ងាយៗ រៀនធ្វើបង្អែមចាដូវ​ ឬ​បង្អែមសណ្ដែកអង្គុយនៅផ្ទះ​ដោយ​ខ្លួន​ឯង!

  • 2020-02-21 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រឿងផ្សំ៖

  • សណ្តែកអង្គុយ ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
  • អង្ករដំណើប ១ចានចង្កឹះ (លាងត្រាំទឹកឲ្យរីក)
  • ស្ករស កន្លះ​គីឡូ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ខ្ទិះដូង ដើម១ចានចង្កឹះ ខ្ទិះដូងចុង ២ ចានគោម
  • ម្សៅ​ឆា ២​ស្លាព្រាបាយ​​​ លាយ​ទឹក​កន្លះចាន​ចង្កឹះ​

វិធីធ្វើ៖

១. ​យក​ខ្ទិះចុងដាក់ចូលក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកអង្គុយចូលដាំឲ្យផុស។

២. បន្ទាប់ពីសណ្តែកផុសហើយដាក់អង្ករដំណើបចូលរួចដាំបន្តទៀតឲ្យអង្ករឆ្អិន។

៣. យកអំបិល ស្ករស កូរឲ្យរលាយចូលគ្នាសព្វ​រហូតដល់ឆ្អិន ​សឹម​យកម្សៅ​ឆា​ដែល​លាយ​ទឹក​នោះ​មក​​ចាក់ចូល​ក្នុង​ឆ្នាំង​បង្អែម ​កូរ​រហូតដល់​ខាប់​​ឆ្អិនល្អសឹម​ដាក់​ចុះ។

៤. ដាក់ដាំខ្ទិះ​ដើម​ឱ្យ​ពុះ ទុក​សម្រាប់​ដួស​ដាក់​ពី​លើ​ ពេល​ញ៉ាំ​។

ក្រៅ​ពី​អាច​យក​មក​ធ្វើ​បង្អែម និង​ម្ហូប​មាន​រសជាតិ​ឆ្ងាញ់​ហើយ សណ្ដែក​អង្គុយ​នេះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូច​ជា៖

  • ជំនួយ​ឆ្អឹង និង​សាច់​ដុំ
  • ជួយ​សម្រក​ទម្ងន់
  • ការពារ និងព្យាបាលជំងឺបេះដូង
  • បញ្ឈប់បញ្ហាសក់ជ្រុះ ជាដើម៕

អត្ថបទ៖ សរ សុគន្ធី