កំហុស ៤ យ៉ាងនឹងធ្វើឲ្យអ្នកមិនសូវយកចិត្តទុកដាក់ជាមួយការងាររបស់អ្នកឡើយ

  • 2021-08-09 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាន់ពេលវេលាក្នុងការបញ្ចប់កិច្ចការ និងទទួលបានលទ្ធផលល្អនោះវាគឺជាបញ្ហាដែលមនុស្សម្នាក់ៗតែងតែជួបប្រទះនៅក្នុងជីវិតការងាររបស់ពួកគេ។ បើទោះបីជាវាជាការងារនឹងទំនួលខុសត្រូវទាំងនោះបានប្រគល់ ចាត់តាំងដោយចៅហ្វាយ ឬខ្លួនឯងក៏ដោយវាប្រហែលជាពិបាកបន្តិចក្នុងការគ្រប់គ្រងស្ថានភាពនោះ ប្រសិនបើអ្នកទទួលរងសម្ពាធ និងការរំខាននានា។

មនុស្សជាច្រើនតែងតែធ្វើការរអ៊ូរទាំ ត្អូញត្អែរអំពីផលវិបាកនៃការងាររបស់ពួកគេដែលមិនទទួលបានប្រសិទ្ធិភាពខ្ពស់ ឬជោគជ័យ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលមានផលវិបាកក្នុងការសម្រេចកិច្ចការ អ្នកប្រហែលជាកំពុងព្យាយាមធ្វើរឿងមួយចំនួនដែលមិនបានផ្ដល់ផលប្រយោជន៍ តែបែរជាផ្ដល់ផលវិបាកទៅវិញ។

ទាំងនេះគឺជាទម្លាប់មិនល្អ ៤ យ៉ាងដែលបានធ្វើឲ្យសមត្ថភាពការងាររបស់អ្នកមិនទទួលបានជោគជ័យ៖

  • ការដាក់សម្ពាធខ្លាំងពេកចំពោះខ្លួនឯង នៅពេលដែលអ្នកទទួលយក ឬទទួលរងសម្ពាធច្រើនខ្លាំងពេកវានឹងមានការរំខានចំពោះការផ្តោតអារម្មណ៍ទៅលើការងារនីមួយៗរបស់អ្នក
  • ការមិនដែលរៀបចំធ្វើផែនការឬធ្វើឲ្យល្អ វាគឺជាចំណុចសំខាន់សម្រាប់ផលិតភាពនៅក្នុងកិច្ចការងាររបស់អ្នក ពីព្រោះបើផែនការរបស់អ្នកត្រូវបានធ្វើរៀបចំឡើងបានល្អនោះអ្នកនឹងទទួលបានលទ្ធផលល្អ
  • ការរំខានពីការប្រើទូរសព្ទដៃ ការរំខានពីមនុស្សជុំវិញខ្លួន សំលេងរំខាននានា ឬក៏កាតព្វកិច្ចចាំបាច់នានាដែលទាក់ទងជាមួយគ្រួសារគឺមានស្ទើរតែគ្រប់ទីកន្លែង និងគ្រប់ពេលវេលា
  • ទំនោរទៅលើភាពល្អឥតខ្ចោះជាញឹកញាប់ គំនិតបែបនេះវាគឺជាគំរូល្អនឹងមានសារសំខាន់ចំពោះអ្នក ប៉ុន្តែប្រសិនបើអ្នកផ្ដោតទៅលើភាពល្អឥតខ្ចោះខ្លាំងពេកវានឹងធ្វើឲ្យអ្នកកាន់តែស្ត្រេស ផ្តល់ភាពស្មុគស្មាញដល់អ្នកកាន់តែច្រើនឡើង

ការទទួលបានផលិតភាពខ្ពស់នៅក្នុងជីវិតការងារវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែនៅពេលដែលអ្នករៀនបោះបង់ទម្លាប់ទាំង ៤ ខាងលើ ឬកាត់បន្ថយទំនោរទាំងនោះចោលបាន វាអាចជួយដល់សមត្ថភាពក្នុងការគ្រប់គ្របកិច្ចការរបស់អ្នកឲ្យមានប្រសិទ្ធិភាពខ្ពស់បាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den