វីធី ៥ យ៉ាងនេះអាចជួយអ្នកក្នុងការបំភ្លេចរឿងកើតទុក្ខដោយសារវិបត្តិស្នេហាបាន

  • 2021-12-02 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាអ្នកគឺជាសង្សារនឹងគ្នាក្នុងរយៈពេលយូរមកហើយ ឬមានរយៈពេលខ្លីថ្មីថ្មោងទើបស្រលាញ់ក៏ដោយ បើមានការបែកបាក់ស្នេហាគឺមានការខូចចិត្ត និងទុក្ខសោកដែលធ្វើឲ្យអ្នកគ្រាំចិត្តស្ទើរស្លាប់ស្ទើររស់ជាមិនខាន។ គំនិតដែលថាថ្ងៃណាមួយវានឹងបានល្អប្រសើរឡើងវិញ "វាពិតជាអាច" ប៉ុន្តែវាទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្លាំង និងចំណាយពេលយូរក្នុងការព្យាបាល។

ការបំភ្លេចរឿងវិបត្តិស្នេហាប្រហែលជាមិនងាយស្រួលនោះទេ សម្រាប់អ្នកខ្លះវាងាយស្រួល ប៉ុន្តែសម្រាប់អ្នកផ្សេងទៀតវាកាន់តែពិបាកខ្លាំង ជាពិសេសនៅក្នុងសម័យទំនើបនេះ ជាមួយនឹងបណ្តាញសង្គមជាច្រើនប្រភេទ គ្រាន់តែបើកមកឃើញ វាអាចធ្វើឲ្យអ្នកសប្បាយចិត្ត ឬឈឺចាប់កាន់តែខ្លាំងក្នុងពេលតែមួយ។

ដូច្នេះអ្នកគួរតែព្យាយាមធ្វើរឿងទាំង ៥ យ៉ាងខាងក្រោមនេះដើម្បីអាចជួយអ្នកឲ្យបំភ្លេចរឿងវិបត្តិស្នេហាបាន៖

១. យំវាចេញឲ្យអស់ ពីព្រោះអ្នកកំពុងតែឈឺចាប់វាគ្មានអ្វីខុសនោះទេដែលត្រូវយំ

២. ការលុបរូបភាពនឹងវីដេអូចេញពីទូរសព្ទរបស់អ្នក ឬអាចលាក់វានៅក្នុងទូរសព្ទក៏បាន

៣. គួរតែផ្អាកប្រើប្រព័ន្ធបណ្ដាញសង្គមមួយរយៈសិនទៅ ចាំពេលដែលអ្នកបានជាសះស្បើយចាំប្រើឡើងវិញ

៤. ចំណាយពេលថែទាំសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តខ្លួនឯងឲ្យបានច្រើន

៥. ផ្ដាច់ទំនាក់ទំនងជាមួយគេ ហើយភ្ជាប់ទំនាក់ទំនងឲ្យបានល្អជាមួយមិត្តភក្ដិ និងក្រុមគ្រួសាររបស់អ្នកវិញ

ត្រូវចាំថាអ្នកមិនអាចរស់នៅក្នុងអតីតកាលបានទេ វាជាបទពិសោធន៍ និងអាចធ្វើជាមេរៀនសម្រាប់អ្នកដើម្បីឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចនៅថ្ងៃអនាគត។ អ្នកគួរតែធ្វើការផ្តោតយកចិត្តទុកដាក់លើខ្លួនឯង ស្វែងយល់អំពីខ្លួនឯង ហើយទុកឲ្យពេលវេលាជាអ្នកព្យាបាលរបួសនៃការឈឺចាប់ឲ្យជាសះស្បើយ។ ថ្ងៃណាមួយអ្នកនឹងមិនខូចចិត្ត មិនយំ មិនបន្តផ្តល់អំណាចដល់អ្នកដទៃដើម្បីធ្វើបាបអ្នកទៀតឡើយ តែអ្នកនឹងក្លាយជាមនុស្សម្នាក់ក្លាហាន និងរឹងមាំ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den