ការពិត ៥ យ៉ាងដែលមនុស្សមួយចំនួនសុខចិត្តជ្រើសរើសភាពនៅលីវ

  • 2021-09-16 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សព្វថ្ងៃនេះមនុស្សសម័យទំនើបបានចាប់ផ្តើមធ្វើការស្វែងយល់ទៅលើអ្វីដែលពួកគេទទួលបានចំពោះការរស់នៅតែម្នាក់ឯង ហើយនឹងបានរៀនរីករាយសប្បាយចិត្តទៅនឹងជីវិតនៅលីវរបស់ពួកគេ។ ប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីទៅបានជាមនុស្សមួយចំនួនសុខចិត្តជ្រើសរើសការរស់នៅបែបនេះ?

ចំពោះមនុស្សមួយចំនួនធំរឿងរ៉ាវនៃការសោកសៅ ការខូចចិត្តខណៈពេលដែលខ្លួននៅលីវត្រូវបានគេធ្វើការផ្លាស់ប្ដូរនៃការគិតដែលផ្ទុយស្រលះកាលពីមុន។ ទាំងនោះដោយសារមានហេតុផលផ្សេងៗគ្នាជាច្រើនដែលមនុស្សសព្វថ្ងៃចង់រស់នៅតែម្នាក់ឯងក្នុងរយះពេលយូរ ឬប្រហែលជារហូតក៏មានដែរ។

ទាំងនេះគឺជាហេតុផល ៥ យ៉ាងដែលធ្វើឲ្យមនុស្សមួយចំនួនសម្រេចចិត្តជ្រើសរើសយកភាពនៅលីវ៖

  • ពួកគេមានពេលវេលាគ្រប់គ្រាន់ដើម្បីរីករាយជាមួយក្រុមគ្រួសារមិត្តភក្តិ និងចំណាយពេលផ្ទាល់ខ្លួន
  • នៅពេលមនុស្សកាន់តែចាស់ ជីវិតនៅលីវចាប់ផ្តើមក្លាយជាជម្រើសដ៏ល្អប្រសើរជាងសម្រាប់មនុស្សសម័យថ្មី
  • ពួកគេចូលចិត្តរក្សាជីវិតរស់នៅរបស់ពួកគេដោយភាពសាមញ្ញ និងដោយគ្មានការធ្វើទុក្ខរំខានពីដៃគូ
  • ពួកគេមានគោលបំណងផ្ទាល់ខ្លួន និងមានក្ដីស្រមៃដែលខ្លួនចង់សម្រេចឲ្យបាន​ជោគជ័យ
  • និងមនុស្សមួយចំនួនទៀតមានការលំបាកក្នុងការទុកចិត្តអ្នកដទៃដែលជាហេតុធ្វើឲ្យពួកគេសម្រេចចិត្តនៅលីវ

នៅក្នុងទំនាក់ទំនងអ្នកមិនអាចមានឱកាសច្រើនក្នុងការធ្វើអ្វីមួយដូចជាពេលដែលអ្នកនៅលីវឡើយ។ ពេលនៅលីវអ្នកអាចធ្វើរឿងគ្រប់យ៉ាងដោយខ្លួនឯង ការលើកកម្ពស់ភាពទន់ខ្សោយរបស់អ្នកឲ្យកាន់តែរឹងមាំ និងការបង្កើតពេលវេលាល្អៗសប្បាយរីករាយសម្រាប់ខ្លួនឯង។ ហើយនៅពេលដែលអ្នកមិនមាននរណាម្នាក់នោះ អ្នកមានពេលវេលាច្រើនទៀតសម្រាប់ការងារ អាជីវកម្ម ការសម្រាកលំហែកាយ និងសេរីភាពក្នុងការជ្រើសរើសអ្វីដែលអ្នកចង់ធ្វើនៅពេលទំនេរ។ ទាំងនេះគឺជាហេតុផលដែលមនុស្សជាច្រើនសម្រេចចិត្តនៅលីវនោះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den