បញ្ហាសក់ ៥ យ៉ាងដែលបណ្ដាលមកពីការគេងទម្លាក់សក់ជារៀងរាល់យប់

  • 2021-11-24 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាទូទៅយើងតែងតែចំណាយពេលវេលាដ៏យូរជារៀងរាល់ល្ងាចដើម្បីខិតខំថែរក្សាសម្រស់ សុខភាពស្បែកឲ្យបានត្រឹមត្រូវមុនពេលចូលគេង ខណៈពេលដែលសក់របស់យើងក៏សមនឹងទទួលបានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។ ការថែទាំសុខភាពសក់របស់អ្នកក៏ត្រូវមានការយកចិត្តទុកដាក់ដូចជាការថែទាំសម្រស់ និងសុខភាពរបស់អ្នកដូចៗគ្នា។

អ្នកប្រហែលជាមិនបានដឹងទេថាការដេកជាមួយសក់ទម្លាក់របស់អ្នកអាចបណ្តាលឲ្យមានបញ្ហាសម្រស់ និងបញ្ហាសុខភាពសក់មិនល្អជាច្រើនកើតឡើង។

ជាលទ្ធផលរបៀបនៃការគេងជាមួយនឹងសក់ទម្លាក់អាចប៉ះពាល់ដល់សុខភាពស្បែក និងសុខភាពសក់មួយចំនួនដូចជា៖

១. ធ្វើឲ្យសក់អ្នករួញកណ្ដាញ់ចូលគ្នានៅពេលព្រឹកដែលអ្នកក្រោកពីគេង

២. វាក៏ជាហេតុដែលអាចធ្វើឲ្យអ្នកកើតមុននៅលើមុខកាន់តែច្រើនបានផងដែរ

៣. បណ្ដាលឲ្យការរីកលូតលាស់របស់សក់មានការបំផ្លាញ និងគ្មានសុខភាព

៤. វានឹងបណ្ដាលឲ្យសក់របស់អ្នកស្ងួត និងមានការបែកចុងសក់សឹងតែគ្រប់សរសៃ

៥. មិនត្រឹមតែប៉ុណ្ណោះវានឹងមានផលប៉ះពាល់ទៅដល់គុណភាពនៃការគេងរបស់អ្នក

ដើម្បីចៀសវាងបញ្ហាទាំងប៉ុន្មានខាងលើ អ្នកអាចរុំសក់ដោយកន្សែងដៃ (ជាមួយសក់ដែលស្ងួតហើយ) វាអាចជួយឲ្យចុងសក់របស់អ្នកមានសុខភាពល្អ ហើយនឹងមិនបាត់បង់សំណើមចេញពីសក់របស់អ្នកឡើយ និងផ្ដល់មកវិញនូវសុខភាពសក់ដ៏ស្រស់ស្អាត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den