៥ ចំណុចសំខាន់នៃស្នេហា សម្រាប់នារីគិតពីបុរសម្នាក់ព្រមដើរចូលក្នុងជីវិត

  • 2020-02-04 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ស្តង់​ដា​មនុស្ស​ប្រុស​​ក្នុង​ចិត្ត​រៀង​ៗ​ខ្លួន ​ដែល​​ពេល​ខ្លះ​​ការ​កំណត់​ស្តង់​ដា​ខ្ពស់​ពេក​របស់​ពួក​គេ ​​​ក្លាយ​ជា​ចំណង​រហូត​មិន​អាច​រក​​បុរស​ម្នាក់​ចូល​ក្នុង​ជីវិត។ ​តាម​ពិត ​ស្នេហា​​វា​មិន​អាច​កើត​ឡើង​តាម១០០% ដូច​ដែល​​ពួក​​​គេ​​រំពឹង​ថា ​ដៃ​គូ​ត្រូវ​តែ​ស្រស់​សង្ហា ​រ៉ូមែនទិក រៀន​ពូកែ កូន​អ្នក​មាន​​នោះ​ទេ។ ដូច្នេះ​ហើយ មនុស្ស​មាន​ចិត្ត​គំនិត​ចាស់​ទុំ​លើ​រឿង​ស្នេហា ​នាង​នឹង​កំណត់​ស្តង់​ដា​បុរស​ក្នុង​ក្តី​ស្រមៃ ​ដោយ​ចំណុច​ខាង​ក្រោម​ជំនួស​វិញ។​​

រូបតំណាង

**១. ​ស្រលាញ់​មនុស្ស​មាន​អត្តចរិត​ល្អ​ច្រើន​ជាង​រូប​រាង​សង្ហា ​មុខ​ស្អាត**

​​​កាល​នៅ​ក្មេង ​ស្រី​ៗ​ឲ្យ​តែ​ឃើញ​បុរស​ណា​រាង​សង្ហា ​មុខ​ស្អាត​ច្បាស់​ជា​លង់​​លើ​គេ​ដោយ​មិន​ដឹង​ខ្លួន។ ​​មាន​ពេល​ខ្លះ ​លួច​ហៅ​គេ​ថា ប្ដី ​ក្នុង​ចិត្ត​ទៀត​ផង។ ​ ​​បើ​ទោះ​​ជា​រូប​សម្រស់​ខាង​ក្រៅ​​ធ្វើ​ឲ្យ​នារី​មាន​​ចិត្ត​ស្រលាញ់​មែន តែ​បើ​និយាយ​ឲ្យ​ចំ​ទៅ ​គឺ​ទង្វើ​​ទៅ​វិញ​ទេ ​ដែល​​ល្អ​បំផុត​នោះ។ ​​ចំណុច​ដ៏​គួរ​​ឲ្យ​ចាប់​អារម្មណ៍​ ​គឺ​ចេះ​គិត​គូ ​ចិត្ត​ល្អ ​ស្មោះ​​ត្រង់ ​អត្ត​ចរិត​ល្អ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​សើច​និង​កក់​ក្ដៅ​រហូត។

រូបតំណាង

២. ​​ឲ្យ​អាទិភាព​លើ​សន្តិភាព​ផ្លូវ​ចិត្ត​មុន​​គេ

​ការ​ឲ្យ​តម្លៃ​ស្តង់​ដា​ខ្ពស់​បំផុត​របស់​ស្នេហា ​គឺ​គេ​មិន​បង្កើត​ភាព​ស្មុគ​ស្មាញ​ដល់​អ្នក ​ដែល​នេះ​ហើយ​​ជា​ប្រភេទ​ដៃ​គូ​ដែល​នរណា​ក៏​ប្រាថ្នា​ចង់​បាន​បំផុត។ ​​ទោះ​​ជា​រូប​រាង​សង្ហា ​កូន​អ្នក​មាន​យ៉ាង​ណា​ក៏​លែង​សំខាន់​ដែរ ​អ្វី​ដែល​សំខាន់​គឺ​មាន​ផាសុកភាព​​ផ្នែក​ផ្លូវ​ចិត្ត​​ពេល​ចំណាយ​ពេល​វេលា​​ជាមួយ​គ្នា ។

រូបតំណាង

​៣. ​​មិន​ចាំ​បាច់​និយាយ​ច្រើន ​ប៉ុន្តែ​នៅ​តែ​អាច​យល់​ពី​គ្នា​​បាន

​​ចិត្ត​ដឹង​ពី​គ្នា​ថា ​ចង់​បាន​បែប​​ណា ​ត្រូវ​ការ​បែប​​​ណា ដោយ​មិន​បាច់​ឲ្យ​ដៃ​គូ​ចាំ​តែ​និយាយ ​ចាំ​​តែ​ប្រាប់​នោះ​ទេ។ ​​នេះ​ហើយ​ទើប​ជា​សុភមង្គល​ពិត​ប្រាកដ ​ដែល​មាន​ទំហំ​ធំ​លើស​ពី​​រូប​រាង​សង្ហា ​មុខ​ស្អាត​​ទៅ​ទៀត។

រូបតំណាង

៤. ​មិន​បាច់​ Sweet ពេក​ក៏​បាន ​សំខាន់​ស្រលាញ់​ពិត​ប្រាកដ

កាល​នៅ​វ័យ​ជំទង់​ ​អ្នក​ប្រហែល​ជា​​ចង់​បាន​បុរស​ម្នាក់​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​អ្នក​លោត​ញាប់​ដោយសារ​តែ​គេ​តែង​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​នៅ​កណ្ដាល​ចំណោម​មនុស្ស​​ជា​ច្រើន​ដើម្បី​អ្នក។ ពេល​ទិវា​ក្តី​ស្រលាញ់ ឬ​បុណ្យ​ទាន​ម្តង​ៗ​​ចង់​បាន​កាដូ​ពិសេស​ពី​​មនុស្ស​​ខ្លួន​ស្រលាញ់ និង​ចង់​លឺ​ពាក្យ​ថា​​​បង​ស្រលាញ់​អូន។ ​យ៉ាង​ណា ​នេះ​គ្រាន់​ជា​ស្នេហា​បែប​កូន​​ក្មេង​ប៉ុណ្ណោះ។ ​តាម​ពិត​ទៅ ​មាន​ស្នេហា​ស្ថិតស្ថេរ​ពិត​ប្រាកដ ​និង​ច្បាស់​លាស់​មួយ​ទើប​មិន​ងាយ​ផ្លាស់​ប្តូរ។ ​​​វា​ល្អ​​ជាង ស្នេហ៍​បែប​ផ្អែម​ល្ហែម​តែ​រយៈ​ពេល​ខ្លី ​ហើយ​មិន​ស្ថិត​ស្ថេរ។

រូបតំណាង

​៥. ​មិន​អាច​ជា​មនុស្ស​ឥត​ខ្ចោះ​មានគុណ​សម្បត្តិ​ច្រើន ​តែ​អាច​ទទួល​យក​​ចំណុច​របស់​គ្នា​ទៅ​វិញ​ទៅ​មក​បាន

​​ដោយ​សារ​តែ​កាល​នៅ​ក្មេង ​ចូល​ចិត្ត​មើល​រឿង​ភាគ ​អាន​ប្រលោម​លោក​ច្រើន ​​ដូច្នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​តែង​កំណត់​ស្តង់​ដា​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រលាញ់​ខ្ពស់​ដូច​ក្នុង​រឿង​គេ​និពន្ធ។ ​តាម​ពិត​អ្នក​ក៏​​ជា​មនុស្ស​ធម្មតា ​​គេ​ក៏​ដូច​គ្នា ​គ្មាន​អ្នក​ណា​​​អត់​ចំណុច​ខ្វះ​ខាត​ឡើយ។ ​ដូច្នេះ​ហើយ ​​នៅ​ពេល​ចាស់​ចិត្ត​ចាស់​គំនិត​ទៅ ការ​ប្រសើរ​​គឺ​អាច​យល់​ពី​គ្នា ​និង​សម្រប​គ្នា​បាន​ ទោះ​ជា​ដៃ​គូ​ម្ខាង​ទៀត​មាន​គុណ​វិបត្តិ​ខ្លះ​ៗ​ក៏​ដោយ។ ​ដែល​នេះ​ទើប​ជា​ឱកាស​​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។

​​​ រូបតំណាង

អានបន្ត៖ ​ មនុស្សស្រីត្រូវចាំ! បើមិនចង់បាត់តម្លៃខ្លួនឯង កុំឲ្យឱកាសស្នេហាលើស២ដងទៅមនុស្សប្រុស

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម