កំហុស ៤ យ៉ាងនេះហើយដែលធ្វើឲ្យបបូរមាត់របស់អ្នកកាន់តែស្ងួតឡើង

  • 2021-09-16 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាកាសធាតុប្រែប្រួលជាញឹកញាប់ មិនថារដូវក្ដៅ រដូវរងារ ឬរដូវភ្លៀងចូលមកម្តងៗឡើយសុខភាពស្បែកពេញមួយតួខ្លួននឹងមានលក្ខណៈស្ងួតបែកស្រកា ជាពិសេសនោះគឺបញ្ហាសុខភាពបបូរមាត់របស់អ្នក។ ចំពោះបញ្ហាបបូរមាត់ស្ងួតមួយវាកើតឡើងសឹងតែគ្រប់រដូវកាលទៅហើយ នេះមិនមែនគ្រាន់តែជាបញ្ហាដែលបណ្តាលមកពីធាតុអាកាសតែប៉ុណ្ណោះទេ វាក៏អាចបណ្តាលមកពីបញ្ហាមួយចំនួនទៀតក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកផងដែរ។

មូលហេតុចម្បងបួនយ៉ាងដែលធ្វើឲ្យបបូរមាត់របស់អ្នកកាន់តែស្ងួតឡើង៖

  • ការទម្លាប់លិតបបូរមាត់ ពីព្រោះទឹកមាត់មានផ្ទុកជាតិអាស៊ីតម្យ៉ាងដែលធ្វើឲ្យបបូរមាត់កាន់តែស្ងួតបែកស្រកា
  • ការប្រើផលិតផលខុស ឬបណ្តាលមកពីថ្នាំព្យាលជំងឺរបស់អ្នក
  • ការប្រើប្រភេទក្រែមបបូរមាត់ (Lips Balm) ជាប្រចាំវាអាចជួយបានតែពីរបីនាទីប៉ុណ្ណោះ តែបើកាន់តែលាបវាកាន់តែធ្វើឲ្យបបូរមាត់កាន់តែស្ងួតលើសដើម
  • អ្វីដែលសំខាន់ជាងគេបំផុតនោះគឺអ្នកទទួលទានជាតិទឹកមិនបានគ្រប់គ្រាន់ទៅតាមបរិមាណកំណត់សម្រាប់មួយថ្ងៃៗ

ការប៉ះពាល់នឹងកម្តៅថ្ងៃក៏អាចបណ្តាលឲ្យបបូរមាត់ស្ងួតបែកស្រកាផងដែរ ជាពិសេសនៅពេលអ្នកមានអាយុកាន់តែចាស់ទៅ។ ភាគច្រើននៃក្រែមបបូរមាត់ (Lips Balm) គឺមានផ្ទុកសារធាតុ ប្រេង អាកុល និងសារធាតុគីមីមួយចំនួនទៀតដើម្បីផលិតចេញជាពណ៌នឹងក្លិន។ ដូច្នេះអ្នកត្រូវមានការប្រុងប្រយ័ត្ន និងត្រូវពិនិត្យមើលឲ្យបានដិតដល់មុនពេលទិញប្រើ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den