៣ វិធីងាយៗក្នុងការថែរក្សាស្បែកមុខឲ្យនៅតែភ្លឺម៉ត់រលោងជានិច្ច
- 2021-11-21 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ វិធីងាយៗក្នុងការថែរក្សាស្បែកមុខឲ្យនៅតែភ្លឺម៉ត់រលោងជានិច្ច
ការថែរក្សាសុខភាពនឹងសម្រស់គឺជារឿងសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ មិនថាមនុស្សប្រុស ឬស្រីឡើយ។ ភាពតានតឹង ស្ត្រេស បរិយាកាសនៅតែមួយកន្លែងក៏ជាមូលហេតុដែលធ្វើឲ្យស្បែកមុខរបស់អ្នកមានការផ្លាស់ប្តូរដូចជា ការចាប់ផ្តើមកើតមុន ស្នាមអុចខ្មៅ ក្រហមនៅលើស្បែក ស្នាមជ្រាវជ្រួញ និងស្បែកមិនស្រស់ថ្លាគ្មានសំណើមជាដើម។
អ្នកជំនាញខាងស្បែកជាច្រើនក៏បានប្រាប់ដែលថាស្បែករបស់មនុស្សងាយនឹងទទួលរងការបំផ្លាញដោយកាំរស្មីព្រះអាទិត្យណាស់ ពីព្រោះកាំរស្មីយូវីអាចធ្វើឲ្យខូចស្បែក និងបណ្តាលឲ្យកើតជំងឺមហារីកស្បែកទៀងផង។ ប្រសិនបើអ្នកទទួលបានការថែទាំត្រឹមត្រូវ និងទទួលបានវីតាមីនគ្រប់គ្រាន់នោះ វានឹងជួយឲ្យសុខភាពស្បែករបស់អ្នកមានសុខភាពល្អ ភ្លឺម៉ត់រលោង និងរក្សាភាពក្មេងជាងវ័យបាន។
អ្នកអាចធ្វើការកែលម្អបានដោយគ្រាន់តែអនុវត្តតាមវិធីទាំងបីនេះខាងក្រោមនេះជាប្រចាំ៖
១. ការលាងមុខយ៉ាងហើយណាស់ពីរទៅបីដងក្នុងមួយថ្ងៃ វាជាវិធីល្អក្នុងការលាងសម្អាតចេញនូវប្រភេទបាក់តេរី និងសារធាតុកខ្វក់នានាចេញពីស្បែកមុខរបស់អ្នកដែលជាមូលហេតុបណ្តាលឲ្យកើតមុន។
២. ការលាបក្រែមការពារពន្លឺថ្ងៃទោះនៅផ្ទះក៏ដោយ វាជាវិធីការពារពីការបំផ្លាញរបស់កាំរស្មីយូវី ជាពិសេសឥឡូវនេះវាជាខែក្ដៅខ្លាំង អ្នកត្រូវលាបនៅកន្លែងណាដែលងាយនឹងប៉ះពាល់ពន្លឺព្រះអាទិត្យ។
៣. ការលាបក្រែមផ្ដល់សំណើមជារៀងរាល់ពេលល្ងាច វាមានតួនាទីក្នុងការផ្ដល់សំណើមដល់ស្បែក ធ្វើឲ្យស្បែកភ្លឺម៉ត់រលោង ហើយជាវិធីក្នុងការផ្ដល់សារធាតុចិញ្ចឹមដល់ស្បែកមុខដែលត្រូវការ វាប្រៀបបានដូចជាការញ៉ាំអាហាររបស់អ្នកអញ្ចឹងដែរ។
វិធីទាំង ៣ ខាងលើនេះអាចជួយឲ្យសុខភាពស្បែករបស់អ្នកមានសុខភាពល្អ ហើយវាថែមទាំងអាចជួយការពារនៃការវិវដ្ដទៅរកភាពចាស់មុនអាយុ និងជួយរក្សាភាពក្មេងជាងវ័យរបស់អ្នកឲ្យបានយូរជាងអ្នកដទៃ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖