Yang Yang សង្ហារ​ឥត​ទាស់​ពេល​តែង​ខ្លួន​ជា​​ ចាន់​ចាវ

  • 2021-12-17 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​នឹក​ស្មាន​មិន​ដល់​ថា គ្រាន់​តែង​តែង​ខ្លួន​ចូល​កម្មវិធី​កម្សាន្ត​សោះ រូប​សម្បត្តិ​របស់​កំពូល​តារា​សម្ដែង​ប្រុស​ចិន Yang Yang អាច​សង្ហារ​ដ៏​កម្រិត​នេះ។ កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​​ថា ទើប​តែ​ព្រឹក​ព្រលឹម​សោះ តែ​ឈ្មោះ​តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Yang Yang ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​បាត់​ទៅ​ហើយ នៅ​លើ​បណ្ដាញ​សង្កម Weibo។

តាម​នោះ​ដែរ នៅ​ក្នុង​ភាគ​ថ្មី​បំផុត នៃ​កម្មវិធី​កម្សាន្ត Qing Chun Yu Huan Qi តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ បាន​តែង​ខ្លួន​ជា​តួ​អង្គរក្ស ចាន់ ចាវ​ក្នុង​ខ្សែ​ភាពយន្ត​តុលាការ​មុខ​ដែក។ គ្រង​ឈុត​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ប្រុស​ស្អាត​អាយុ ៣០​ឆ្នាំ​សង្ហារ​គ្មាន​កន្លែង​ទាស់។ មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា រូប​សម្បត្តិ​របស់​តារា​កើត​ឆ្នាំ ១៩៩១ ស្អាត​ដូច​រូប​គេ​សូន​ចឹង មិន​ដូច​មនុស្ស​ពិត​ឡើយ។

ហ្វេន​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ថា ប្រសិន​បើ​រឿង​ តុលាការ​មុខ​ដែក​ត្រូវ​បាន​ថត​ស៊េរី​ថ្មី Yang Yang អាច​អាទិភាព​ទី​១​សម្រាប់​តួ​ចាន់ចាវ​នេះ​ហើយ ត្បិត​ការ​តែង​ខ្លួន​នេះ​គឺ​ស្អាត​លើស​ពី​ការ​រំពឹង​ទុក។ ក្រៅ​ពី​នេះ រឿង​ចុង​ក្រោយរបស់ ប្រុស​ស្អាត​នេះ​ក៏​សុទ្ធ​តែ​ជា​រឿង​សម័យ​មិន​ទាន់​មាន​រឿង​បុរាណ​ថ្មី​ដែរ ដែល​ធ្វើ​ឲ្យ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះសារ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម