៣ វិធីដែលអាចជួយធ្វើឲ្យអ្នកទទួលបានទំនុកចិត្តបើទោះបីជាអ្នកធ្លាប់បរាជ័យក៏ដោយ
- 2021-12-13 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ វិធីដែលអាចជួយធ្វើឲ្យអ្នកទទួលបានទំនុកចិត្តបើទោះបីជាអ្នកធ្លាប់បរាជ័យក៏ដោយ
ទំនុកចិត្តគឺជាអ្វីមួយដែលមានសារសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ពីព្រោះនៅពេលដែលអ្នកមានទំនុកចិត្តខ្ពស់នឹងគ្រប់គ្រាន់នៅក្នុងខ្លួន វាអាចជួយធ្វើឲ្យអ្នកសម្រេចនូវគោលបំណងដែលអ្នកប៉ងចង់បាន ដូចជាការស្វែរកបុរសឬស្ត្រីក្នុងក្តីសុបិនរបស់អ្នក ហើយនឹងការងារដែលអ្នកតែងតែចង់បានជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការជួបប្រទះនៃការធ្លាក់ចុះនៃទំនុកចិត្តរបស់មនុស្សម្នាក់ៗនៅពេលដែលពួកគេទទួលរងការបរាជ័យ វាគឺជារឿងដែលតែងតែកើតឡើងជាធម្មតាទៅហើយ។
អ្នកប្រហែលជាបានគិតច្រើនទៅលើកំហុសឆ្គងដែលអ្នកបានបង្កើតឡើង ហើយគិតថាអ្នកគួរតែបានធ្វើវាឡើងដោយរបៀបផ្សេងពីនោះ។ វាជាការពិតណាស់ដែលអ្នកមានជម្រើសច្រើនក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ទាំងល្អ និងអាក្រក់ ប៉ុន្តែអ្នកត្រូវចាំថាមនុស្សលោកតែងតែធ្វើខុស និងត្រូវនៅក្នុងឆាកជីវិតរស់នៅ។
ទាំងនេះគឺជារបៀបនៃការស្វែងរកទំនុកចិត្តមកវិញនៅពេលណាដែលអ្នកទទួលរងការបរាជ័យនៅក្នុងជីវិតរស់នៅ៖
១. ធ្វើការផ្លាស់ប្ដូរការផ្ដោតអារម្មណ៍របស់អ្នកដើម្បីទទួលបានទំនុកចិត្តដែលអ្នកចង់បាន ផ្នែកមួយនៃហេតុផលដែលមនុស្សបាត់បង់ជំនឿទុកចិត្តរបស់ពួកគេនោះ គឺនៅពេលដែលពួកគេទទួលរងការបរាជ័យ ពួកគេនឹងផ្តោតតែទៅលើការបរាជ័យទាំងស្រុង ផ្ទុយទៅវិញអ្នកគួរតែផ្ដោតទៅលើអ្វីដែលអ្នកធ្លាប់បានធ្វើជោគជ័យវិញល្អជាង។
២. ការមានអ្នកជួយគាំទ្រជុំវិញខ្លួន មនុស្សគ្រប់គ្នាតែងតែត្រូវការជំនួយ អ្នកគាំទ្រនៅពេលណាមួយដែលពួកគេជួបការលំបាក ឬបញ្ហានានានៅក្នុងជីវិតរស់នៅ ហើយវានឹងជួយបាន ប្រសិនបើអ្នកមានមិត្តភក្តិ ឬក្រុមគ្រួសារដែលតែងតែផ្ដល់ភាពវិជ្ជមានដល់អ្នកជានិច្ច។
៣. ការស្រមៃគិតថាអ្នកអាចឈ្នះដើម្បីឲ្យមានទំនុកចិត្តលើលទ្ធផលជោគជ័យ ការសុបិនឬគិតស្រមៃទៅលើរឿងវិជ្ជមាន អាចជាមធ្យោបាយដ៏មានឥទ្ធិពលមួយសម្រាប់អ្នកក្នុងការសម្រេចភាពជោគជ័យរបស់អ្នក ហើយវាអាចជួយអ្នកឲ្យមានទំនុកចិត្តគ្រប់គ្រាន់ដើម្បីដេញតាមក្ដីស្រមៃទាំងនោះ។
៤. ការអត់ទោសឬលើកលែងទោសឲ្យខ្លួនឯង វាអាចជារឿងងាយស្រួលក្នុងការអត់ទោសឲ្យអ្នកដទៃជាជាងខ្លួនឯង ដូច្នេះឈប់ធ្វើការបន្ទោសខ្លួនឯងច្រើនពេក ពីព្រោះវាកាន់តែធ្វើឲ្យអ្នកហត់នឿយ និងមានភាពតានតឹងខ្លាំងវិញទេ អ្នកត្រូវមានវិជ្ជមានជានិច្ចដើម្បីលើកទឹកចិត្តខ្លួនឯង។
៥. រំលឹកខ្លួនឯងអំពីភាពជោគជ័យរបស់អ្នកនឹងអភិវឌ្ឍស្មារតី "កុំបោះបង់" នៅពេលដែលអ្នកមានអារម្មណ៍ថាមានការអស់សង្ឃឹម និងមានការភ័យខ្លាចហូរចូលមកក្នុងចិត្តរបស់អ្នក អ្នកត្រូវរំលឹកខ្លួនឯងអំពីពេលវេលាទាំងអស់ដែលអ្នកបានឈ្នះជោគជ័យ ជាជាងពេលវេលាដែលអ្នកបាត់បង់ឬបរាជ័យ។
៦. ត្រូវមានទំនុកចិត្តដោយការយល់ថាការបរាជ័យគឺជាផ្នែកមួយនៃជីវិតរស់នៅ ចំណុចសំខាន់មួយគឺថាវាមិនមែនអំពីពេលណាដែលអ្នកក្រោកឈរតតាំងនោះទេ ប៉ុន្តែគឺវាអំពីការក្រោកឈរតតាំងម្តងហើយម្ដងទៀតរហូតដល់អ្នកទទួលបានជោគជ័យ ដូច្នេះនៅពេលណាដែលអ្នកមានអារម្មណ៍ថាជីវិតអ្នកជាប់គាំង អ្នកត្រូវតែក្រោកឈរតតាំងឡើង។
ទោះជាអ្នកស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ (សូមកុំបោះបង់) នៅពេលអ្នកអភិវឌ្ឍភាពអត់ធន់បាន អ្នកនឹងរៀនថាអ្នកអាចដោះស្រាយយកឈ្នះរឿងលំបាកគ្រប់យ៉ាងបាន។ វាអាចជាការលំបាកក្នុងការទទួលបានទំនុកចិត្តលើខ្លួនឯងឡើងវិញបន្ទាប់ពីការវាយប្រហារ ឬការបរាជ័យដ៏អាក្រក់មួយ ប៉ុន្តែដល់ពេលដែលអ្នកឈប់បណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងការឈឺចាប់នៃការបរាជ័យទាំងនោះហើយ តែអ្នកត្រូវចេះក្រោកឈរតតាំងបញ្ហាទាំងនោះដោយការប្រើចិត្ត កាយ និងវិញ្ញាណរបស់អ្នកដើម្បីទាញយកទំនុកចិត្តមកវិញក្នុងការដោះស្រាយរាល់ឧបសគ្គនានាដែលអាចនឹងកើតមានឡើង។ អ្នកត្រូវតែឆ្លងកាត់ព្យុះភ្លៀង ការលំបាកវេទនាទាំងឡាយនៅក្នុងជីវិតរស់នៅ ដើម្បីបង្រៀនអ្នកជាមេរៀន និងធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំម្នាក់ទៅថ្ងៃមុខ៕
ប្រភពរូបភាព៖ Pexels
ចុចអានបន្ត៖