៦ វិធីក្នុងការឆ្លើយតបទៅកាន់មនុស្សដែលបានស្តីបន្ទោសកូនរបស់អ្នក

  • 2021-12-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើខុសគឺជាផ្នែកមួយនៃមនុស្សលោក ហើយការធ្វើខុសវិន័យគឺជាផ្នែកមួយទៀតនៃបុគ្គលិកលក្ខណៈរបស់បុគ្គលនោះ និងជាការធ្វើជាឪពុកម្តាយឬជាអ្នកអប់រំក្មេងៗ។ នៅពេលដែលកូនៗរបស់អ្នកមានអាកប្បកិរិយាមិនត្រឹមត្រូវច្រើនដងពេកវានឹងអាចធ្វើឲ្យអ្នកបាត់បង់ភាពត្រជាក់ចិត្ត ហើយប្រែមកជាកំហឹងដែលអាចជាការស្រែកដាក់ ឬមានប្រតិកម្មតាមរបៀបដែលអ្នកគិតថាវាអាចដោះស្រាយបានល្អជាង តែតាមពិតវាមិនមែនជាវិធីល្អនោះទេ។

អ្នកត្រូវតែដឹងថាមនុស្សពេញវ័យ ឬមនុស្សចាស់ ហើយនឹងខ្លួនអ្នកអាចមានប្រតិកម្មខុសពីក្មេងៗ និងកូនៗរបស់អ្នក។ ដូច្នេះលើកក្រោយពេលដែលពួកគេធ្វើអ្វីមួយដែលធ្វើឲ្យអ្នកខឹងខ្លាំងជាមួយសកម្មភាពរបស់ពួកគាត់នោះ អ្នកគួរតែធ្វើការផ្លាស់ប្ដូរទៅលើប្រតិកម្មរបស់អ្នកចំពោះអាកប្បកិរិយាអាក្រក់របស់ពួកគេ និងការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក។ វាសំខាន់ណាស់ដែលត្រូវប្រកាន់យកសុជីវធម៌ក្នុងការដោះស្រាយដែលប្រកបដោយសន្ដិវិធី ទាំងរូបអ្នកនឹងជាមួយនរណាម្នាក់ដែលធ្វើមកលើកូនរបស់អ្នក។

ទាំងនេះគឺជាជំហានទាំង ៦ យ៉ាងដែលអ្នកគួរតែអនុវត្តនៅពេលនរណាម្នាក់កំពុងប្រដៅ ឬស្ដីបន្ទោសកូនរបស់អ្នកតាមរបៀបដែលអ្នកមិនចង់បាន៖

១. ធ្វើឲ្យខ្លួនឯងស្ងប់អារម្មណ៍ជាមុនសិន មុនពេលធ្វើការឆ្លើយតបទៅកាន់មនុស្សនោះ និងការប្រៀនប្រដៅកូនៗរបស់អ្នក

២. ពិភាក្សាបញ្ហាដោយគោរពគ្នាទៅវិញទៅមក ប៉ុន្តែមានភាពយ៉ាងម៉ឺងម៉ាត់អំពីបញ្ហាទាំងនោះ

៣. ពន្យល់បែបខ្លីៗ ងាយៗយល់ និងច្បាស់លាស់អំពីអាកប្បកិរិយាខុសរបស់ពួកគាត់

៤. ធ្វើការពិភាក្សាអំពីអ្វីដែលអាចធ្វើឲ្យមានភាពល្អប្រសើរឡើងវិញ ជាជាងការទាស់ទែងដោយសារតែក្មេង

៥. ធ្វើជាគំរូល្អ និងធ្វើការគិតអំពីវិន័យជាការបង្រៀនឥរិយាបថល្អទៅកាន់ពួកគាត់

៦. ផ្តល់នូវច្បាប់នឹងវិន័យច្បាស់លាស់ និងស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតជាមួយកុមារម្នាក់ៗ ឬមនុស្សដែលបានធ្វើកា រស្ដីបន្ទោសកូនរបស់អ្នក

វាគឺជារឿងដែលឪពុកម្តាយមិនចង់ឃើញឡើយដែលមានមនុស្សធំម្នាក់ទៀតមកស្តីបន្ទោសកូនរបស់ពួកគាត់នោះ ពីព្រោះវានឹងធ្វើឲ្យពួកគាត់ខឹង និងពោរពេញទៅដោយអារម្មណ៍អវិជ្ជមាន។ ការកើតឡើងនូវប្រតិកម្មល្អ ឬមិនល្អចំពោះអាកប្បកិរិយាមិនល្អរបស់កូនៗគឺជារឿងធម្មតាទៅហើយសម្រាប់ឪពុកម្តាយភាគច្រើន តែអ្នកចងចាំថាអ្នកត្រូវធ្វើចិត្តឲ្យស្ងប់ ឲ្យខ្លួនឯងបាត់ខឹងសិនមុននឹងធ្វើការស្ដីបន្ទោសទៅលើរឿងអ្វីមួយដែលក្មេងបានធ្វើខុស៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den