រឿង ៦ យ៉ាងដែលត្រូវធ្វើប្រសិនបើគិតថាឆាកជីវិតរបស់អ្នកកំពុងតែធ្លាក់ចុះខ្លាំង
- 2021-09-06 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាងដែលត្រូវធ្វើប្រសិនបើគិតថាឆាកជីវិតរបស់អ្នកកំពុងតែធ្លាក់ចុះខ្លាំង
មនុស្សភាគច្រើនមានអារម្មណ៍ថាមិនអាចធ្វើការគ្រប់គ្រងឆាកជីវិតរបស់ពួកគេបានទេ សម្រាប់អ្នកខ្លះវាហាក់ដូចជាអ្វីៗគ្រប់យ៉ាងមិនដំណើរការបានល្អទាល់តែសោះបើទោះបីជាពួកគេធ្វើការខិតខំប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ។ ប៉ុន្តែតើអ្នកដឹងទេថា អ្នកពិតជាអាចធ្វើការគ្រប់គ្រងដំណើរនៃឆាកជីវិតរបស់អ្នកបានដោយខ្លួនឯង ដោយការប្រើអំណាចដែលខ្លួនមាន ការគិតវិជ្ជមាន ការរៀបចំផែនការសម្រាប់ធ្វើការដោះស្រាយបញ្ហាទាំងនោះនៅគ្រប់ស្ថានភាពដែលនឹងអាចកើតឡើង។
នៅពេលក្រោយ ឬនៅថ្ងៃខាងមុខប្រសិនបើអ្នកមានអារម្មណ៍ថាមិនសប្បាយចិត្ត ឬមានបញ្ហាជាច្រើនកើតឡើងនៅក្នុងឆាកជីវិតរបស់អ្នកនោះ អ្នកគ្រាន់តែធ្វើការគិតទៅលើរឿងសំខាន់ៗ (បទពិសោធល្អៗរបស់មនុស្សជោគជ័យ និងបទពិសោធរបស់អ្នក) ឬពាក្យស្លោកល្អៗដែលមានអត្ថន័យដើម្បីជួយឲ្យអ្នកមានអារម្មណ៍ប្រសើរឡើងវិញក្នុងការឈានដើរទៅមុខ។
ទាំងនេះគឺជារឿង ៦ យ៉ាងដែលអ្នកត្រូវចងចាំនឹងធ្វើការកែលម្អនៅពេលដែលឆាកជីវិតរបស់អ្នកមានការធ្លាក់ចុះខ្លាំង៖
ជាទូទៅយើងខ្លួនឯងនឹងហើយដែលជាអ្នកបង្កើតបញ្ហានានាឲ្យកើតមាននៅក្នុងខួរក្បាលរបស់អ្នក និងឲ្យកើតចេញជារូបរាង ជាបញ្ហាពិតៗនោះ។ បើទោះបីជាអ្នកមានថ្ងៃពិបាកខ្លាំងយ៉ាងណាក៏ដោយចូរចាំថាត្រូវស្វែងរកភាពវិជ្ជមានមកដាក់ខ្លួនជានិច្ចដើម្បីធ្វើការត្រួតត្រាទៅលើបញ្ហាទាំងនោះ និងត្រូវចាំថាគ្មានឆាកជីវិតណាដែលសប្បាយរីករាយរហូតនោះទេ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖