គោលការណ៍សំខាន់ៗទាំង ៦ យ៉ាងនៃភាពជាអ្នកដឹកនាំបែបវិជ្ជមាន

  • 2021-12-14 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទស្សនវិទូជនជាតិដាណឺម៉ាកម្នាក់បានធ្លាប់សរសេរនិយាយថា “ឆាកជីវិតអាចយល់បាននៅពេលដែលអ្នកបានឆ្លងកាត់រួច ប៉ុន្តែវានូវតែបន្តទៅមុខជានិច្ច”។ វាហាក់បីដូចជាការយល់ដឹងអំពីអ្វីដែលពួកយើងកំពុងតែបានឆ្លងកាន់ឥឡូវនេះអញ្ចឹង ដូចជាការទប់ទល់ទៅនឹងជំងឺរាតត្បាតដែលកើតឡើងគ្មានថ្ងៃស្រាកស្រាន្ត និងការប្រឈមមុខទៅនឹងការប្រែប្រួលនៃអាកាសធាតុ ក៏ដូចជាជីវភាពរស់នៅជាដើម ហើយចំពោះការឆ្លងកាត់បញ្ហាទាំងនោះវិញក៏បានផ្ដល់ជាដំបូលន្មានជីវិត និងជាមេរៀនជីវិតសម្រាប់អ្នក។ ដូច្នេះ តើមានវិធីបែបណាខ្លះដែលយើងត្រូវការដើម្បីទប់ទល់ទៅនឹងបញ្ហាប្រឈមទាំងនោះបាន? តើយើង “បន្តការរស់នៅទៅមុខទៀតបាន” ដោយរបៀបណា?

ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការចែករំលែកគំនិតពីទស្សនៈផ្សេងៗគ្នាជាច្រើនពីបណ្ដាលអ្នកដឹកនាំធំៗមកពីគ្រប់វិស័យផ្សេងៗគ្នា រួមមានដូចជា ផ្នែកទីផ្សារ អាជីវកម្ម ការអប់រំនៃជីវិត និងចិត្តវិទ្យា បានបង្កើតបានជាគោលការណ៍នៃភាពជាអ្នកដឹកនាំវិជ្ជមានទាំងប្រាំមួយសំខាន់ៗឡើងសម្រាប់ការដឹងនាំបែបវិជ្ជមាន និងប្រកបដោយប្រសិទ្ធិភាពខ្ពស់សម្រាប់ទាំងកន្លែងការងារនឹងសង្គមរស់នៅ៖

១. ការស្ដាប់ដោយយកចិត្តទុកដាក់ជាមួយភាពប្រាកដនិយម ភាពជាអ្នកដឹកនាំបែបវិជ្ជមានត្រូវតែស្តាប់ដោយការយកចិត្តទុកដាក់ និងស៊ីជម្រៅ ពីព្រោះការស្តាប់ក្នុងកម្រិតស៊ីជម្រៅបែបនេះមានន័យថា វាត្រូវទទួលបានការមើលឃើញ យល់ គោរពឲ្យតម្លៃ និងការយកចិត្តទុកដាក់។

២. ភាពបើកចំហពេញលេញ មនុស្សម្នាក់ៗតែងតែមានផ្នែកវិជ្ជមាន និងអវិជ្ជមាននៃបទពិសោធន៍ជីវិត នៅពេលមានការពិភាក្សា អ្នកដឹកនាំបែបវិជ្ជមានគឺជាអ្នកដែល “បង្ហាញនឹងបើចិត្តឲ្យទូលំទូលាយ” ក្នុងការឲ្យឬទទួលយកចំពោះមតិយោបល់ទាំងអស់ និងការពិត ហើយធ្វើការឆ្លើយតបទៅវិញដោយការទទួលយកនឹងឲ្យតម្លៃជាជាងការខឹងសម្បារ ឬការបដិសេធ។

៣. សតិអារម្មណ៍ និងចេតនាវិជ្ជមាន អ្នកអាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យម្នាក់តាមរយៈជម្រើសរបស់អ្នកដែលបានជ្រើសរើស ដោយការធ្វើជាគំរូល្អសម្រាប់អ្នកដទៃ រួមទាំងពាក្យសម្ដី ការនិយាយស្ដី និងសកម្មភាពនានា ពីព្រោះដំណើរការនេះចាប់ផ្តើមជាមួយនឹងការបណ្ដុះបណ្ដាល ទំនាក់ទំនងដោយផ្ទាល់រវាងគំនិតនឹងអារម្មណ៍ ការពង្រឹងតម្លៃនៃការដឹងគុណ និងសេចក្តីស្រឡាញ់។

៤. ការដឹងគុណ សេចក្តីសប្បុរស និងការបង្កើតអារម្មណ៍វិជ្ជមាន អ្នកដឹកនាំបែបវិជ្ជមានត្រូវតែបង្កើតបរិយាកាសនៃភាពសប្បុរសធម៌ ក្តីសង្ឃឹម និងការបង្ហាញការដឹងគុណ ការជំរុញលើទឹកចិត្ត ផ្ដល់ភាពស្បាយរីករាយ បង្កើតបរិយាកាសវិជ្ជមានសម្រាប់ការបំផុសគំនិត និងនាំទៅរកផលិតភាពល្អដើម្បីទំនាក់ទំនងកាន់តែរឹងមាំ។

៥. ការផ្តោតទៅលើដំណោះស្រាយ និងការបន្ទាបខ្លួន ការដឹកនាំបែបវិជ្ជមានគឺផ្តោតទៅលើដំណោះស្រាយ ហើយវាចាំបាច់ណាស់ក្នុងការយល់ដឹងអំពីមូលហេតុនៃបញ្ហា កំហុស ជាជាងការស្តីបន្ទោស ការដាក់ទណ្ឌកម្មចំពោះកំហុសរបស់នរណាម្នាក់ និងដើម្បីចៀសវាងនៃការកើតឡើងនូវបញ្ហាទាំងនោះម្តងទៀត។

៦. ការណែនាំខាងសីលធម៌ និងការផ្ដល់ឱកាសឲ្យអ្នកដទៃបំផុសគំនិត ការតស៊ូមតិ ភាពជាអ្នកដឹកនាំបែបវិជ្ជមានត្រូវមានគោលជំហរឆ្ពោះទៅមុខក្នុងអំឡុងពេលពិភាក្សានានា វាមានសារសំខាន់ណាស់ក្នុងការផ្ដល់ឱកាសឲ្យអ្នកដទៃបំផុសគំនិតឡើងទៅនឹងការផ្លាស់ប្តូរអ្វីមួយ ហើយព្យាយាមធ្វើអ្វីដែលមិនប៉ះពាល់ដល់អារម្មណ៍អ្នកដទៃ តែខិតខំស្វែងយល់ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃវិញ៕

ប្រភពរូបភាព៖ Pexels

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den