វិធីសាស្ត្រល្អៗ ៤ យ៉ាងអាចជួយបញ្ចៀសអ្នកពីការអស់កម្លាំងថាមពលនាពេលរសៀលបាន

  • 2021-11-17 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារៀងរាល់ព្រឹកនៅពេលដែលអ្នកក្រោកពីគេងទៅធ្វើការ អ្នកនឹងមានកម្លាំងថាមពលស្វាហាប់ក្នុងការធ្វើការ ប៉ុន្តែជាទូទៅបន្ទាប់ពីអាហារថ្ងៃត្រង់រួច មានមនុស្សមួយចំនួនតែងតែមានអារម្មណ៍ថាអស់កម្លាំង និងគ្មានថាមពលក្នុងការផ្ដោតអារម្មណ៍ធ្វើការទៀតឡើយ។ វាអាចនឹងធ្វើឲ្យអ្នកពិបាកចិត្ត ប្រសិនបើអ្នកមានកិច្ចការរាប់រយជំពូកដែលត្រូវធ្វើនោះ ហើយវាគឺជាអ្វីដែលអ្នកត្រូវតតាំងដើម្បីរក្សារជំហរក្នុងការសម្រេចកិច្ចការងារ។

ប្រសិនបើអ្នកមានអារម្មណ៍ថាអស់កម្លាំងនៅពេលរសៀល អ្នកកំពុងតែស្ថិតនៅក្នុងចំណោមប្រភេទមនុស្សទាំងនោះហើយ ដូច្នេះអ្នកត្រូវតែរិះរកវិធីសាស្ត្រនានាដើម្បីធ្វើការកែលម្អឲ្យបានប្រសើរឡើងវិញ។ ហើយមានមនុស្សមួយចំនួនទៀតក៏បានយល់ដឹងអំពីវិធីការពារខ្លះៗរួចទៅហើយ ទៅលើភាពនឿយហត់អស់កម្លាំងទាំងនោះដែលអាចការពារពួកគេពីការមានអារម្មណ៍ធ្លាក់ចុះនៅពេលរសៀលបន្ទាប់ពីការញ៉ាំអាហារថ្ងៃត្រង់រួច។

ប្រសិនបើអ្នកតែងតែជួបប្រទះបញ្ហាទាំងនេះ អ្នកគួរតែអនុវត្តតាមវិធីសាស្ត្រ ៤ យ៉ាងខាងក្រោមនេះដើម្បីបញ្ចៀសអ្នកពីការអស់កម្លាំងថាមពលនាពេលរសៀល៖

១. គួរតែបញ្ឈប់ការទទួលយកជាតិកាហ្វេអ៊ីន មនុស្សគិតថាការផឹកកាហ្វេនឹងជួយឲ្យអារម្មណ៍របស់ពួកគេភ្ញាក់ស្វាហាប់នៅពេលរសៀល ប៉ុន្តែការពិតភេសជ្ជទាំងនោះអាចធ្វើឲ្យអ្នកកាន់តែអស់កម្លាំងវិញទេដោយសារតែជាតិស្ករនៅក្នុងនោះ។

២. រក្សាជាតិទឹកដើម្បីជៀសវាងការអស់កម្លាំង មនុស្សភាគច្រើនខ្សោះជាតិទឹកនៅក្នុងពេលថ្ងៃរសៀលដោយមិនបានដឹងខ្លួនឡើយ ដូច្នេះការផឹកទឹកត្រជាក់ល្អជាជាងភេសជ្ជ ពីព្រោះទឹកអាចធ្វើអោយអ្នកមានអារម្មណ៍ធូរស្រាលបាន។

៣. ជ្រើសរើសប្រភេទអាហារថ្ងៃត្រង់មកញ៉ាំឲ្យបានត្រឹមត្រូវ ប្រសិនបើអ្នកជ្រើសរើសប្រភេទផ្លែឈើ និងបន្លែស្រស់ ឬប្រភេទអាហារប្រូតេអ៊ីនគ្មានជាតិខ្លាញ់ វាពិតជាអាចជួយអ្នក ឲ្យមានអារម្មណ៍ល្អនឹងស្វាហាប់ក្នុងការធ្វើការងារ។

៤. ក្រោកឈរធ្វើចលនានៅពេលដែលអ្នកមានអារម្មណ៍អស់កម្លាំង មធ្យោបាយមួយដើម្បីទប់ទល់នឹងការអស់កម្លាំងនៅពេលរសៀលនោះគឺការធ្វើចលនាដើម្បីឲ្យប្រព័ន្ធឈាមរបស់អ្នកមានលំហូរល្អ និងទទួលបានថាមពលមកវិញ។

ប្រសិនបើអ្នកតែងតែមានអារម្មណ៍ថាអស់កម្លាំង ឬអារម្មណ៍ធ្លាក់ចុះជាប្រចាំនាពេលរសៀនោះ អ្នកអាចចាប់ផ្ដើមធ្វើការកែប្រែទៅលើទម្លាប់មិនល្អប្រចាំថ្ងៃចោល ដូចជាទៅលើរបបអាហារពេលថ្ងៃរបស់អ្នក ភេសជ្ជ និងសកម្មភាពបន្តិចបន្តួច វាពិតជាអាចជួយទប់ទល់ការហត់នឿយដែលអ្នកទទួលរងនៅពេលរសៀលនោះបាន។ ទោះជាយ៉ាងណាក៏ដោយបញ្ហាដែលកើតមានខាងលើវាក៏អាចបណ្ដាលមកពីសុខភាពរបស់អ្នកផងដែរ ជាពិសេសអ្នកដែលមានជាតិស្ករលើសនៅក្នុងខ្លួន ជារឿយៗតែងតែអស់កម្លាំងជានិច្ច។ លើសពីនេះទៅទៀត ការធ្លាក់ទឹកចិត្ត និងការថប់បារម្ភក៏អាចបំផ្លាញថាមពលរបស់អ្នកយ៉ាងច្រើនផងដែរ។ ដូច្នេះខិតខំព្យាយាមអនុវត្តតាមវិធីសាស្ត្រខាងលើដើម្បីធ្វើការដោះស្រាយទាំងនោះចោលឲ្យបានល្អប្រសើរឡើងវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម