អ្នកមានភ្នែកខ្សោយ មើលអ្វីមិនសូវច្បាស់ សាកល្បងអាហារប៉ុន្មានមុខនេះធានាមើលច្បាស់ឡើងវិញ

  • 2021-10-28 06:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អាហារ​ប៉ុន្មាន​មុខ​នេះ ​នឹង​ជួយ​សុខភាព​ភ្នែក​របស់​អ្នក​ឲ្យ​មាន​​ដំណើរ​ការ​ល្អ​​ឡើង​វិញ ។

​១. ត្រីសាល់ម៉ុន

ញ៉ាំ​​ត្រី​ច្រើន ​ពិត​ជា​ល្អ​សម្រាប់​ភ្នែក ពិសេស​គឺ​ត្រី​សាល់​ម៉ុន​តែ​ម្តង ដែល​សម្បូរ​ដោយអូមេហ្គា៣s ​ក្នុង​ការ​ជួយ​រក្សា​សុខភាព​ភ្នែក ​កុំ​ឲ្យ​ភ្នែក​ស្ងួត។

២. ស៊ុត​ផ្នែក​ក្រហម

ស៊ុត​ផ្នែក​ក្រហម ផ្ទុក​ដោយ​វីតាមីន A ស័ង្កសី znig Zeaxanthin ដែល​គ្រប់​សារធាតុ​ទាំង​នេះ​មាន​សារៈសំខាន់​សម្រាប់​ភ្នែក។ វីតាមីន A អាច​រក្សា​សុខភាព​ភ្នែក ព្រម​ទាំង lutein និង Zeaxanthin អាច​ការពារ​​ការ​ចុះ​ខ្សោយ​នៃ​ភ្នែក ហើយ​ស័ង្កសី​ អាច​ចិញ្ចឹម​ប្រព័ន្ធ​សុខភាព​ភ្នែក និង​ការពារ​ការ​ចុះ​ខ្សោយ​នៃ​ភ្នែក​បាន។

៣. គ្រាប់​អាល់ម៉ុន

គ្រាប់ធញ្ញជាតិ​សម្បូរ​ដោយ​វីតាមីន E ដែល​ជួយ​ការពារពី​ជំងឺភ្នែកឡើងបាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ យោង​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ​រាល់​ថ្ងៃ​អ្នក​គួរ​បន្ថែម​សារធាតុ​ប្រហែល​១៥ក្រាម​ ឬ​ប្រហែល​២០​គ្រាប់​អាល់ម៉ុន ដើម្បី​ជួយ​ដល់​ភ្នែក ព្រម​ទាំង​កាត់​បន្ថយ​ភាព​នឿយ​ហត់​របស់​ភ្នែក​បាន​ទៀត​ផង។

៤. ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ដែល​សម្បូរ​ដោយវីតាមីន A និង C

​ផ្លែ​ឈើ​រសជាតិជូរ សម្បូរ​ដោយ​វីតាមីន A និង​បេតា​ការ៉ូទីន។ បន្លែ​ដូច​ជា ល្ពៅ ដំឡូង​ផ្អែម ការ៉ុត និង​ម្ទេស​ពណ៍ ​អាច​ជួយ​កុំ​ឲ្យ​ភ្នែក​ស្ងួត និង​ខ្វាក់​មាន់​បាន។ ​លើស​ពី​នេះ ​​ផ្លែ​ឈើ​រសជាតិ​ជូរ​មួយ​ចំនួន ក៏​សម្បូរ​ដោយ​វីតាមីន C ​ដែល​អាច​ជួយ​រក្សា​​សសៃឈាម​ក្នុង​ភ្នែក​ឲ្យ​មាន​សុខភាព​ល្អ និង​បង្កា​ជំងឺ​ភ្នែក​ឡើង​បាយ​បាន​ផង​ដែរ។

៥. ផ្លែ​ប៉ោម​ពណ៍​ក្រហម

ផ្លែ​ប៉ោម​សម្បូរ​ដោយ​អាស៊ីដ​អាមីណូ ​ដែល​មាន​គុណ​ប្រយោជន៍​បំ​ផុត​ដល់​សុខភាព​រាង​កាយ មាន​ប្រសិទ្ធភាព​​ដល់​​ឈាម ​ពង្រឹង​ចក្ខុវិស័យ​ផង​ដែរ។

​៦. ប្លូបឺរី

មនុស្ស​ជា​ច្រើន​តែង​មាន​បញ្ហា​ភ្នែក ដែល​ពាក់​ព័ន្ធ​នឹង​រ៉ាឌីកាល់​សេរី។ ​ជីវជាតិ​ក្នុង​ផ្លែ​ប្លូបឺរី​អាច​ជួយ​ប្រយុទ្ធប្រឆាំង​ពី​រ៉ាឌីកាល់​សេរី​បាន ការពារ​​អុកស៊ីត​កម្ម និង​ការពារ​ពន្លឺ​ក្នុង​ចក្ខុ​ផង​ដែរ។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម