ហួសហេតុ! ម្ដាយបង្កើតម្នាក់បានសុំឲ្យកូនស្រីបង់ថ្លៃជួលផ្ទះខណៈកំពុងតែរស់នៅជាមួយគ្នា
- 2021-09-09 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហួសហេតុ! ម្ដាយបង្កើតម្នាក់បានសុំឲ្យកូនស្រីបង់ថ្លៃជួលផ្ទះខណៈកំពុងតែរស់នៅជាមួយគ្នា
ស្ត្រីម្នាក់ត្រូវបានគេដាក់ឈ្មោះថា “ជាម្តាយអាក្រក់បំផុតនៅលើពិភពលោក” បន្ទាប់ពីសុំឲ្យកូនស្រីជំទង់របស់ខ្លួនដែលរស់នៅក្នុងផ្ទះជាមួយគ្នាបង់ថ្លៃជួលផ្ទះ។ បន្ទាប់ពីស្ត្រីម្នាក់នោះបានបង្ហោះនៅលើគេហទំព័រមួយហៅថា Mumsnet ស្ត្រីរូបនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរតាមប្រព័ន្ធអ៊ិនធឺរណែត។ នៅក្នុងសារនោះនាងបានធ្វើការសុំយោបល់អ្នកម្ដាយដទៃទៀតថា តើនាងគួរគិតថ្លៃជួលបន្ទប់ទៅលើកូនស្រីដែលមានអាយុ ១៦ ឆ្នាំរបស់នាងប៉ុន្មាន?
ស្ត្រីជាម្ដាយរូបនោះបានបន្ថែមទៀតថាកូនស្រីរបស់នាងបានធ្វើឲ្យនាងមានអារម្មណ៍ថា “ដូចជាម្តាយអាក្រក់បំផុតនៅលើលោកនេះ” បន្ទាប់ពីនាងបានស្នើឲ្យនាងបង់ប្រាក់ចំនួន ២០០ ផោនអង់គ្លេសដែលត្រូវនឹង ២៧៥ ដុល្លាអាមេរិចក្នុងមួយខែ។ ក្នុងនោះមានមតិមួយចំនួនបានសួរថាតើវាសមហេតុផលទេដែលធ្វើបែបនេះ ប៉ុន្ដែមានមិតភាគច្រើនទៀតបានធ្វើការរិះគន់ស្ត្រីជាម្ដាយម្នាក់នោះថាវាជាទង្វើខុសទាំងស្រុង និងអាចប្រឈមមុខនឹងច្បាប់ទៀតផង។
ក្មេងស្រីជំទង់រូបនេះនឹងឈានចូលវ័យ ១៧ ឆ្នាំនៅចុងខែតុលាខាងមុខ ហើយថ្មីៗនេះនាងបានចាប់ផ្ដើមកម្មវិធីកម្មសិក្សាដែលនាងនឹងទទួលបានប្រាក់ខែប្រចាំឆ្នាំចំនួន ១៤.៥០០ ផោន។ ទោះជាយ៉ាងណាក៏ដោយនាងមិនទិញអាហារថ្ងៃត្រង់ពីហាងនោះទេ តែនាងជ្រើសរើសការធ្វើម្ហូបយកពីផ្ទះជំនួសវិញដើម្បីសន្សំសំចៃ។ ក្មេងស្រីនោះចង់ចំណាយលុយទៅលើទូរសព្ទ iPhone ថ្មីប៉ុន្តែត្រូវម្ដាយរបស់នាងហាមឃាត់ដោយសារតែម្ដាយរបស់នាងចង់ឲ្យនាងចំណាយទៅលើការរៀនបើកបរវិញ និងបង់ប្រាក់សម្រាប់អាជ្ញាប័ណ្ណបណ្តោះអាសន្នរបស់នាង ហើយគម្រោងនឹងទិញឡានឲ្យនាងប្រើបន្ទាប់ពីនាងប្រលងជាប់បានប័ណ្ណបើកបរ។ ក្រៅពីនោះម្ដាយរបស់នាងចង់ឲ្យនាងរួមចំណែកជួយគ្រួសារយ៉ាងហោចណាស់ក៏បានត្រឹម ៥០ ផោនដែលក្នុងមួយសប្ដាហ៍ ប៉ុន្តែត្រូវបានកូនស្រីបដិសេធទាំងស្រុង។ បន្ទាប់ពីការសន្ទនានោះម្ដាយរបស់ក្មេងស្រីដឹងថាកូនស្រីរបស់ខ្លួនមានអារម្មណ៍ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។
ម្ដាយរូបនោះបានបញ្ជាក់ប្រាប់ថា “នាងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាជាម្ដាយដ៏អាក្រក់បំផុតនៅលើលោកនេះ” ដោយគ្រាន់តែការសួរសុំឲ្យនាងចូលរួមចំណែកជួយគ្រួសារតែប៉ុណ្ណោះ។
មានមនុស្សជាច្រើនគាំទ្រសំណើរបស់ម្ដាយរូបនោះថា “ប្រសិនបើនេះជាអាកប្បកិរិយាដែលនាងមានឥឡូវនេះ នាងពិតជានឹងត្រូវជួបការលំបាកក្នុងរយះពេលពីរបីឆ្នាំទៀត ហើយបើស្ដាប់ទៅនាងដូចជាខូចណាស់ នាងពិតជាត្រូវការមេរៀនខ្លះហើយអំពីភាពឯករាជ្យនឹងការមានទំនួលខុសត្រូវ”។ ប៉ុន្តែមានអ្នកខ្លះទៀតមិនយល់ស្របនោះទេ ពួកគេបាននិយាយថា “អ្នកកំពុងសុំឲ្យកូនអាយុ ១៦ ឆ្នាំបង់ប្រាក់ដើម្បីស្នាក់នៅផ្ទះរបស់ខ្លួន? អ្នកមិនគួរមានកូនឡើយ បើអ្នកគ្មានសមត្ថភាពចិញ្ចឹមនោះ”៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖