ហេតុផលមិនល្អទាំង ៥ យ៉ាងដែលអ្នកមិនគួរធ្វើការសងសឹកទៅកាន់អតីតរបស់អ្នកឡើយ
- 2021-10-17 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលមិនល្អទាំង ៥ យ៉ាងដែលអ្នកមិនគួរធ្វើការសងសឹកទៅកាន់អតីតរបស់អ្នកឡើយ
ភាពយុត្តិធម៌នៅក្នុងជម្លោះស្នេហាគឺជារឿងមួយដែលមិនងាយក្នុងការវែកញែកឲ្យបានស្មើរគ្នានោះទេ ប៉ុន្តែអ្នកត្រូវចាំថាវាជាកំហុសរបស់អ្នកទាំងពីរ កុំធ្វើការទម្លាក់កំហុសទៅនរណាម្នាក់ឲ្យសោះ។ បន្ទាប់ពីមានការបែកបាក់អ្នកប្រហែលជាស្អប់ ឬមានគំនិតទៅលើការសងសឹកចំពោះអតីតដែលបានធ្វើបាបចិត្តអ្នក។ ទោះជាយ៉ាងណាក៏ដោយការគិតបែបនេះវាមិនមែនជារឿងត្រឹមត្រូវឡើយ។
មនុស្សភាគច្រើនប្រាកដជាមានអារម្មណ៍បែបនេះ ពីព្រោះការរងទុក្ខវេទនាដែលបណ្ដាលមកពីវិបត្តិស្នេហានឹងនាំឲ្យអ្នកដើរទៅរកផ្លូវនោះ។ អតីតរបស់អ្នកប្រហែលជាបានបោកបញ្ឆោតអ្នក ឬបានធ្វើបាបដោយពាក្យសំដីនឹងផ្នែករាងកាយ និងការបំផ្លាញកិត្តិយសរបស់អ្នកក៏ពិតមែន តែអ្វីដែលគាត់បានធ្វើខុសចំពោះអ្នកវាជារឿងកន្លងហួសទៅហើយ។
ហេតុផលមិនល្អទាំង ៥ យ៉ាងនេះហើយដែលអ្នកមិនគួរព្យាយាមធ្វើការសងសឹកចំពោះអតីតរបស់អ្នកឡើយ៖
ប្រាកដណាស់អ្នកប្រហែលជាមានអារម្មណ៍ស្រណុកស្រួលបន្តិចនៅពេលគិតថាអ្នកបានធ្វើអោយអតីតរបស់អ្នកឲ្យមានការឈឺចាប់ដូចជាអ្នកបានទទួលរងពីគាត់នោះ ប៉ុន្តែវានឹងមិនបានធ្វើការផ្លាស់ប្ដូរអ្វីឡើយគឺមានតែការឈឺចាប់ទាំងសងខាងម្ដងហើយម្ដងទៀត ហើយអ្នកអាចនឹងមិនអាចធ្វើការបំភ្លេចទុក្ខសោកទាំងនោះពេញមួយជីវិតក៏ថាបាន។ ដូច្នេះកុំធ្វើការសងសឹកឲ្យសោះ តែចំពោះអ្នកវិញគួរតែរកវិធីបំភ្លេចទុក្ខសោកទាំងនោះនឹងការដើរឆ្ពោះទៅមុខដោយមិនមានការសងសឹកជាមួយគាត់ ដើម្បីឲ្យឆាកជីវិតបានល្អប្រសើរសម្រាប់ខ្លួនឯងឡើងវិញ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖