៤ គន្លឹះសាមញ្ញខ្លីៗសម្រាប់នារីមានស្បែកស្រអែមគួរដឹងមុនពេលផាត់មុខ

  • 2021-11-28 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីៗមានស្បែកស្រអែមគួរយកចិត្តទុកដាក់មុនពេលទិញគ្រឿងសម្អាងដើម្បីកុំឲ្យខាតប្រាក់ទទេៗ។ កាលណា​បើ​អ្នក​ទិញផលិតផលតុបតែងមុខដោយមិនដឹងពីប្រភេទស្បែករបស់ខ្លួន ពណ៌ និងរបៀបនៃការប្រើប្រាស់នោះ អ្នក​អាច​នឹងខាតប្រាក់កាសមួយចំនួនបន្ទាប់ពីទិញរួច។ ដូច្នោះ សម្រាប់​សុភាពនារី​មាន​ស្បែក​ស្រអែម​គួរ​ចង​ចាំ​ចំ​ពោះ ៤ ចំណុចនេះមុនពេលតុបតែងមុខរួមមាន៖

១. ត្រូវប្រាកដថាអ្នកជ្រើសរើសពណ៌ឲ្យស៊ីនឹងស្បែកអ្នក

រូបតំណាង

នៅពេលប្រើម្សៅទ្រនាប់ អ្នកគួរប្រើម្សៅទៅតាមប្រភេទស្បែករបស់អ្នកដូចជា ប្រើម្សៅទ្រនាប់លេខ ២ ដែល​ធ្វើ​ឲ្យស្បែកមើលមកដូចធម្មជាតិនិងមិនហោះពេក។ អ្នកអាចសាកផាត់បានថាតើ វាសមនឹងផ្ទៃមុខ ថ្ងាស ថ្ពាល់ និងចង្ការរបស់អ្នកដែរឬយ៉ាងណា។

២. ជ្រើសរើសគូល័រផាត់ថ្ពាល់ឲ្យស៊ីនឹងស្បែកអ្នក

រូបតំណាង
រូបតំណាង

នៅពេលផាត់មុខ បើអ្នកប្រើគូល័រផាត់មិនស៊ីគ្នានោះទេ អ្នកនឹងមើលមកប្លែកពុំស្រស់ស្អាតឡើយ។ អ្នកអាច​ប្រើ​ពណ៌​ផ្កា​ឈូក ពណ៌ទឹកក្រូច និងពណ៌ផ្កា​ថ្មលាយ​ជាមួយ​គ្នា​ដើម្បី​បង្កើន​សម្រស់​នៅលើ​ផ្ទៃ​មុខ​របស់​អ្នក​បាន។

៣. ចេះបន្ថែមពណ៌ដល់ស្បែក

រូបតំណាង

ក្រៅពីលាបនិងផាត់ម្សៅធម្មតាហើយ អ្នកអាចជ្រើសរើសប្រើប្រាស់ concealer បន្ថែម​ពីលើ​ផ្ទៃ​មុខ​ដូច​ជា​នៅ​ត្រង់​ថ្ងាស ចង្ការ និងនៅក្បែរភ្នែកជាដើម។ ការធ្វើបែបនេះនឹង​ជួយឲ្យ​ផ្ទៃមុខ​របស់​អ្នក​ប្លែក​ស្រស់​ស្អាត​ជាង​ធម្មតា​ឆ្ងាយ។

៤. លាបក្រេមពណ៌ចាំងៗ

រូបតំណាង

នារីៗមានស្បែកស្រអែមពុំសូវចែងចាំងនៅពេលដែលអ្នកចេះថែមក្រេមឲ្យស៊ីនឹងស្បែកឡើយ។ ដូច្នោះ ប្រសិនបើអ្នកមានស្បែកពុំសូវស អ្នកគួរប្រើក្រេមណាដែលមានពណ៌ស្រស់ៗនិងចែងចាំងដើម្បីលើកមុខ​របស់​អ្នក។ ចៀស​វាងប្រើក្រេមណាស្លេកៗ និងមានពណ៌ស្រាលៗ។ មួយវិញទៀត ការតុបតែងមុខ​ក៏គួរតែ​ស័ក្តិសម​ទៅ​តាម​កម្មវិធីណាមួយដែរ ចៀសវាងការផាត់មុខខ្លាំងពេកជាដើម៕

រូបភាព៖​ Pinterest

ចុចអានបន្ត៖

ទម្លាប់ ៤ ប្រចាំថ្ងៃងាយធ្វើឲ្យស្បែកខូចដោយមិនដឹងខ្លួន

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម