រឿង ៣ យ៉ាងដែលគ្រូបង្រៀនទាំងអស់ត្រូវធ្វើដើម្បីការពារសិស្សរបស់ខ្លួនពីការឆ្លងកូវីដនៅសាលា

  • 2021-10-12 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកជំនាញផ្នែកសុខភាពពីអង្គការសុខភាពពិភពលោកបានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថាសុំឲ្យគ្រូបង្រៀនទាំងអស់ដែលទៅបង្រៀននៅសាលាវិញត្រូតែធ្វើរឿងទាំងបីយ៉ាងដើម្បីការពារសិស្សរបស់ពួកគេពីការឆ្លងរោគរាតត្បាតនៃជំងឺកូវីដ-១៩។ នៅពេលដែលសាលាចាប់ផ្ដើមបើកដំណើរការវិញ ឪពុកម្ដាយ គ្រូបង្រៀន សិស្សានុសិស្ស និងមនុស្សដែលពាក់ព័ន្ធទាំងអស់នៅតែអាចប្រឈមមុខទៅនឹងភាពមិនច្បាស់លាស់អំពីការចម្លងជំងឺកូវីដ-១៩ នៅក្នុងថ្នាក់រៀន។

នាយករបស់អង្គការសុខភាពពិភពលោក Hans Kluge បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា ការអប់រំមានសារសំខាន់បំផុតសម្រាប់សុខភាពផ្លូវចិត្ត និងជំនាយរបស់កុមារដើម្បីជួយឲ្យពួកគាត់មានភាពសប្បាយចិត្តឡើងវិញ និងផលិតភាពជាសមាជិកល្អនៅក្នុងសង្គម ប៉ុន្តែជំងឺរាតត្បាតកូវីដបានបណ្ដាលឲ្យមានការរំខាននឹងផលមហន្តរាយមិនល្អជាច្រើនចំពោះការអប់រំនៅក្នុងប្រវត្តិសាស្ត្រមួយនេះ។

តើគ្រូបង្រៀនដែលមិនបានចាក់វ៉ាក់សាំងអាចប៉ះពាល់ដល់សិស្សយ៉ាងដូចម្តេច?

គ្រូបង្រៀនដែលបដិសេធមិនទទួលយកការចាក់វ៉ាក់សាំងអាចចម្លងទៅកាន់សិស្សបាននៅពេលដែលពួកគាត់ដកម៉ាសចេញក្នុងពេលបង្រៀនសិស្ស ការផលិតដំណក់ទឹកតាមផ្លូវដង្ហើមធំនៅពេលដែលគ្រូបញ្ចេញសំឡេងរបស់ពួកគាត់ទៅកាន់ថ្នាក់រៀនទាំងមូលដែលជាកត្តាសំខាន់ក្នុងការចម្លង ហើយបន្ទាប់មកសិស្សទាំងនោះនឹងចម្លងមេរោគទៅកាន់ឪពុកម្ដាយ សមាជិកគ្រួសារ និងសហគមន៍ដទៃទៀត។

ដោយការមើលឃើញអំពីបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) និង អង្គការសហប្រជាជាតិនៃមូលនិធិសង្គ្រោះបន្ទាន់កុមារអន្តរជាតិ (UNICEF) បានអំពាវនាវឲ្យគ្រូបង្រៀន និងបុគ្គលិកសាលាទាំងអស់ត្រូវតែទៅទទួលយកការចាក់វ៉ាក់សាំង ពីព្រោះការចាក់វ៉ាក់សាំង ការពាក់ម៉ាស និងការរក្សាគំលាតឆ្ងាយពីគ្នាគឺជាវិធីដើម្បីកាត់បន្ថយហានិភ័យនៃគារឆ្លងមេរោគកូវីដទៅកាន់កុមារបាន។

វាជារឿងសំខាន់ណាស់ដែលត្រូវចងចាំថានៅពេលដែលមេរោគបង្កឲ្យមានជំងឺ មនុស្សគឺជាអ្នកទទួលរង ចម្លង និងបង្កឲ្យមានការរីករាលដាលឡើង។ ហេតុដូច្នេះហើយបានជាអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ឲ្យគ្រូបង្រើនទាំងអស់ធ្វើរឿងទាំងបីនេះឡើងដើម្បីការពារសុវត្ថិភាពរបស់ពួកគេផ្ទាល់នឹងសម្រាប់សិស្សផងដែរ៖

  • ការទទួលយកការចាក់វ៉ាក់សាំងឲ្យគ្រប់ចំនួន
  • ពាក់ម៉ាសគ្រប់ពេលវេលានៅក្នុងសាលរៀន
  • និងលាររក្សាគំលាតពីគ្នាឲ្យបានត្រឹមត្រូវតាមការកំណត់

យើងដឹងរួចមកហើយថាវិធានការទាំងនេះមានប្រសិទ្ធភាពទោះបីជាប្រសិទ្ធភាពការពាររបស់វាមិនបានមួយរយភាគរយក៏ដោយ តែវាអាចធានាបានថានៅពេលដែលមានការប្រែប្រួលនៃជំងឺកូវីដនៅថ្ងៃអនាគត វានៅតែជាយុទ្ធសាស្ត្រដែលមានសក្តានុពលភាពល្អបំផុតក្នុងការការពារពីការឆ្លង និងចម្លងមេរោគកូវីដ-១៩៕

ប្រភពរូបភាព៖ Motherly, Verywellfamily

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម