តោះ! មក​រៀន​ធ្វើ​ទឹក​ដោះ​គោ​ជូរ​​ (យ៉ាអួ) ដោយ​ខ្លួន​ឯង ទុក​ញុំា​លេង​នៅ​ផ្ទះ

  • 2021-08-31 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​អំឡុង​ពេល​កូវីដ១៩​ កំពុង​រាតត្បាត​​ មនុស្ស​ម្នាក់ៗ​ចាប់​ផ្ដើម​ចំណាយ​ពេល​នៅ​ផ្ទះ​បាន​ច្រើន​ជាង​មុន​។ ដោយ​ហេតុ​ថា​ប៉ា​ម៉ាក់​មួយ​ចំនួន​ធំ​អាច​ធ្វើ​ការ​ពី​ផ្ទះ​ រួម​ទាំង​កូនៗអាច​រៀន​តាម​ប្រព័ន្ធ​អនឡាន​ពី​ផ្ទះ​ទៀត​ផង​នោះ ចាំ​បាច់​មាន​អាហារ​ច្រើន​មុខ​ទុក​ឲ្យ​កូន​ញុំា ខណៈ​ពេល​ចំណាយ​ពេល​នៅ​ផ្ទះ​ជាមួយ​គ្នា។ ដូច​នេះ​ហើយ កញ្ញា​សុំ​ធ្វើ​ការ​ចែក​រំលែក​នូវ​ប្រភេទ​អាហារ​សម្រន់​ឆ្ងាញ់​ជាប់​មាត់​ម៉្យាង គឺ​យ៉ាអួ ឬ ទឹកដោះគោជូរ ដែល​មាន​ការ​ពេញ​និយម​ញុំា​ពី​សំណាក់​ក្មេង​តូចៗ និង មនុស្ស​ធំ​ផង​ដែរ។

គ្រឿង​ផ្សំ៖

  • ទឹកដោះគោខាប់​ ១ កំប៉ុង
  • យ៉ាអួ រសជាតិ​ដើម ១ កំប៉ុង
  • ទឹក​ដោះ​គោ​ស្រស់ ១ ដប
រូបតំណាង

**វិធី​ធ្វើ​៖**

ជំហាន​ទី ១៖ ចាក់​ទឹក​ដោះ​គោ​ខាប់​១ កំប៉ុង ចូល​ចាន​ធំ​មួយ​។​

ជំហាន​ទី ២៖ បន្ទាប់​មក​ចាក់​ទឹក​ក្ដៅ​ដាំ​ពុះ ចូល​ប្រមាណ ១ កំប៉ុង​ទឹក​ដោះ​គោ​ខាប់ រួច​កូរ​វា​ចូល​គ្នា​ឲ្យ​សព្វ

ជំហាន​ទី ៣៖ ចាក់​ទឹក​ដោះ​គោ​ស្រស់​ចូល​ប្រមាណ ៣ កំប៉ុង​ទឹកដោះគោខាប់ រួច​កូរ​ចូល​គ្នា

រូបតំណាង

ជំហាន​ទី ៤៖ ចាក់​យ៉ាអួ​រសជាតិ​ដើម​​ ១ កំប៉ុង​ចូល​បន្ថែម បន្ទាប់មក​កូរ​ល្បាយ​ឲ្យ​សព្វ ​

ជំហាន​ទី ៥៖ យក​គម្រប​គ្រប​វា​ឲ្យ​ជិត ហើយ​ ទុក​ចោល​ប្រមាណ​ពី​ ១០ ទៅ ១២ ម៉ោង​នៅ​ក្រៅ​ទូ​ទឹក​កក ដើម្បី​ឲ្យ​វា​ឡើង​ជាតិ​ជូរ

ជំហាន​ទី ៦៖ ក្រោយ​ឡើង​ជាតិ​ជូរ​ ត្រូវ​តាម​​ចំណង់ចំណូលចិត្ត​ហើយ​​ អ្នក​អាច​ផ្ទេរ​វា​ដាក់​ក្នុង​កែវ​តូចៗ​មាន​គម្រប ឬ ថង់​តូចៗ​ចង​ឲ្យ​ជិត រួច​ដាក់​ក្នុង​ទូ​ទឹកកក ជាការស្រេច៕​​

រូបតំណាង

ចុចអានបន្ត៖​ ងាយៗ រៀនធ្វើបង្អែមចាដូវ​ ឬ​បង្អែមសណ្ដែកអង្គុយនៅផ្ទះ​ដោយ​ខ្លួន​ឯង!

ប្រភព៖ YouTube អត្ថបទ៖ siyou tang

អត្ថបទពេញនិយម