គុណប្រយោជន៍ ៦ យ៉ាងដែលអ្នកនឹងទទួលបានពីការមានភាពវិជ្ជមាននៅក្នុងខ្លួនជាប្រចាំ
- 2021-12-23 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណប្រយោជន៍ ៦ យ៉ាងដែលអ្នកនឹងទទួលបានពីការមានភាពវិជ្ជមាននៅក្នុងខ្លួនជាប្រចាំ
តើអ្នកជាប្រភេទមនុស្សដែលមានភាពវិជ្ជមានគ្រប់ពេលវេលា ឬក៏ជាប្រភេទមនុស្សដែលមានភាពអវិជ្ជមានជាប្រចាំនោះ? តាមរយៈការសិក្សាស្រាវជ្រាវថ្មីមួយបានបញ្ជាក់ថាការមានអាកប្បកិរិយាវិជ្ជមាននៅក្នុងខ្លួនជាប្រចាំ វានឹងផ្ដល់អត្ថប្រយោជន៍ល្អៗជាច្រើនទាំងផ្នែកខាងរាងកាយ និងអារម្មណ៍ផ្លូវចិត្តរបស់អ្នក។
នៅពេលអ្នកមានអាកប្បកិរិយាវិជ្ជមាន វាមិនមានន័យថាអ្នកត្រូវតែមានអារម្មណ៍ល្អ ឬអារម្មណ៍អវិជ្ជមានជានិច្ចនោះទេ។ ប៉ុន្តែបើអ្នកយកភាពវិជ្ជមានមកដាក់មុខនោះ វានឹងជួយធ្វើឲ្យអ្នកប្រយុទ្ធប្រឆាំងទៅនឹងអារម្មណ៍អវិជ្ជមានបានល្អប្រសើរជាងមុន ហើយនឹងអាចការពារអ្នកពីការមានអារម្មណ៍តានតឹងបាន។
យោងទៅតាមការសិក្សាបានបង្ហាញថាបើអ្នកមានអាកប្បកិរិយាវិជ្ជមានជារឿយៗនោះ អព្ភូតហេតុល្អៗ ៦ យ៉ាងនេះនឹងកើតមានឡើងចំពោះអ្នក៖
ប្រសិនបើអ្នកតែងតែជាមនុស្សវិជ្ជមាននោះ អ្នកនឹងបានដឹងយ៉ាងច្បាស់ថាវាមានគុណប្រយោជន៍ល្អៗជាច្រើនសម្រាប់ជាការលើកទឹកចិត្តអ្នក។ ប៉ុន្តែប្រសិនបើអ្នកតែងតែយកភាពអវិជ្ជមានមកដាក់ក្នុងខ្លួនវិញនោះវានឹងមិនផ្ដល់ផលល្អនៅក្នុងជីវិតរស់នៅរបស់អ្នកឡើយ។ ដូច្នេះដល់ពេលដែលអ្នកត្រូវបង្កើតឥរិយាបថវិជ្ជមានជាងអវិជ្ជមានហើយ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អៗជាច្រើននៅក្នុងជីវិត៕
ចុចអានបន្ត៖ ទម្លាប់ល្អៗ ៤ យ៉ាងនេះនឹងជួយឲ្យអ្នកទទួលបានភាពសប្បាយរីករាយជាប្រចាំ