រឿងដែលអ្នកត្រូវធ្វើបើមានមិត្តភក្តិកំពុងស្ត្រេសខ្លាំងរហូតដល់ចង់សម្លាប់ខ្លួន

  • 2021-10-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាធម្មតាយើងមិនបានដឹងថាមនុស្សម្នាក់នោះបានឆ្លងកាត់ការឈឺចាប់អ្វីខ្លះឡើយ ហើយយើងរឹតតែមិនអាចជួយដោះស្រាយបញ្ហាមួយចំនួនរបស់គេបានទៀត។ វាពិតជាពិបាកណាស់ក្នុងការឆ្លើយតប ការនិយាយ ការបញ្ចេញសកម្មភាព ឬដំបូន្មានទៅកាន់ពួកគេដែលកំពុងតែមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែប្រសិនបើមាននរណាម្នាក់ដែលអ្នកស្គាល់ប្រាប់អ្នកអំពីគំនិតចង់ធ្វើអត្តឃាតខ្លួនឯងនោះ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះពួកគេឲ្យខ្លាំងមែនទែន។ អ្វីដែលអ្នកអាចធ្វើបាននោះគឺការស្តាប់ ហើយនឹងផ្តល់ទៅវិញជាការលើកទឹកចិត្ត ធ្វើអ្វីៗ និងនិយាយអ្វីៗដែលធ្វើឲ្យគេនោះមានភាពវិជ្ជមានចំពោះខ្លួនឯងឡើងវិញ។

ទាំងនេះគឺជារឿង ៤ យ៉ាងដែលអ្នកអាចផ្ដល់ឲ្យពួកគេដើម្បីជាការលើកទឹកចិត្តជួយពួកគេពីការចង់ធ្វើអត្តឃាតខ្លួនឯង៖

១. ឧស្សាហជួបនឹងសួរនាំអំពីអារម្មណ៍របស់ពួកគេ ថាតើមានភាពល្អប្រសើរខ្លះហើយឬនៅ

២. ការសួរនាំគឺជាវិធីដ៏ល្អដើម្បីឲ្យពួកគេបញ្ចេញការពិត ការឈឺចាប់ទាំងនោះមកខាងក្រៅ

៣. ធ្វើចិត្តឲ្យស្ងប់ហើយកុំធ្វើការវិនិច្ឆ័យពួកគេឲ្យសោះ តែគួរផ្តល់ដំបូន្មានល្អៗទៅកាន់ពួកគេវិញ

៤. ផ្តល់នូវការជឿជាក់ទុកចិត្ត ផ្ដល់ភាពកក់ក្តៅខាងផ្នែករាងកាយនឹងផ្លូវចិត្តដែលពួកគេអាចនិយាយបើកចំហអំពីបញ្ហា និងបង្ហាញអំពីអារម្មណ៍របស់ពួកគេ

អ្នកត្រូវដឹងថាប្រសិនបើគេម្នាក់នោះ ជាមិត្តភក្តិ ឬជានរណាម្នាក់ក៏ដោយដែលអ្នកបានស្គាល់បានបញ្ចេញរឿងនោះប្រាប់អ្នក វាគឺជាសញ្ញាមួយដែលបញ្ជាក់ប្រាប់ថា ពួកគេពិតជាទុកចិត្តអ្នក និងត្រូវការជំនួយពីអ្នក ហើយនឹងចង់ធ្វើការព្យាបាលវាឲ្យបានជាសះស្បើយ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម