យុទ្ធសាស្ត្រល្អៗទាំង ៦ យ៉ាងដែលអាចជួយអ្នកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងជីវិត
- 2021-12-27 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រល្អៗទាំង ៦ យ៉ាងដែលអាចជួយអ្នកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវក្នុងជីវិត
មនុស្សគ្រប់ៗគ្នានៅលើលោកនេះគ្មានអ្នកណាដែលមិនធ្លាប់ "មិនបានធ្វើខុសនោះទេ" គឺប្រាកដជាមាន គ្រាន់តែថាតិចឬច្រើនតែប៉ុណ្ណោះនៅក្នុងឆាកជីវិតរបស់ពួកគេ។ មានអ្នកខ្លះទៀតនោះធ្លាប់បានឆ្លងកាត់ ធ្លាប់បានធ្វើ និងធ្លាប់បានសម្រេចចិត្តទៅលើរឿងអ្វីមួយម្តងរួចទៅហើយ តែពេលក្រោយនូវតែធ្វើការសម្រេចចិត្តខុសដដែលៗ។
តើមូលហេតុអ្វីបានជាមនុស្សពេលខ្លះធ្វើការសម្រេចចិត្តខុស និងពេលខ្លះទៀតក៏ត្រូវ? ទាំងនេះដោយសារការគិតនៅក្នុងប្រព័ន្ធខួរក្បាលរបស់មនុស្សមានទំនោរទៅលើការគិតឆាប់ៗ ខ្លីៗ ដោយមិនបានវិភាគ និងមិនបានធ្វើការពិចារណាឲ្យបានសព្វគ្រប់ គ្រប់ជ្រុងជ្រោយមុននឹងធ្វើការសម្រេចចិត្ត។
អ្នកអាចធ្វើការកាត់បន្ថយទៅលើកំហុសនៃការសម្រេចចិត្តខុសនៅក្នុងជីវិតរស់នៅតាមគន្លឹះល្អៗទាំង ៦ យ៉ាងនេះ៖
អ្វីដែលសំខាន់បំផុតនោះគឺការពិនិត្យមើលទៅលើស្ថានភាពខ្លួនឯងជាមុនសិនថា តើអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណានៃជីវិតរស់នៅ។ ការរៀនសូត្រទៅលើកំហុសឆ្គងរបស់ខ្លួនឯង ឬពីអ្នកដទៃនឹងអាចជាបទពិសោធល្អមួយសម្រាប់អ្នកក្នុងការសម្រេចចិត្តឲ្យបានល្អ និងត្រឹមត្រូវ៕
ចុចអានបន្ត៖ រឿងសំខាន់ ៤ យ៉ាងដែលមនុស្សគ្រប់គ្នាគួរដឹងមុនពេលឈានចូលវ័យ ៤០ ឆ្នាំ