អ្នកនៅលីវមកសាក ៤ វិធីនេះធានាថានឹងអាចរកបានសង្សារឆាប់ៗ
- 2021-08-19 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនៅលីវមកសាក ៤ វិធីនេះធានាថានឹងអាចរកបានសង្សារឆាប់ៗ
ប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពនៅលីវ តើអ្នកមានអារម្មណ៍បែបណាដែរ? សប្បាយចិត្ត ឬក៏កំពុងតែមានការធុញទ្រាន់ចំពោះភាពនៅលីវរបស់អ្នក។ តើស្ថានភាពរបស់អ្នកឥឡូវនេះយ៉ាងម៉េចដែរ? កំពុងតែមានសង្សារ កំពុងទាក់ទងមានដៃគូ មានគេកំពុងលួចស្រឡាញ់ ទើបតែមានការបែកបាក់ ឬមួយក៏នៅលីវយូរហើយ?
ស្ថានភាពទំនាក់ទំនងកាលពីមុនអាចធ្វើបាបឲ្យអ្នកបាក់ទឹកចិត្តលែងចង់មានស្នេហាទៀត ហើយប្រសិនបើភាពនៅលីវកំពុងធ្វើឲ្យអ្នកមានការអស់សង្ឃឹមនោះដល់ពេលដែលអ្នកត្រូវបង្កើតឱកាសរបស់អ្នកក្នុងការជួបមនុស្សថ្មី ឬបើសិនវាជាការចាប់ផ្ដើមជាលើកដំបូងនោះដល់ពេលដែលអ្នកត្រូវស្វែងរកមនុស្សពិសេសមកធ្វើជាសង្សារ និងបំបាត់ភាពនៅលីវហើយ។
ប្រសិនបើអ្នកគិតថាភាបនៅលីវធ្វើឲ្យអ្នកពិបាកចិត្ត ហើយចង់បានសង្សារមួយនឹងគេនោះ មកសាកល្បងតាមវិធី ៤ យ៉ាងនេះដើម្បីរកបានសង្សារមួយក្នុងពេលឆាប់៖
១. ចូលរួមប្រើកម្មវិធីណាត់ជួបដើម្បីជួបមនុស្សថ្មីៗ ហើយមិនយូរឡើយអ្នកនឹងទទួលបានសង្សារម្នាក់ជាមិនខាន
២. បង្ហាញការពិតចេញអំពីភាពនៅលីវទៅកាន់ក្រុមគ្រួសារមិត្តភក្ដិ ឬមនុស្សដែលអ្នកស្គាល់ដើម្បីទទួលបានការណែនាំពីពួកគេ
៣. ចេញក្រៅឲ្យបានច្រើន មិនថាការណាត់ជួប ឬក៏ជាមួយមិត្តភក្ដិឡើយពីព្រោះវាផ្ដល់ឱកាសច្រើនដល់អ្នកក្នុងការជួបមនុស្សថ្មីៗ
៤. ហ៊ាននឹងក្លាហានក្នុងការណាត់ជួប កុំមានការភ័យខ្លាច ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នប្រសិនបើអ្នកមិនធ្លាប់ឬគ្មាបទពិសោធ
អ្វីដែលសំខាន់នោះគឺការមានអាកប្បកិរិយាវិជ្ជមានគឺជាផ្នែកដ៏សំខាន់បំផុតនៃដំណើរការទាំងប៉ុន្មានខាងលើនេះ ហើយចាំថាការនៅលីវឬមានគូមិនមែនជាការបង្ហាញអំពីអត្តសញ្ញាណជីវិតរស់នៅរបស់អ្នកទៅកាន់អ្នកដទៃឡើយ។ ធ្វើការចំណាយពេលនឹងការលះបង់សម្រាប់ខ្លួនឯង និងផ្ដោតការយកចិត្តទុកដាក់ចំពោះខ្លួនឯងឲ្យបានច្រើនជាមុនសិន មុននឹងសម្រេចចិត្តធ្វើការលះបង់ជាមួយអ្នកដទៃ៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖