៣ គន្លឹះនេះធានាថានឹងអាចជួយអ្នកឲ្យគេងលក់ឆាប់ និងលក់បានស្កប់ស្កល់
- 2021-08-01 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ គន្លឹះនេះធានាថានឹងអាចជួយអ្នកឲ្យគេងលក់ឆាប់ និងលក់បានស្កប់ស្កល់
តើអ្នកកំពុងតែមានផលវិបាកក្នុងការគេងឲ្យលក់ឆាប់ជាញឹកញាប់ គ្រាន់តែម្ដងម្កាល ឬក៏មិនធ្លាប់សោះ? ប៉ុន្ដែប្រសិនបើអ្នកគេងឆាប់លក់នោះ តើការគេងរបស់អ្នកបានលក់ស្កប់ស្កល់ដែលឬទេ?
វាមិនសូវជាពិបាកទេសម្រាប់អ្នកនៅវ័យក្មេងនោះ តែសម្រាប់មនុស្សពេញវ័យ មនុស្សជំទង់ និងមនុស្សចាស់ប្រាកដណាស់ថាមានផលវិបាកក្នុងការគេងឲ្យលក់ឆាប់ ពីព្រោះតែការគិតច្រើន ជាពិសេសម្នាក់ៗកំពុងតែស្ត្រេសអំពីរឿងជំងឺ កូវីដ-១៩ និងការឃុំឃាំងនៅតែក្នុងផ្ទះដែលមិនអាចទៅណាមកណាបាន ហើយនឹងមិនអាចធ្វើអ្វីៗបាន។
ទាំងនេះគឺជាវិធីទាំង ៣ យ៉ាងដែលអាចធ្វើឲ្យអ្នកមានចិត្តស្ងប់សម្រាប់ការគេងលក់ស្កប់ស្កល់៖
១. កុំផ្តោតលើការបង្ខំខ្លួនឯងឲ្យដេកលក់ ប្រសិនបើអ្នកកាន់តែព្យាយាមបង្ខំខ្លួនឯង អ្នកកាន់តែមានអារម្មណ៍ដឹងខ្លួនកាន់តែខ្លាំងឡើង អ្នកគួរតែរៀនធ្វើអារម្មណ៍ឲ្យស្ងប់ដោយការបើកចម្រៀងបែបស្រទន់តិចៗ ឬក៏សៀវភៅសំឡេងដែលអាចធ្វើឲ្យអ្នកងងុយគេងបានយ៉ាងលឿន។
២. ធ្វើការគិត ការព្រួយបារម្ភឲ្យអស់មុនពេលចូលគេង ប្រសិនបើអ្នកបានជួបបញ្ហា អ្នកគួរតែព្យយាមដោះស្រាយរឿងនេះក្នុងអំឡុងពេលផ្សេងទៀតនៅពេលថ្ងៃមុនពេលចូលគេង ការថប់បារម្ភ និងការព្រួយបារម្ភអាចធ្វើឲ្យការគេងមិនបានលក់ស្កប់ស្កល់នោះឡើយ។
៣. ធ្វើការបែងចែកពេលវេលាសម្រាប់ខ្លួនឯងនឹងពេលស្ត្រេស បើសិនជាអ្នកមិនអាចធ្វើការដោះស្រាយពេលនេះបានទេ អ្នកត្រូវតែទុកវាមួយឡែកសិន កុំធ្វើការគិត ព្រួយបារម្ភដដែលៗជារៀងរាល់ថ្ងៃនោះ ជាពិសេសគឺពេលល្ងាចមុនចូលគេងនេះតែម្ដង អ្នកគួរធ្វើរឿងសប្បាយៗ គិតតែរឿងវិជ្ជមានវិញ។
មនុស្សជាច្រើនបានតស៊ូ និងធ្វើការព្យាយាមរិះរកវិធីយ៉ាងខ្លាំងក្នុងការទទួលបានដំណេកលក់ស្កប់ស្កល់នៅពេលយប់ ប៉ុន្តែក្នុងមួយថ្ងៃៗអ្នកបានជួបបញ្ហាជាច្រើនដែលពិបាកក្នុងការធ្វើចិត្តឲ្យស្ងប់ ដូចច្នេះមានតែអនុវត្តតាមវិធីទាំងបីខាងលើនេះទេដែលអាចជួយកាត់បន្ថយការគេងមិនលក់របស់អ្នកបាន៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖