គន្លឹះល្អៗ ៤ យ៉ាងនឹងធ្វើឲ្យអ្នកទទួលបានភាពសប្បាយរីករាយនៅក្នុងជីវិតរស់នៅ
- 2021-11-15 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះល្អៗ ៤ យ៉ាងនឹងធ្វើឲ្យអ្នកទទួលបានភាពសប្បាយរីករាយនៅក្នុងជីវិតរស់នៅ
សុភមង្គលផ្ទាល់ខ្លូនជារឿយៗទាក់ទងទៅនឹងអារម្មណ៍នៃភាពវិជ្ជមាន និងការពេញចិត្តនូវអ្វីៗទាំងឡាយដែលខ្លួនមាន អ្វីៗដែលខ្លួនកំពុងតែបានធ្វើនៅក្នុងឆាកជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ ហើយជាទូទៅតើអ្នកអាចធ្វើឲ្យខ្លួនឯងទទួលបានភាពសប្បាយចិត្តតាមរបៀបណាដែរ?
ដើម្បីធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយ អ្នកគួរតែស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ននៃជីវិតរស់នៅរបស់អ្នក ហើយធ្វើការវាយតម្លៃនៃកម្រិតសុភមង្គលរបស់អ្នក និងស្វែងរកទិសដៅដែលអាចនឹងនាំមកនូវភាពសប្បាយចិត្ត ហើយនឹងសុភមង្គលសម្រាប់ខ្លួនឯង។
ជីវិតដែលមានសុភមង្គល និងមានភាពសប្បាយរីករាយជាទូទៅតែងតែមានធាតុផ្សំទាំង ៤ ខាងក្រោមនេះ៖
១. មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក
២. សេចក្ដីស្រឡាញ់ពេញលេញចំពោះខ្លួនឯង (ឬដៃគូសង្សារបើមាន)
៣. ការងារល្អដែលអ្នកពេញចិត្ត ចង់ធ្វើ ចង់បាន និងអាចមានលទ្ធភាពអាចចិញ្ចឹមខ្លួនឯងបាន
៤. ការមានភាពវិជ្ជមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការគោរពឲ្យតម្លៃខ្លួនឯងក៏ដូចជាអ្នកដទៃជាប្រចាំ
ប្រសិនបើអ្នកមានធាតុទាំងបួននេះ វាអាចធ្វើឲ្យខ្លួនអ្នកមានភាពសប្បាយរីករាយជាញឹកញាប់ ពីព្រោះធាតុនីមួយៗគឺមានសារសំខាន់ណាស់ដែលទាមទារឲ្យអ្នកធ្វើការគ្រប់គ្រង និងបង្កើតម្ដងមួយៗរហូតដល់ពួកវាមានតុល្យភាពស្មើគ្នា។ បើសិនជាអ្នកបាត់បង់ ឬមិនមានធាតុណាមួយនោះ សេចក្ដីសុខនឹងភាពស្បាយរីករាយរបស់អ្នកក៏បាត់បង់ទៅតាមនោះដែរ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖