ផ្លែឈើ ៤ មុខ ផ្ទុកជាតិស្ករតិច​ស័ក្តិសមអ្នកចង់ស្គម អ្នកទឹកនោមផ្អែមនិងជំងឺសរសៃឈាមបេះដូង

  • 2019-12-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ផ្លែឈើ​ទាំងអស់ មិន​ប្រាក​ដថាមាន​ជាតិស្ករ​ច្រើន​នោះទេ ជាក់ស្តែង​ដូចជា​ផ្លែឈើ​ទាំង ៤ ប្រភេទ​នេះ។ ហើយ​ប្រភេទផ្លែ​ឈើ​ទាំងនេះ គឺសំបូរ​ទៅដោយ​វីតាមីន រសជាតិ​ឆ្ងាញ់ និងអត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​រាង​កាយ​អ្នក។ ផ្លែ​ឈើ​ទាំង​នោះ​រួម​មាន៖

១. ក្រូចឆ្មា

ផ្លែក្រូចឆ្មា ១០០ ក្រាម មានជាតិស្ករត្រឹមតែ ១,៧ ក្រាមតែប៉ុណ្ណោះ។ អ្នកអាចយកវាធ្វើជាគ្រឿងផ្សំជាច្រើន ពិសេសភេសជ្ជៈផ្សេងៗ។

រូបតំណាង

**២. ផ្លែប៉ោម**

វាជាផ្លែឈើមួយប្រភេទដែលសំបូរទៅដោយ fiber និងកម្រិតជាតិស្ករតិច។ នៅក្នុងផ្លែប៉ោម ១០០ ក្រាម មានផ្ទុកជាតិស្ករត្រឹមតែ ៥,៨ ក្រាមតែប៉ុណ្ណោះ។

រូបតំណាង

៣. ផ្លែត្របែក

នៅក្នុងផ្លែត្របែកគឺសំបូរទៅដោយវីតាមីន C​ និង A ដោយវាមានជាតិស្ករត្រឹមតែ ៤,៧ ក្រាម ក្នុង ៨៥ ក្រាមតែប៉ុណ្ណោះ។

រូបតំណាង

៤. ផ្លែស្រ្តប៊ឺរី

នៅក្នុងផ្លែស្រ្តប៊ឺរីគឺសំបូរទៅដោយវីតាមីន C វាផ្ទុកជាតិស្ករត្រឹមតែ ០,៧​ ក្រាមតែប៉ុណ្ណោះនៅក្នុង ១០០ ក្រាម។

រូបតំណាង

ចុចអានបន្ត៖

តិចនិកជួយសម្រក ៤ គីឡូចំណាយពេលត្រឹមតែមួយខែតែប៉ុណ្ណោះ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន