គុណប្រយោជន៍ល្អៗ ៥ យ៉ាងពីការលាបក្រែមការពារកម្ដៅថ្ងៃជាប្រចាំ

  • 2021-11-01 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែករបស់អ្នកគឺជាសរីរាង្គ និងជាផ្នែកមួយដ៏ធំបំផុតរបស់អ្នកដែលវាមានមុខងារសំខាន់ៗជាច្រើនដូចជា ការពាររាងកាយរបស់អ្នកប្រឆាំងនឹងមេរោគនានា ហើយក៏ដូចជាការជួយគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកឲ្យបានល្អ និងមិនត្រឹមតែប៉ុណ្ណោះវាក៏មានតួនាទីក្នុងការការពារស្បែករបស់អ្នកពីការបំផ្លាញដោយកាំរស្មីព្រះអាទិត្យផងដែរ។

ហេតុដូចច្នេះហើយបានជាអ្នកគួរតែធ្វើការការពារស្បែកឲ្យបានត្រឹមត្រូវទាំងពេលនៅក្នុងផ្ទះ និងពេលចេញក្រៅទៅណាមកណា។ អ្នកគួរតែមានក្រែមការពារកម្ដៅថ្ងៃមួយដបតូចដាក់តាមខ្លួនជានិច្ច ឬក៏លាបវាមុនពេលដែលអ្នកចេញក្រៅ ពីព្រោះវាមិនត្រឹមតែជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាដែលបណ្ដាលមកពីកាំរស្មីព្រះអាទិត្យប៉ុណ្ណោះទេ តែវាក៏មានអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។

ហើយខាងក្រោមនេះគឹជាអត្ថប្រយោជន៍ទាំង ៥ យ៉ាងដែលអ្នកគួរប្រើក្រែមការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ៖

១. កាត់បន្ថយនៃការវិវដ្ដទៅរកភាពចាស់មុនអាយុនៃស្បែកនឹងសម្រស់របស់អ្នក

២. ជួយលុបបំបាត់ស្នាមក្រហម ឬស្នាមខ្មៅនានានៅលើរាង្គកាយទាំងមូល

៣. ការពារស្បែករបស់អ្នកឲ្យមានសុខភាពល្អ និងកាពារពីការរលាក់ដោយសារកាំរស្មីព្រអាទិត្យ

៤. កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកស្បែកដោយសារការទទួលរងកម្ដៅពីកាំរស្មីយូវី

៥. ហើយនឹងការការពារប្រព័ន្ធសរសៃឈាម ឬកោសិកាស្បែករបស់អ្នកឲ្យបានល្អប្រសើរ

ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីហានិភ័យរបស់អ្នកក្នុងការវិវដ្ដទៅរកជំងឺមហារីកស្បែក ឬមានបញ្ហាស្បែកផ្សេងៗទៀតនោះ អ្នកត្រូវរកជំនួយនឹងវិធីការពារស្បែករបស់អ្នកឲ្យបានដិតដល់។ គ្រូពេទ្យឯកទេសខាងជំងឺសើស្បែកបានធ្វើការណែនាំឲ្យប្រើក្រែមការពារកម្ដៅថ្ងៃជាប្រចាំដើម្បីការពារពីបញ្ហាស្បែកទាំងនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den