វិធី ៣ យ៉ាងក្នុងការជួយបំបាត់គំនិតអវិជ្ជមានចេញពីក្នុងខ្លួនចោល
- 2021-09-12 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធី ៣ យ៉ាងក្នុងការជួយបំបាត់គំនិតអវិជ្ជមានចេញពីក្នុងខ្លួនចោល
ការគិតអវិជ្ជមានគឺជារឿងដែលតែងតែកើតឡើងជាធម្មតាទៅហើយចំពោះមនុស្សគ្រប់រូបដែលវាអាចបង្កឲ្យមានគុណវិបត្តិមួយចំនួនឡើង ហើយបញ្ហាដែលអាចកើតឡើងទាំងនោះគឺដោយសារតែគំនិតអវិជ្ជមានវានឹងមានការកើនឡើងកាន់តែច្រើនទៅតាមពេលវេលា និងស្ថានភាពជាក់ស្ដែងនៃការរស់នៅរបស់អ្នក។ ប្រសិនបើអ្នកព្រងើយកន្ដើយមិនយកចិត្តទុកដាក់ធ្វើការដោះស្រាយ ឬព្យាបាលឲ្យបានល្អប្រសើរទេវាអាចនឹងពិបាកក្នុងការលប់បំបាត់ចោល ហើយនឹងធ្វើឲ្យអ្នកវិវត្តន៍ទៅជាមនុស្សគិតតែរឿងអវិជ្ជមានជានិច្ច។
នៅពេលដែលអ្នកឈានដល់ចំណុចនៃមនុស្សគិតតែរឿងអវិជ្ជមាន ការចង់ដកខ្លួនចេញវិញគឺហាក់ដូចជាមិនសូវងាយស្រួលនោះទេ ប៉ុន្តែវាពិតជាអាចធ្វើការដោះស្រាយបាន។ អ្នកត្រូវស្វែងយល់នឹងដឹងថាតើអ្វីគឺជាប្រភពដើមដែលបង្កឲ្យមានការគិតតែរឿងអវិជ្ជមានទាំងនោះ។
អ្នកអាចផ្ដាច់ខ្លួនចេញពីការគិតតែរឿងអវិជ្ជមានបានដោយគ្រាន់តែខិតខំព្យាយាមអនុវត្តតាមវិធីទាំង ៣ ខាងក្រោមនេះ៖
១. ការកត់សំគាល់អំពីលក្ខណៈអវិជ្ជមានដោយស្វ័យប្រវត្តិ ជាទូទៅវាគឺជាគំនិតធម្មជាតិដែលកើតឡើងនៅពេលអ្នកប្រឈមមុខនឹងស្ថានភាពជីវិតរស់នៅប្រចាំថ្ងៃ។ ដើម្បីដឹងអំពីគំនិតអវិជ្ជមានស្វ័យប្រវត្តិទាំងនោះបានអ្នកត្រូវចាប់ផ្ដើមសម្លឹងមើលទៅលើអតីតកាលនៅពេលដែលអ្នកមានគំនិតអវិជ្ជមានថាតើអ្វីទៅជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកមានគំនិតអវិជ្ជមានកើតឡើង។
២. ការយកឈ្នះទៅលើគំនិតអវិជ្ជមាន មនុស្សភាគច្រើនមានការភ័យខ្លាចចំពោះភាពអវិជ្ជមានរបស់ខ្លួនដែលកំពុងតែមាន ធាតុពិតវាជាមូលហេតុដែលធ្វើឲ្យអ្នកកាន់តែមានការភ័យខ្លាច និងកាន់តែគិតទៅលើរឿងអវិជ្ជមាននោះទេ ដូច្នេះអ្នកត្រូវតែប្រឈមមុខរកវិធីដោះស្រាយពេលណាដែលអ្នកមានគំនិតអវិជ្ជមានកើតឡើង។
៣. ការបង្កើតភាពវិជ្ជមានដោយខ្លួនឯង វិធីដ៏ល្អបំផុតក្នុងការយកឈ្នះភាពអវិជ្ជមានគឺអ្នកត្រូវតែបង្កើតភាពវិជ្ជមានឡើងដោយខ្លួនឯងដោយការធ្វើរឿងល្អៗសម្រាប់ខ្លួនឯង ស្វែងរកភាពវិជ្ជមានដែលអ្នកកំពុងតែមាន ឬធ្វើការផ្លាស់ប្ដូរពីភាពអវិជ្ជមានឲ្យទៅជាភាពវិជ្ជមានវិញ ហើយអ្នកត្រូវតែជាអ្នកគាំទ្រខ្លួនឯងប្រសិនបើអ្នកមិនមាននរណាម្នាក់ក្នុងការគាំទ្រឬជួយនោះ។
គំនិតអវិជ្ជមានអាចធ្វើឲ្យមានការខូចខាតយ៉ាងខ្លាំងទាំងសុខភាព ពេលវេលា និងផលប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក។ វាអាចបំផ្លាញចិត្តគំនិត និងធ្វើឲ្យអារម្មណ៍របស់អ្នកធ្លាក់ចុះរហូតដល់ស្ត្រេសកម្រិតធ្ងន់ធ្ងរបានប្រសិនបើអ្នកបណ្ដោយនោះ។ ការរៀនរំដោះខ្លួនចេញពីភាពអវិជ្ជមានពិតជាមានសារសំខាន់ណាស់ចំពោះសុខុមាលភាពរបស់អ្នក។ ហើយត្រូវចាំថាវាជារឿងធម្មតាទៅហើយរបស់មនុស្សលោកដែលតែងតែមានភាពសោសៅ ឬក៏អារម្មណ៍ភ័យព្រួយតែសំខាន់គឺអ្នកចេះធ្វើចិត្តឲ្យស្ងប់ និងខិតខំព្យាយាមដោះស្រាយបន្ដិចម្ដងៗរហូតដល់អ្នកបានប្រសើរឡើងវិញ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖