តួ​រឿង​មហិច្ឆិតា​អ៊ូម៉ីនាង​បិទ​ក្រុមហ៊ុន​ម្ដង ៩ តម្លៃ៦២​លាន​ដុល្លារ

  • 2021-10-20 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​បើក​ក្រុមហ៊ុន​​ជា​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី តារា​សម្ដែង​ស្រី​ចាស់​វស្សា​តៃវ៉ាន់ Ting Chang បាន​បិទ​វិញ​ភ្លាម​ៗ​ ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​។

កាល​ពី​ថ្ងៃ​ទី ១៧​ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​តៃវ៉ាន់ Ting Chang បាន​បិទ​ក្រុមហ៊ុន​របស់​ខ្លួន​ម្ដង​​ដល់ទៅ ៩​ក្រុមហ៊ុន​នៅ​ចិន​ដីគោក។ ក្រុមហ៊ុន​ទាំង​នេះ​របស់​នាង​ត្រូវ​បាន​បើក​​កាល​ពី​ដើម​ឆ្នាំ ជាមួយ​ថ្លៃ​ដើម​បោះទុន​ដល់​ទៅ ៦២​លាន​ដុល្លារ។

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា សកម្មភាព​បិទ​ក្រុមហ៊ុន​ព្រម​គ្នា​បែប​នេះ គឺ​អាច​ពាក់ព័ន្ធ​នឹង​ការ​ខុស​ច្បាប់ ហើយ​ត្រូវ​បាន​រដ្ឋ​ពិន័យ​ទើប​ឈាន​ដល់​ស្ថានភាព​បែប​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​លក់​គ្រឿង​សំអាង​មួយ​ចំនួន​ធ្លាប់​ត្រូវ​បាន​គេ​ព្រមាន​រួច​ទៅ​ហើយ ដោយ​សារ​លក់​ផលិតផល​អត់​គុណភាព។

មុន​នោះ​ដែរ កាល​ពី​ឆ្នាំ​២០១៨ តួ​រៀង​មហិច្ឆិតា​អ៊ូម៉ីនាង ព្រម​ទាំង​ប្ដី​បាន​វិនិយោគ​លើ​វិស័យ​គ្រឿង​សំអាង ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​ដល់​ទៅ ១៧៥​ដុល្លារ ហើយ​នាង​ក៏​ជា​អ្នក​ដែល​ត្រូវ​បង់​ពន្ធ​ច្រើន​ជាង​គេ​ផង​ដែរ ក្នុង​វិស័យ​សំអាង ដោយ​នាង​មាន​ភាគហ៊ុន​ដល់​ទៅ ៦៧​ក្រុមហ៊ុន។ បច្ចុប្បន្ន តារា​ស្រី​អាយុ ៥១​ឆ្នាំ មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ការ​បិទ​ក្រុមហ៊ុន​នេះ​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី