មនុស្ស​១៧​នាក់​ឆ្លង​កូវីដ ១៩ វគ្គ​ផ្ដាច់​ព្រ័ត្របវរកញ្ញា​ពិភពលោក​រំសាយ​ចោល​សិន

  • 2021-12-20 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​ប្រលង​បវរកញ្ញា Miss World 2021 បាន​ក្លាយ​ជា​សំបុក​ឆ្លង​ជំងឺកូវីដ ១៩​ថ្មី​បំផុត ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ត្រូវ​ផ្អាក​ការ​រៀប​ចំ​ជា​បណ្ដោះអាសន្ន​សិន។ កាល​ពី​ថ្ងៃ​ទី ១៧ ខែធ្នូ កន្លង​ទៅ​នេះ ក្រុមការងារ​នៃ​កម្មវិធី​ Miss World បវរកញ្ញា​ពិភពលោក​បាន​ជូន​ព័ត៌មាន​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន​នានា​ថា វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​លំដាប់​នេះ នឹង​ត្រូវ​ផ្អាក​យ៉ាង​ហោច​ណាស់​ក្នុង​រយៈ​ពេល ៩០ថ្ងៃ ហើយ​នឹង​ត្រូវ​ប្រព្រឹត្ត​នៅ​ទិក្រុង Coliseum Jose Miguel Agrelot ប្រទេស Puerto Rice។ ដើម​ឡើយ កម្មវិធី​នេះ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ១៧ ខែ​ធ្នូ​។ មូលហេតុ​នៃ​ការ​ផ្អាក​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​គឺ​មក​ពី បវរកញ្ញា​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​ឆ្លង​ជំងឺ​កូវីដ ១៩ ហើយ​មក​ទល់​ពេល​នេះ គឺ​មាន​អ្នក​ឆ្លង​ឡើង​ដល់ ១៧​នាក់។

ក្រុមការងារ​នៃ​កម្មវិធី​បាន​បន្ថែម​ថា ក្រៅ​ពី​បវរកញ្ញា​នានា​ដែល​ត្រូវ​ឆ្លង​នោះ បុគ្គលិក​កម្មវិធី​មួយ​ចំនួន​ក៏​ត្រូវ​បាន​ឆ្លង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ប៉ះពាល់​ជា​ច្រើន​ត្រូវ​ធ្វើ​ចត្តាឡីស័ក ធ្វើ​ឲ្យ​កម្មវិធី​មិន​អាច​ដំណើរ​ការ​បាន​តាម​ការ​កំណត់។ គណៈកម្មការ​ក៏​ប្រាប់​ផង​ដែរ​ថា សម្រាប់​បេក្ខនារី​ដែល​មិន​អាច​បង្ហាញ​មុខ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក៏​នៅ​តែ​មាន​​ឱកាស​ក្លាយ​ជា​បវរកញ្ញា​ត្បិត​គណៈកម្មការ​នៅ​តែ​ដាក់​ពិន្ទុ​ឲ្យ​ជា​ធម្មតា៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម