ប៉ាម៉ាក់គួរចាប់អារម្មណ៍ផលប៉ះពាល់ទាំងនេះលើកូនៗ បើមានទម្លាប់ចូលគេងយឺតជាប្រចាំ

  • 2021-10-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផលប៉ះពាល់ និងការអភិវឌ្ឍន៍នៃការលូតលាស់មួយចំនួន ដែលឲ្យកុមារជួបផលវិបាកជាច្រើន បណ្តាលមកពីការចូលគេងយឺត ដែលប៉ាម៉ាក់គួរចាប់អារម្មណ៍។ វាអាចកើតមានចំពោះកុមារដែលតែងតែគេងយឺត ជាជាងកុមារដែលគេងបានគ្រប់គ្រាន់ និងមានម៉ោងពេលត្រឹមត្រូវ។

ឪពុកម្តាយជាច្រើននាពេលបច្ចុប្បន្ននេះ មានទម្លាប់ចូលគេងយប់ជ្រៅ រួចត្រូវក្រោកពីដំណេកនាពេលព្រលឹម ដូច្នេះកូនៗ តូចរបស់ពួកគេក៏ត្រូវមានទម្លាប់នេះដូចគ្នាផងដែរ អាស្រ័យដោយកត្តាផ្សេងដែលអាចមានខុសៗគ្នា។

១.កុមារដែលគេងយឺតអាចបំផ្លាញសមត្ថភាពយល់ដឹង

សាស្ត្រាចារ្យ Amanda Sarker នៃសាកលវិទ្យាល័យ College London បានធ្វើការសិក្សាលើក្មេង ដែលមានអាយុ ៧ ឆ្នាំជាង ១០.០០០ នាក់ ពួកគេបានរកឃើញថា៖ ក្មេងៗដែលចូលគេងជាទៀងទាត់ បន្ទាប់ពីម៉ោង ៩ យប់គឺខ្សោយខាងការអាន និងគណិតវិទ្យា។ ដូច្នេះពួកគេគិតថា ការគេងយឺត នឹងប៉ះពាល់ដល់សមត្ថភាព ប្រតិកម្ម និងការយល់ដឹងនានា ក្នុងរយៈពេលវែង ដែលមិនផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារឡើយ។

២. កុមារដែលគេងយឺតអាចបណ្តាលឱ្យធាត់

នៅពេលដែលកុមារគេងមិនបានគ្រប់គ្រាន់នឹងបង្កើន ghrelin រារាំង leptin។ ដូច្នេះកុមារដែលគេងមិនបានគ្រប់គ្រាន់អាចបណ្តាលឱ្យធាត់។ លើសពីនេះទៅទៀតនៅពេលដែលកុមារមិនបានសំរាកគ្រប់គ្រាន់នោះ នឹងគ្មានស្មារតីល្អ ការហាត់ប្រាណ និងភាពសកម្ម ឬចង់លេងអ្វីឡើយ ដែលធ្វើអោយរាងកាយមានសុខភាពកាន់តែខ្សោយទៅៗ។ លើសពីនេះ គេក៏ងាយឈឺច្រើន ការលូតលាស់នៃរាងកាយក៏មិនល្អដែរ។

៣.កុមារគេងយឺតក៏អាចប៉ះពាល់ដល់ការលូតលាស់កម្ពស់

ជាធម្មតានៅពេលយប់ក្រពេញភីតូរីស ផលិតនូវអរម៉ូនល្ អដែលជួយក្នុងការលូតលាស់ដ៏ច្រើនចំពោះកុមារ និងអភិវឌ្ឍន៍បានល្អ។ ជាពិសេសដំណេកដែលល្អចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ១ទាបភ្លឺ និងពីម៉ោង ៥ ដល់ម៉ោង ៧ ព្រឹក។ ដូច្នេះដំបូន្មានសម្រាប់ឪពុកម្តាយ គឺធ្វើយ៉ាងណា ឱ្យកូនមានទម្លាប់ចូលគេងនៅម៉ោង ៩ យប់ ដើម្បីធានាថាកុមារ គេងលក់នៅម៉ោង ១០ យប់ និងរក្សាទម្លាប់នៃការគេងទាំងនេះ ចំពោះក្មេងៗតូច ដើម្បីជួយដល់ការលូតលាស់កម្ពស់ របស់កុមារបានល្អផងដែរ។

៤.កុមារដែលគេងយឺតអាចងាយនឹងផ្តាសាយ

ក្នុងអំឡុងពេលគេងលក់ស្កប់ស្កល់ រាងកាយផលិតសារធាតុផ្សេងៗរួមគ្នាជាច្រើន រួមមានទាំងប្រូតេអ៊ីនស៊ីតូគីន ដែលត្រូវបានប្រើជាចម្បងដើម្បីការពារ ការឆ្លងមេរោគ និងជំងឺផ្សេងៗដល់កុមារ។ ពេលវេលាគេងបានគ្រប់គ្រាន់នឹងត្រឹមត្រូវគឺដើម្បីធានាឱ្យរាងកាយបានសម្រាកពេញលេញអាចលើកកម្ពស់ការជួសជុល និងការបង្កើតឡើងវិញនូវប្រព័ន្ធស៊ាំផ្សេងៗនៅក្នុងរាងកាយ។ ផ្ទុយពីការគេងមិនលក់វាអាចប៉ះពាល់ខ្លាំងដល់ចំនួនស៊ីតូគីន កាត់បន្ថយប្រព័ន្ធភាពស៊ាំ និងងាយឆ្លងជំងឺឆ្លង ជាពិសេសជំងឺផ្តាសាយដែលងាយកើតឡើងចំពោះអ្នកគេងយប់ជ្រៅ នឹងអ្នកដែលមានបញ្ហាដំណេក។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម