គាត់គិតផ្សេង អ្នកគិតផ្សឹង វិធីនេះជួយឲ្យសម្ព័ន្ធស្នេហាមានទំនាក់ទំនងល្អឡើងវិញ

  • 2021-12-03 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​តិច​ទេ ​ដែល​ដៃ​គូ​ជា​ច្រើន​តែង​តែ​ឈ្លោះ​គ្នា​ដោយសារ​ម្នាក់​យល់​ថា​បែប​នេះ​ល្អ ​ម្នាក់​ទៀត​មិន​ដល់​បែប​នេះ។ ​ការ​ខ្វែង​គំនិត​គ្នា ​ចិត្ត​គំនិត​មិន​​សូវ​ត្រូវ​គ្នា​ពិត​ជា​ពិបាក​សម្រប​ណាស់ ​បើ​ទោះ​ពួក​គេ​ទាំង​ពីរ​នៅ​តែ​ស្រលាញ់​គ្នា ​រស់​ខ្វះ​គ្នា​មិន​​បាន​ក៏​ដោយ​។ ​យ៉ាង​​ណា​កុំ​បារម្ភ​អី ​តិ​ចនិក​ខាង​ក្រោម​អាច​ដោះ​ស្រាយ​សម្រាប់​អ្នក​មាន​ចំណង​ស្នេហ៍​ក្នុង​កា​លៈ​ទេសៈ​បែប​នេះ​។

រូបតំណាង

**១. ​កុំ​ប្រើ​អារម្មណ៍​ខ្លាំង​នៅ​ពេល​និយាយ​ជាមួយ​គាត់**

​​​ដោយសារ​តែ​ការ​យល់​ឃើញ​រវាង​អ្នក​ទាំង​ពីរ ​ច្រើន​គិត​ខុស​​ពី​​គ្នា ​ដូច្នេះ​​ប្រាកដ​ជា​ចៀស​មិន​ផុត​ពី​ការ​ខ្វែង​គំនិត​រហូត​ឈ្លោះ​គ្នា​នោះ​ទេ។ ​ដូច្នេះ​ទំនាក់​ទំនង​ងាយ​នឹង​បាក់​បែក​​ណាស់ ​ហើយ​ក៏​ធុញ​នឹង​លួង​គ្នា​ដែរ។ ​​ម្ល៉ោះ​ហើយ ​កុំ​​ប្រើ​អារម្មណ៍​ខ្លាំង​ពេក​នៅ​ពេល​និយាយ​ជាមួយ​គ្នា ​តែ​ប្រើ​ហេតុ​ផល​​ល្អ​ជាង។

រូបតំណាង

២. ​រម្ងាប់​ចិត្ត​

​​ក្នុង​ទំនាក់​ទំនង​ស្នេហា ​មនុស្ស​ស្រី​ពិត​ជា​ចង់​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បុរស​ខ្លួន​ស្រលាញ់ ហើយ​រង់​ចាំ​ឲ្យ​គាត់​និយាយ​ដោយ​អ្នក​មិន​បាច់​ប្រាប់។ ​​ប៉ុន្តែ​​ក្នុង​​កា​លៈ​ទេ​សៈ​នេះ ​អ្នក​ច្បាស់​​ជា​បាត់​បង់​​ឱកាស​សំខាន់​មិន​ខាន ​​ព្រោះ​​​គាត់​នឹង​រង់​ចាំ​អ្នក​ប្រាប់​គាត់​​ឲ្យ​បាន​ច្រើន​ ដោយ​គាត់​មិន​ចង់​ទស្សន៍​ទាយ​​ដូច​គ្រូ​ទាយ​នោះ​ទេ។ ​ដូច្នេះ​​ អ្នក​ត្រូវ​​រម្ងាប់​ចិត្ត ​​និង​សម្រប​តាម​លក្ខ​ខណ្ឌ​ជាក់​ស្ដែង។

រូបតំណាង

៣. បង្ហាញ​អារម្មណ៍​តាម​រយៈ​កែវ​ភ្នែក​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក

គេ​តែង​និយាយ​​ថា ​ការ​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក ​គឺ​ស្ដែង​តាម​រយៈ​កែវ​ភ្នែក។ ​ដូច​នេះ ​បើ​និយាយ​គ្នា​មិន​សូវ​ត្រូវ​ទេ ​​​អ្នក​អាច​បង្ហាញ​អារម្មណ៍​ឲ្យ​គាត់​យល់​តាម​កែវ​ភ្នែក​បាន។ ​​​​នេះ​ជា​របៀប​បញ្ជូន​អារម្មណ៍​​និង​ការ​យល់​ពី​គ្នា​បាន​ស៊ី​ជម្រៅ​​បាន។ ​​បន្ថែម​ពី​នេះ ​​កុំ​ភ្លេច​បង្ហាញ​ទឹក​មុខ​របស់​អ្នក​ដោយ​ភាព​ស្រស់​ស្រាយ ​ញញឹម ​និង​កែវ​ភ្នែក​មាន​ការ​សម្លឹង​គ្នា​ពេល​និយាយ​​ឲ្យ​បាន​ញឹក​ញាប់។

រូបតំណាង

​៤. ​ផ្ដល់​ការ​ចង​ចាំ​​ដល់​គាត់​ជា​និច្ច​​

​អ្នក​អាច​បន្ថែម​តាម​រយៈ​កាយ​វិការ​ដើម្បី​បង្ហាញ​ពី​​អារម្មណ៍​របស់​អ្នក។ ​ដូច​ជា ​ជំនួស​ឲ្យ​ការ​និយាយ​ថា ​បង អស្ចារ្យ​ណាស់ ​មក​ជា​ទះ​ដៃ​​ដើម្បី​អប​អរ​សាទរ​​ដល់​គាត់ ហើយ​មុខ​វិញ​​ក៏​ត្រូវ​ញញឹម​និង​បង្ហាញ​ឲ្យ​គាត់​ឃើញ​ថា ​អ្នក​ពិត​ជា​មាន​អារម្មណ៍​ពិសេស​និង​ស្ងប់ស្ងែង​ចំពោះ​សមិទ្ធផល​របស់​គាត់​លើស​អ្វី​ដែល​​គាត់​កំពុង​សប្បាយ​នេះ​ទៅ​ទៀត។ ​នេះ​​ជា​វិធី​បង្កើត​ភាព​​ជិត​ស្និទ្ធ​ និង​កាន់​តែ​ងាយ​ស្រួល​ដល់​អ្នក​ទាំង​ពីរ ​ឲ្យ​មាន​អារម្មណ៍​ល្អ​ចំពោះ​គ្នា​បាន​ទ្វេ​ដង។

រូបតំណាង

៥. រៀន​ពី​រឿង​រ៉ាវ​ចាស់​ៗ

​​​មាន​មនុស្ស​មិន​តិច​ទេ ​មិន​ចង់​នឹក​ស្រមៃ​ដល់​រឿង​ចាស់​ៗ​ម្ដង​ទៀត រហូត​ដល់​អ្នក​ខ្លះ​ជ្រើស​រើស​ការ​បំភ្លេច​​ចោល​តែ​ម្ដង។ ​យ៉ាង​ណា​ក៏​ដោយ ​​មិន​មែន​ឲ្យ​អ្នក​វិល​ត្រលប់​ទៅ​រក​អតីតកាល​ឡើយ ​តែ​មេរៀន​ពី​រឿង​កន្លង​ហួស ជា​បទ​ពិសោធន៍​ល្អ​​ដែល​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត។ ​នៅ​ពេល​អ្នក​​​ស្វែង​រក​មេរៀន​ពី​រឿង​ចាស់​បាន ​នោះ​រឿង​ថ្មី​ក៏​នឹង​ល្អ​​បាន​វិញ ព្រោះ​អ្នក​ដឹង​ពី​របៀប​ដោះ​ស្រាយ​វា​៕

អានបន្ត៖ ​ ៥ ចំណុចសំខាន់នៃស្នេហា សម្រាប់នារីគិតពីបុរសម្នាក់ព្រមដើរចូលក្នុងជីវិត

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម