំង ៥ ខាងក្រោមនេះ៖
អ្នកដែលឈានដល់ការញៀននៃការងារជាទូទៅគឺតែងតែចំណាយពេលតែម្នាក់ឯងជាមួយនឹងកុំព្យូទ័រដើម្បីបន្តធ្វើការ។ អ្នកនឹងគ្មានពេលជាមួយក្រុមគ្រួសារ មិត្តភក្ដិ គ្មានពេលហាត់ប្រាណ ឬមិនមានពេលចម្អិនម្ហូបសុខភាព ហើយអ្នកនឹងផ្ដាច់ចេញពីជីវិតបណ្តាញសង្គម និងនៅតែជាមួយការងារតែប៉ុណ្ណោះ៕
ចុចអានបន្ត៖ កំហុសឆ្គង ៥ យ៉ាងនៃភាសាកាយវិការដែលធ្វើឲ្យអ្នកដទៃវាយតម្លៃអ្នកខុស