រឿងសំខាន់ ៤ យ៉ាងដែលមនុស្សគ្រប់គ្នាគួរដឹងមុនពេលឈានចូលវ័យ ៤០ ឆ្នាំ
- 2021-12-27 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ ៤ យ៉ាងដែលមនុស្សគ្រប់គ្នាគួរដឹងមុនពេលឈានចូលវ័យ ៤០ ឆ្នាំ
មនុស្សម្នាក់ៗតែងតែមានបំណងប្រាថ្នា និងគោលដៅជីវិតសម្រាប់អនាគត់របស់ពួកគេរៀងៗខ្លួន ពីព្រោះឆាកជីវិតគឺមានតម្លៃណាស់ដែលមនុស្សគ្រប់គ្នាមិនចង់ចំណាយពេលអត់ប្រយោជន៍ឡើយ។ ចាប់តាំងពីវ័យជំទង់ទៅអ្នកនឹងរៀបចំផែនការសម្រាប់អនាគតនៅគ្រប់ដំណាក់កាលនៃវ័យរបស់អ្នក សម្រាប់វ័យ ២០ ឆ្នាំ វ័យ ៣០ ឆ្នាំ និងវ័យ ៤០ ឆ្នាំជាដើម។
ទន្ទឹមនឹងនោះផងដែរ មិនមែនមនុស្សទាំងអស់សុទ្ធតែបានបំពេញតម្រូវការ ឬសម្រេចបំណងប្រាថ្នាទៅតាមវ័យរបស់ពួកគេឡើយ ពីព្រោះឆាកជីវិតគឺពិតជាមមាញឹកខ្លាំងណាស់រហូតដល់អ្នកខ្លះភ្លេចខ្លួនថាពួកគេបានឈានចូលវ័យណាមួយរួចទៅហើយដោយមិនទាន់បានសម្រេចអ្វីផង។
អ្នកត្រូវដឹងថាក្នុងវ័យនីមួយៗអ្នកគួរធ្វើអ្វីខ្លះ ហើយអត្តបទនេះនឹងប្រាប់អ្នកអំពីរឿងដែលអ្នកគួរតែដឹងមុនពេលដែលអ្នកឈានចូលវ័យ ៤០ ឆ្នាំ៖
១. ការផ្ដោតទៅលើខ្លួនឯង អ្នកត្រូវដឹងថាជម្រើសជីវិតរបស់អ្នកគឺអាស្រ័យលើអ្នក អ្នកមិនគួរនៅក្រោមការត្រួតត្រាពីអ្នកដទៃឡើយ តែធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង ហើយកុំយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកដទៃនិយាយមិនល្អអំពីអ្វីដែលអ្នកកំពុងធ្វើឲ្យសោះ។
២. បោះចោលឲ្យអស់ទៅរឿងអត់ប្រយោជន៍ (ដ្រាម៉ា) អ្វីទាំងអស់មិនកើតឡើងដូចអ្វីដែលអ្នកបានរំពឹងទុកនោះទេ តែការលាយបញ្ចូលគ្នានៃសុភមង្គល និងទុក្ខព្រួយអាចធ្វើឲ្យសុខុមាលភាពផ្លូវចិត្តរបស់អ្នកកាន់តែប្រសើរឡើង ហើយផ្តល់អត្ថន័យបន្ថែមទៀតដល់ជីវិតរស់នៅរបស់អ្នក។
៣. ចំណាយពេលវេលាជាមួយមិត្តភក្តិរបស់អ្នក ភាពមមាញឹករបស់អ្នកទៅនឹងការងារអាជីវកម្ម ការថែទាំកូនៗ ការដើរទិញឥវ៉ាន់ និងសកម្មភាពជាច្រើនទៀតដែលធ្វើឲ្យអ្នកមិនដែលបានជួបមិត្តភក្តិអស់រយៈពេលជាយូរ ដូច្នេះដល់ពេលដែលអ្នកត្រូវរៀបចំផែនការដើម្បីការជួបជុំគ្នាឡើងវិញហើយ។
៤. ភាពធន់គឺជាទ្រព្យសម្បត្តិថ្មីរបស់អ្នក ភាពរឹងមាំនឹងឆន្ទៈក្នុងការដោះស្រាយបញ្ហា ឬឧបសគ្គនានាអាចធ្វើឲ្យជីវិតរបស់អ្នកមានភាពខុសប្លែកយ៉ាងខ្លាំង។ ទ្រព្យសម្បត្តិតែមួយគត់ដែលអ្នកត្រូវការនៅដំណាក់កាលនេះគឺភាពជឿជាក់លើខ្លួនឯង និងការប្តេជ្ញាចិត្តក្នុងការធ្វើអ្វីមួយឲ្យបានសម្រេច។
សកម្មភាពមួយចំនួនទៀតដែលអ្នកគួរតែខិតខំព្យាយាមធ្វើវាឡើងជាប្រចាំដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការឈានចូលវ័យ ៤០ ឆ្នាំនោះដូចជាការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងការគិតវិជ្ជមាន ការរក្សាកំណត់ហេតុប្រចាំថ្ងៃ ឬការសរសេរអ្វីដែលអ្នកចង់ធ្វើចង់សម្រេចក្នុងថ្ងៃនេះ និងសម្រាប់ទៅថ្ងៃមុខ។ អ្នកត្រូវតែមានការខិតខំប្រឹងប្រែងខ្លាំងដើម្បីភាពប្រសើរបំផុតរបស់អ្នក និងសម្រាប់ភាពសប្បាយរីករាយក្នុងជីវិតរស់នៅ៕
ចុចអានបន្ត៖ រឿងទាំង ៧ យ៉ាងនេះដែលអ្នកមិនគួរចំណាយពេលវេលាទៅលើវាដាច់ខាត