ទំនុកចិត្តទាំង ៣ យ៉ាងដែលមនុស្សម្នាក់ៗត្រូវតែមានវានៅក្នុងខ្លួនជានិច្ច

  • 2021-08-02 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំនុកចិត្តគឺជាអារម្មណ៍ ឬជាភាពជឿជាក់ដែលអាចបង្ហាញថាអ្នកមានសមត្ថភាព មានតម្លៃឬមានភាពសុទិដ្ឋិនិយម និងភាពក្លាហានក្នុងការប្រឈមមុខទៅនឹងបញ្ហានានាដែលអាចកើតឡើងចំពោះអ្នក។ ការដែលមានទំនុកចិត្តពេញលេញនៅក្នុងខ្លួនវាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសនៅពេលដែលអ្នកតែងតែជួបបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃច្រើនជាងរឿងល្អ និងការទទួលការបរាជ័យច្រើនហួសកម្រិតនោះ។

តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ និងទ្រឹស្ដីរបស់សាស្ត្រាចារ្យមួយចំនួនបានបង្ហាញថា អ្នកពិតជាអាចធ្វើការជួសជុលនូវទំនុកចិត្តដែលបានបាត់បង់ទៅ ឬក៏កំពុងធ្លាក់ចុះឲ្យត្រលប់មកវិញបាន។

ទាំងនេះជាទំនុកចិត្តបីប្រភេទដែលអ្នកត្រូវតែមាននៅក្នុងខ្លួនជានិច្ច៖

១. ទំនុកចិត្តចំពោះរូបរាងកាយ (សម្រស់) ពេលដែលអ្នកចេះស្រឡាញ់ខ្លួនឯង មានទំនុកចិត្តនឹងសប្បាយចិត្តនូវអ្វីដែលខ្លួនមានពីកំណើត អ្នកនឹងមិនងាយទទួលរងការវាយប្រហារពីអ្នកដទៃទៅលើរូបរាងកាយ សម្រស់ខាងក្រៅរបស់អ្នកឡើយ។

២. ទំនុកចិត្តអំពីរបៀបនៃការរស់នៅ ចំណង់ចំណូលចិត្តរបស់អ្នក អ្វីៗទាំងអស់ដែលអ្នកពូកែ និងអាចធ្វើវាបានល្អនៅក្នុងជីវិតនោះគឺជាអ្វីៗដែលផ្តល់ទំនុកចិត្តដល់អ្នកប្រកបដោយភាពស្បាយរីករាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

៣. ទំនុកចិត្តលើខ្លួនឯង (ភាពខ្លាំងឬភាពវិជ្ជមាន) ការមានទំនុកចិត្តលើខ្លួនឯងគឺពិតជាមានសារសំខាន់ណាស់ វាជាអ្វីដែលអ្នកទទួលបានពីទំនុកចិត្តទាំងពីរខាងលើ ហើយនៅពេលដែលអ្នកមានវា អ្នកគឺជាមនុស្សឯករាជ្យ និងរឹងមាំបំផុត។

ក៏ប៉ុន្តែទំនុកចិត្តទីមួយនឹងទីពីរគឺងាយនឹងបាត់បង់ទៅណាស់ប្រសិនបើអ្នកមិនខិតខំកសាង ព្យាយាមថែរក្សាវានោះ។ វាអាចកើតឡើងនៅពេលដែលមិត្តភក្តិចាកចេញ គ្រួសារមិនខ្វាយខ្វល់នៅពេលដែលអ្នកត្រូវការខ្លាំងរហូតដល់អ្នកស្ត្រេស និងមានជំងឺបាក់ទឹកចិត្ត។ ដូចច្នេះទំនុកចិត្តទីបីគឺជាអ្វីដែលអាចជួយសង្គ្រោះអ្នកបាន ដើម្បីកសាងទំនុកចិត្តទាំងអស់ឡើងវិញ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម