ហេតុផលទាំង ៦ យ៉ាងនេះដែលរារាំងអ្នកមិនឲ្យសប្បាយចិត្តក្នុងការរស់នៅ

  • 2021-11-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់គ្នាតែងតែចង់បានភាពសប្បាយរីករាយ ប៉ុន្តែអ្នកត្រូវតែទទួលស្គាល់ផងដែលថា ភាពមិនសប្បាយចិត្ត ឬមិនមានសុភមង្គលក៏អាចនឹងកើតឡើងបានគ្រប់ពេលវេលាផងដែលនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ជម្រើសទៅលើការធ្វើអ្វីមួយជារៀងរាល់ថ្ងៃ ឬវិធីនៃការរស់នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗគឺពួកគេនឹងធ្វើរឿងអ្វីគ្រប់យ៉ាងដើម្បីទទួលបានសុភមង្គល ហើយវាក៏មានទំនាក់ទំនងទៅនឹងភាពសប្បាយរីករាយដែលពួកគេធ្លាប់មាន និងធ្លាប់ទទួលបានកាលពីមុនមកផងដែរ។

ប៉ុន្តែការសម្រេចចិត្តធ្វើអ្វីមួយ ឬសកម្មភាពអ្វីមួយដែលពួកគេបានធ្វើវាអាចនឹងជះឥទ្ធិពលល្អ និងមិនល្អបានក្នុងពេលតែមួយដែលវាកើតឡើងដោយមិនមានការរំពឹងទុកជាមុន។ នៅពេលដែលពួកគេបានជួបឧបសគ្គ ហើយនឹងបញ្ហាជីវិតទាំងនោះវានឹងបណ្ដាលឲ្យមានការប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្ត ហើយឈានទៅរកការពិបាកចិត្ត ស្ត្រេស និងមិនមានភាពសប្បាយចិត្តនៅក្នុងការរស់នៅ។

ទាំងនេះគឺជាអាថ៌កំបាំង ៦ យ៉ាងដែលអាចរារាំងអ្នកមិនឲ្យមានភាពសប្បាយរីករាយ និងទទួលបានសុភមង្គលនៅក្នុងជីវិតរស់នៅប្រចាំ៖

១. ការដាក់សម្ពាធទៅលើអ្វីៗដែលខ្លួនចង់បាន តែមិនព្យាយាដោះស្រាយឬធ្វើវាឲ្យបានប្រសើរជាងមុនឡើយ

២. អ្នកមិនចេះអំពីរបៀបនៃការគ្រប់គ្រងអារម្មណ៍របស់ខ្លួន ហើយតែងតែធ្វើការស្តីបន្ទោសកំហុសរបស់ខ្លួនទៅកាន់អ្នកដទៃ

៣. អ្នកតែងតែធ្វើការប្រៀបធៀបខ្លូនឯងជាមួយអ្នកដទៃ ហើយគិតជ្រុលទៅលើរឿងអតីតកាល និងការព្រួយបារម្ភខ្លាំងអំពីអនាគត

៤. អ្នកគិតអំពីបញ្ហាអ្នកដទៃជាជាងបញ្ហារបស់ខ្លួនឯងរហូតដល់លែងខ្វល់ខ្វាយអំពីការថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ

៥. អ្នកចំណាយពេលធ្វើរឿងអត់ប្រយោជន៍ជាប្រចាំ និងធ្វើការផ្ដោតតែទៅលើភាពអវិជ្ជមានជានិច្ច

៦. ហើយអ្នកតែងតែគិតថារឿងគ្រប់យ៉ាងរបស់អ្នកវានឹងដំណើរការល្អឡើងវិញ ឬវានឹងដោះស្រាយដោយខ្លួនវាជាមិនខាន

ប្រសិនបើអ្នកមិនអាចស្វែងរកសុភមង្គល និងភាពសប្បាយរីករាយនៅក្នុងជីវិតរបស់អ្នកបានទេ វាអាចបណ្តាលមកពីកត្តាមួយចំនួនខាងលើនេះដែលអាចរារាំងអ្នកមិនឲ្យមានសុភមង្គល ហើយអ្នកក៏ប្រហែលជាមិនបានដឹងខ្លួនផងដែរ។ ការផ្លាស់ប្តូរចេញទៅលើចំណុចទាំងប៉ុន្មានខាងលើនេះនឹងជួយឲ្យអ្នកទទួលបានភាពសប្បាយរីករាយ និងសុភមង្គលមកវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den