៨ វិធីនេះអាចជួយកាត់បន្ថយស្ត្រេសពីការងារបានយ៉ាងមានប្រសិទ្ធិភាព

  • 2021-09-09 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សគ្រប់គ្នាទទួលស្គាល់ថាគ្មានការងារណាមួយដែលមិនធ្វើឲ្យអ្នកស្ត្រេសនោះទេ សូម្បីតែការងារដែលអ្នកស្រលាញ់និងចូលចិត្តខ្លាំងប៉ុនណាក៏ដោយ ពេលខ្លះវានូវតែធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង។ វាក៏អាចបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលបានបង្កឲ្យមានបញ្ហាជាច្រើននៅក្នុងជីវិតរស់នៅ ហើយវាធ្វើឲ្យមនុស្សភាគច្រើនសព្វថ្ងៃនេះទទួលរងជំងឺស្ត្រេសយ៉ាងខ្លាំង។

ការដែលមិនបានជួបជុំមិត្តភក្តិ ដៃគូសង្សារឬក្រុមគ្រួសារ ការខកខានមិនបានប្រកបមុខរបររកស៊ី ទំនាក់ទំនងការងារក៏មិនមាន ហើយការជួបប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃនៅក្នុងសង្គមក៏ត្រូវបានកាត់ផ្ដាច់ចេញទៀតដែលវាជាមូលហេតុធ្វើឲ្យអ្នកមានភាពស្មុគស្មាញ និងឈានទៅរកបញ្ហាស្ត្រេស។ នៅពេលដែលអ្នកមានអារម្មណ៍ស្ត្រេសកាន់តែយូរ វានឹងវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរបាន។

ចំពោះអ្នកដែលខិតខំព្យាយាមធ្វើការខ្លាំងមានអារម្មណ៍តានតឹងហត់នឿយអាចអនុវត្តតាមគន្លឹះល្អៗទាំង ៨ យ៉ាងនេះបានដើម្បីជួយបំបាត់ស្ត្រេសបន្ទាប់ពីការងារ និងជួយបំបាត់ភាពតានតឹងនានា៖

  • ការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ និងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិឬក្រុមគ្រួសារ
  • ការនិយាយអំពីអារម្មណ៍របស់អ្នកចេញប្រាប់ទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្តដើម្បីឲ្យអារម្មណ៍បានធូរស្បើយ
  • ការមើលខ្សែភាពយន្ត ឬវីដេអូបែបកំប្លែងៗដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ
  • ការស្ដាប់តន្ត្រីដែលខ្លួនចូលចិត្ត ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍មិនសប្បាយចិត្ត
  • ការដើរចេញទៅខាងក្រៅផ្ទះ ឬការជិះកង់នឹងសកម្មភាពអ្វីដែលអ្នកចូលចិត្តធ្វើ
  • ការសម្រាកលំហែកាយនៅកន្លែងធម្មជាតិៗក៏អាចជួយបានច្រើនដែរ
  • ការចំណាយពេលជាមួយសត្វចិញ្ចឹម (បើមាន)
  • ហើយអ្នកត្រូវធ្វើការរំលឹកខ្លួនឯងថាបញ្ហាស្ត្រេសវាមិនមែនជាភាពអចិន្ត្រៃយ៍ឡើយ

ការធ្វើលំហាត់ប្រាណវាគឺជាវិធីមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការកាត់បន្ថយស្ត្រេស ដូចច្នេះអ្នកគួរតែឧស្សាហ៍ដើរចេញក្រៅធ្វើការហាត់ប្រាណនៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹងពីការងារ វាល្អទាំងសុខភាពនឹងអារម្មណ៍ផ្លូវចិត្ត។ ចាំាថាប្រសិនបើអ្នកកំពុងស្ត្រេសនោះ អ្នកគួរបញ្ឈប់ស្ត្រេសដោយអនុវត្តតាមវិធីមួយណាខាងលើ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den