ទម្លាប់ ៤ ប្រចាំថ្ងៃងាយធ្វើឲ្យស្បែកខូចដោយមិនដឹងខ្លួន

  • 2020-04-23 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិត្តនារីជាច្រើនតែងតែថែរក្សាស្បែកដោយប្រើផលិតផលការពារស្បែក ចិញ្ចឹមស្បែក និងរក្សា​ស្បែក​ឲ្យក្មេង​ជាង​វ័យជាដើម។ តែការប្រើប្រាស់របស់អស់ទាំងនោះនឹងមិនមានប្រយោជន៍ឡើយ ប្រសិនបើ​អ្នកមិនបាន​យក​ចិត្ត​ទុក​ដាក់ថែរក្សាស្បែកតាមទម្លាប់ប្រចាំថ្ងៃដោយមិនដឹងខ្លួន។ ដូចនេះហើយ ថ្ងៃនេះ ប្រិយមិ​ត្ត​ទាំង​អស់​គ្នា​នឹង​បានដឹងពីរឿងគួរចៀសវាងប្រចាំថ្ងៃនេះដើម្បីកុំឲ្យស្បែកឆាប់ខូចដោយមិនដឹងមូលហេតុ។ ៤ ចំណុច​គួរ​ចៀស​វាង​នោះរួមមាន៖

១. ដករោមចិញ្ចើមមុនពេលផាត់មុខ

រូបតំណាង

មនុស្សមួយចំនួនមានទម្លាប់មិនកោររោមចិញ្ចើមឡើយ តែបែរជាដករោមចិញ្ចើមចោលទៅវិញ។ ការដករោម​ចិញ្ចើម​ចោលអាចនឹងបង្កឲ្យមានស្នាមកន្ទួលក្រហមនៅលើស្បែកឬបង្កទៅជារបួសផងក៏ថាបាន។ លើសពីនេះ វា​នឹង​បង្កជាបាក់តេរីនៅលើចិញ្ចើមនៅពេលអ្នកដករោមចិញ្ចើមចោល។

២. សិតសក់នៅពេលសើម

រូបតំណាង

អ្នកប្រហែលជាមិនដឹងទេថា ការសិតសក់សើមនឹងប៉ះពាល់ដល់ផ្ទៃស្បែកក្បាលបានដែរ។ នៅពេលអ្នកសិត ក្រាស​នឹងប៉ះទៅនឹងស្បែកក្បាលហើយអាចឲ្យមានការឈឺស្បែកក្បាលបន្ទាប់មក។ យល់ល្អ អ្នក​គប្បី​ផ្លុំ​សក់​អ្នក​ឲ្យស្ងួត ឬទុកឲ្យស្ងួតតាមធម្មតារួចចំាសិតសក់ទើបជាការល្អ។

៣. ជូតគ្រឿងផ្តល់សំណើមច្រើនពេក

រូបតំណាង

ចូរអ្នកចំាថា ពាក្យ ច្រើនពេក គឺពុំសូវមានន័យល្អប៉ុន្មាននោះទេ។ ដូចគ្នានេះដែរ ការជូត​ផលិត​ផល​ផ្តល់​សំ​ណើម​ច្រើនពេកនៅលើស្បែកអាចបង្កឲ្យមានការពិបាកដកដង្ហើមនៅលើផ្ទៃស្បែក រាំង​ស្ទះ​រន្ធញើស ហើយ​ធ្វើ​ឲ្យ​ស្បែកប្រែខ្មៅជាដុំ។ ដូច្នោះ ចូរអ្នកប្រើប្រាស់ឲ្យល្មមទៅ​តាមស្បែក​ត្រូវការសំណើមទៅបានហើយ។

៤. ប៉ះស្បែកញឹកញាប់ពេក

រូបតំណាង

ការហាមប្រាមនេះក៏ព្រោះតែបណ្តាលមកពីដៃរបស់អ្នកប៉ះរបស់របរច្រើនផ្សេងៗគ្នាដែលសម្បូរទៅដោយបាក់តេ​រីក​ខ្វក់។ ដូចនេះ នៅពេលយកដៃទៅប៉ះ ឬចាប់មុខនោះ វាងាយនឹងបង្កជាមុនកើតឡើងដោយមិនដឹងខ្លួន។ ម្យ៉ាង​វិញទៀត ស្របពេលនឹងស្ថានភាពបច្ចុប្បន្ន អ្នកមិនគួរប៉ះផ្ទៃមុខរបស់អ្នកផ្តេសផ្តាសឡើយ ប្រសិន​បើ​អ្នក​មិន​បានលាងដៃឲ្យបានស្អាតនោះ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

រូប​មន្ត​ធ្វើ​ឲ្យ​ស្បែក​មុខ​ស​ខ្ចី​ក្នុង​រយៈ​ពេល​២ សប្តាហ៍​​ ងាយ​ៗ​ធ្វើ​នៅ​ផ្ទះ​ខ្លួន​ឯង​ក៏បាន

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន