តិចអត់ដឹងថា NEAT ឬសកម្មភាពប្រចាំថ្ងៃរបស់អ្នកអាចជួយឲ្យរាងស្លីមបាន

  • 2021-07-23 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើ​អ្នកចង់​មានរាងស្លីម​ស្អាត​ដោយ​មិនហាត់​ប្រាណ​វាគឺដូច​ជាមិន​ងាយ​ទេ តែប្រសិន​បើ​អ្នក​ដឹងពី NEAT ឬក៏​ភាសា​ខ្មែរប្រែ​ថា ការធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​នោះ​អ្នក​ប្រហែល​ជាអាច​ភ្ញាក់​ផ្អើល​ថា​សកម្មភាព​ទាំង​នោះ​មាន​អត្ថ​ប្រយោជន៍ច្រើន។ ពាក្យ NEAT ប្រែខ្មែរថា សកម្មភាព​ប្រចំា​ថ្ងៃដោយ​មិនធ្វើ​លំហាត់​ប្រាណ គឺជា​ពាក្យកាត់រ​បស់ភា​សា​អង់គ្លេស Non-Exercise Activities Thermogenesis។

សកម្មភាពទាំងនោះរួមមាន៖

រូបតំណាង

**ការដើរចុះ​ដើរឡើង​នៅកន្លែង​ធ្វើការ​ពីកន្លែង​មួយ​ទៅ​កន្លែងមួយ**

ចំណាយ​ពេលអង្គុយ​ធ្វើការក្នុងរយៈ​ពេល​យូរធ្វើ​ឲ្យរាង​កាយអ្នក​មិនបាន​បញ្ចេញ​ថាមពល​និងប្រើ​ប្រាស់​ថាម​ពល ដូច្នេះត្រូវចេះ​រំលឹកខ្លួន​អ្នកឲ្យចេះ​មាន​សកម្មភាព​ដើរចុះ​ដើរឡើង​ខ្លះទើប​ល្អ។ សកម្មភាព​ទាំង​មាន​ដូចជា ការ​ដើរ​ទៅឆុង​កាហ្វេ ទៅ​បន្ទប់​ទឹក ទៅព្រីន​ក្រដាស ទៅលាង​ដៃ ទៅដុស​សម្អាត​មុខ ឬក៏ដើរ​ទៅ​បន្ទប់​ធ្វើការ​ផ្សេង​ទៀត។ មួយ​វិញទៀត ផ្លាស់ប្តូរ​កាយវិការ​អ្នកក្នុង​រយៈពេល ១ ទៅ ២ ម៉ោង​ម្តង​ដោយ​ចំណាយពេ​ល​ត្រឹម​តែ ១ ឬ ២ នាទី​គឺគ្រប់​គ្រាន់​ហើយ។

ដើរឬ​ជិះកង់​ទៅធ្វើការ​និង​ទៅផ្ទះ

ការដើរ​ទៅជិះ​ឡាន​ក្រុង ដើរ​តាម​ផ្លូវ​ទៅផ្ទះ ដើរទៅ​ធ្វើការ ទាំង​អស់​នេះសុទ្ធ​តែ​សកម្មភាព​ដែលជួយ​ជម្រុញ​ថាមពល​មេតា​ប៉ូលីស​ក្នុងរាង​កាយ​របស់​អ្នក។

រូបតំណាង

ការឡើង​ចុះ​ជណ្តើ​រជើង

ជំនួស​ឲ្យការជិះ​ជណ្តើរ​យន្ត អ្នកគួរតែ​ដើរជណ្តើរ​ជើងឬរ​ត់ឡើង​ចុះដើម្បី​ឲ្យរាង​កាយអ្នក​ដុតបំផ្លាញ​ជាតិខ្លាញ់។ តែ​នៅ​ពេល​អ្នក​រត់​ក៏គួរតែ​មើល​ថា​ជ​ណ្តើរ​នោះ វាមាន​កម្ពស់​កម្រិត​ណា ត្រូវ​ប្រុង​ប្រយ័ត្ន​រាល់ការ​ដើ​រនិង​រត់​លើ​ជណ្តើរ​ជើង។

រូបតំណាង

ការធ្វើ​ការងា​រផ្ទះ

ក្រៅពី​ទំនេ​រពីការ​សិក្សាឬ​ក៏ការ​ធ្វើការ អ្នកក៏អាច​ចំណាយ​ពេលមក​ធ្វើការងា​រផ្ទះកំ​បិុកំប៉ុក​ដូចជា ជូតផ្ទះ លាង​ចាន សម្អាត​បន្ទប់​ទឹក រៀប​ចំបន្ទប់​ជាដើម។ ការងារ​អស់ទាំង​នេះនឹង​នាំឲ្យអ្នក​បែក​ញើស និង​ធ្វើ​ឲ្យផ្ទះរ​បស់​អ្នក​ស្អាត​ជាង​មុនទៀត​ផង។

រូបតំណាង

យ៉ាង​ណាមិញ អ្នកក៏​គួរតែ​ញុំា​អាហា​រណាដែល​មាន​ជាតិ​ខ្លាញ់​ទាប​និង​កុំទទួល​ទាន​ភេសជ្ជៈដែល​មាន​ជាតិស្ករច្រើន​និងធ្វើ​លំហាត់​ប្រាណថែម​ទៀតទើប​អាចជួយ​ឲ្យអ្នក​មាន​រាង​ស្លីម​ស្អាត​បាន។

រូបភាព៖ Pinterest

ចុចអានបន្ត៖

ផ្លែឈើ ៤ មុខ ផ្ទុកជាតិស្ករតិច​ស័ក្តិសមអ្នកចង់ស្គម អ្នកទឹកនោមផ្អែមនិងជំងឺសរសៃឈាមបេះដូង

ប្រភព៖ Sanook ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម