សញ្ញា ៦ យ៉ាងបញ្ជាក់ថាមានគេកំពុងគិតអំពីអ្នក

  • 2021-08-11 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការដឹងអំពីចិត្តគំនិតរបស់នរណាម្នាក់មិនមែនជារឿងងាយស្រួលនោះទេ ហើយពេលខ្លះវាសឹងតែមិនអាចទៅរួចទៀត។ ជាទូទៅអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា នៅពេលដែលអ្នកខាំបបូរមាត់ខ្លួនឯង វាជាការបញ្ជាក់ប្រាប់ថាមាននរណាម្នាក់កំពុងតែគិតអំពីអ្នក។ ហើយជាធម្មតាអ្នកពិតជាចង់ដឹងថាតើវាកំពុងកើតឡើងមែនឬអត់ ជាពិសេសប្រសិនបើមានអ្នកពិសេសដែលអ្នកសង្ឃឹមថាគេម្នាក់នោះកំពុងតែធ្វើការគិតដល់អ្នកមែនឬក៏អត់។

ប៉ុន្តែសញ្ញាមួយនេះក៏មានអត្ថន័យច្រើនដែរ វាប្រហែលជាមនុស្សពិសេសគិតដល់អ្នក ហើយប្រហែលជាមាននរណាម្នាក់កំពុងនិយាយដើមឬក៏ស្អប់អ្នក និងពេលខ្លះទៀតវាក៏ជាសញ្ញាដែលប្រាប់ថាមានគ្រោះអ្វីមួយនឹងអាចកើតឡើងចំពោះអ្នកបានផងដែរ។

យោងទៅតាមចំណុចទាំង ៦ ខាងក្រោមនេះអ្នកបញ្ជាក់បានថាមាននរណាម្នាក់កំពុងតែគិតដល់អ្នកហើយ៖

១. អ្នកនឹងត្អើកដោយគ្មានមូលហេតុ

២. អ្នកនឹងមានការរមាស់ភ្នែក ឬញាក់ភ្នែក

៣. អ្នកមានអារម្មណ៍ថាបាស់រោម

៤. អ្នកមានអារម្មណ៍ថាក្ដៅស្លឹកត្រចៀកឬថ្ពាល់

៥. អ្នកអួលម្ហូបអាហារឬក៏ទឹកខណៈពេលកំពុងញ៉ាំ

៦. ហើយនឹងមានអារម្មណ៍ថាមាននរណាម្នាក់ប៉ះអ្នក

ក្នុងមួយថ្ងៃៗមានរឿងចម្លែកៗជាច្រើនដែលអាចកើតឡើងចំពោះអ្នកបាន ដូច្នេះពេលក្រោយបើមានរឿងណាមួយក្នុងចំណោមរឿងទាំង ៦ ខាងលើនេះកើតឡើងចំពោះអ្នក ចាំថាមានគេកំពុងតែគិតអំពីអ្នកហើយ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជឿជាក់ទៅលើរឿងអប្បិយជំនឿដែលបង្ហាញថាមាននរណាម្នាក់កំពុងគិតអំពីអ្នកនោះទេ ពីព្រោះមនុស្សខ្លះគិតថាវាមកពីបញ្ហាសុខភាពរបស់ពួកគេវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den