បើដៃគូអ្នកធ្វើរឿងទាំង ៧ យ៉ាងនេះបញ្ជាក់ថាគាត់កំពុងតែធ្វើការគ្រប់គ្រងអ្នកហើយ

  • 2021-10-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិតដៃគូសង្សារ ស្វាមីភវិយា ឬទំនាក់ទំនងស្នេហាមានច្រើនរស់ជាតិណាស់ អាចស្នេហាដែលមានសុភមង្គលល្អចេះថែទាំគ្នា ឬអាចជាស្នេហាដែលមានភាពរកាំរកួសឈ្លោះម្ដងម្កាល និងអាចជាទំនាក់ទំនងស្នេហាដែលមានតែការគ្រប់គ្រង ហើយពេលខ្លះវាពិតជាពិបាកណាស់ក្នុងការបែងចែករវាងបញ្ហាមួយទៅបញ្ហាមួយទៀត។

ប៉ុន្តែនៅពេលដែលអាកប្បកិរិយានៃការយកចិត្តទុកដាក់របស់ដៃគូអ្នកធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្វីៗជាកំហុសរបស់អ្នក គាត់ធ្វើឲ្យអ្នកមានការភ័យខ្លាចទៅលើគាត់នោះ អ្នកគួរតែគិតថាវាជាសញ្ញាមួយដែលអាចបញ្ជាក់ថាគាត់អាចនឹងកំពុងធ្វើការគ្រប់គ្រងមកលើអ្នកហើយ។

ខាងក្រោមនេះគឺជាស្ថានភាពដែលអាចចង្អុលបង្ហាញថាដៃគូរបស់អ្នកកំពុងតែធ្វើការគ្រប់គ្រងអ្នកហើយ៖

  • ការសម្រុះសម្រួលក្លាយជាការលះបង់តែភាគីម្ខាងកត់ (អ្នក)
  • ស្តង់ដារដែលអ្នកបានកំណត់ឲ្យមានភាពយុត្តិធម៌ ប្រែទៅជារឿងអយុត្តិធម៌វិញចំពោះ
  • ពួកគេឲ្យអ្នកធ្វើអ្វីមួយដែលអ្នកមិនចូលចិត្តធ្វើ ដើម្បីភាពល្អ ឬអត្ថប្រយោជន៍របស់គាត់តែប៉ុណ្ណោះ
  • រឿងដែលអ្នកធ្លាប់ចែករំលែកជាមួយគ្នាចាប់ផ្តើមមានការរំលោភបំពានហួសព្រំដែនផ្ទាល់ខ្លួនរបស់អ្នក
  • គាត់កំពុងតែរារាំងគោលដៅអាជីព ឬការអប់រំរបស់អ្នកពីព្រោះគាត់មិនចង់ឲ្យអ្នកមានអារម្មណ៍ឯករាជ្យលើសគាត់
  • គាត់ចាប់ផ្តើមជ្រៀតជ្រែកក្នុងទំនាក់ទំនងរបស់អ្នកជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក
  • អ្នកមានអារម្មណ៍ថាអ្នកកំពុងត្រូវបានដៃគូសង្សារកំពុងតែត្រួតត្រាអ្នកគ្រប់រឿង គ្រប់ពេលវេលា គ្រប់ទីកន្លែង

គ្មានទំនាក់ទំនងណាមួយដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាល្អឬអាក្រក់ និងធ្វើឲ្យអ្នកមានមានអារម្មណ៍ថាមិនមានសុវត្ថិភាពឬមានភាពសប្បាយចិត្តនោះឡើយ គឺវាមានការលាយលំគ្នាទាំងអស់គ្រប់រស់ជាតិ នៅក្នុងទំនាក់ទំនងស្នេហា។ ប្រសិនបើដៃគូរបស់អ្នកពិតជាយកចិត្តទុកដាក់ចំពោះក្ដីស្រឡាញ់មែន គាត់នឹងធ្វើការគោរពឲ្យតម្លៃនៅចំពោះមុខអ្នក ប៉ុន្តែប្រសិនបើអ្នកទទួលបានការគំរាមគំហែងពីដៃគូរបស់អ្នកវិញ វាគឺជាការការគ្រប់គ្រងនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នក៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម