អាហារ​៣​ប្រភេទ​ជួយ​ឲ្យ​រាង​កាយ​មាន​ក្លិន​ក្រអូប​ពី​ធម្មជាតិ​ដោយ​មិន​បាច់​ប្រើ​ទឹក​អប់

  • 2021-07-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​ស្រលាញ់​ក្លិន​ខ្លួន​ឈ្ងុយ​​ក្រអូប​បែប​ធម្មជាតិ ដោយ​មិន​និយម​ប្រើ​ទឹក​អប់​នោះ អ្នក​អាច​ទទួល​ទាន​ ក៏​ដូច​ជា​ប្រើ​អាហារ​ខាង​ក្រោម​នេះ​បាន ដើម្បី​មាន​ក្លិន​ក្រអូប​ចេញ​ពី​​សាច់​ផ្ទាល់។

រូបតំណាង

**១. ក្រូច​ឆ្មា**

ក្រូច​ឆ្មា​មាន​សមត្ថភាព​សម្លាប់​មេរោគ និង​បង្ការ​មេរោគ ដូច​នេះ​អាច​កម្ចាត់​ក្លិន​ខ្លួន​ធម្មជាតិ​របស់​មនុស្ស​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វីតាមីន C របស់​ក្រូចឆ្មា នឹង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ចំរោះ​ជាតិពុល និង​ក្លិន​ខ្លួន។ ជាតិ​អាស៊ីត​នៅ​ក្នុង​ក្រូច​ឆ្មា នឹង​បន្ថយ​ជាតិ pH ក្នុង​ស្បែក និង​កាត់​បន្ថយ​មេរោគ​នាំ​ឲ្យ​មាន​ក្លិន​មាត់។ ញ៉ាំ​ក្រូច​ឆ្មា​ច្រើន នឹង​កម្ចាត់​ក្លិន​មាត់​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

រូបតំណាង

២. តែ​បៃតង

សារជាតិ glutathione នៅ​ក្នុង​តែ​បៃតងអាច​កម្ចាត់​ក្លិន​មាត់ និង​ក្លិន​ខ្លួន​បាន។ បន្ថែម​ពី​នេះ សារជាតិ​ខាង​លើ​ក៏​អាច​ចំរោះ​មេរោគ​ក្នុង​ស្បែក​បាន​ដូច​គ្នា។ មេរោគ​ក្នុង​ស្បែក​កាន់​តែ​តិច ក្លិន​ខ្លួន​កាន់​តែ​ថយ​ចុះ។ ក្រៅ​ពីនេះ ជាតិ polyphenol  នឹង​ធ្វើ​ឲ្យ​ខ្យល់​ដង្ហើម​របស់​អ្នក​ស្រស់​ថ្លា​ប្រៀប​ដូច​ការ​ប្រើ​ទឹក​ខ្ពុរ​មាត់​ដែរ។

រូបតំណាង

៣. ប្រេង​ដូង

នៅ​សម័យ​ដើម​នៅ​ពេល​ដែល​ទឹក​អប់​មិន​ទាន់​បង្កើត​បាន​ ក្រុម​គ្រួសារ​អ្នក​អភិជន បាន​ចំរាញ់​ប្រេង​ដូង​មក​លាប​លើ​ខ្លួន​ដើម្បី​មាន​ក្លិន​ឈ្ងុយ​ពី​ធម្មជាតិ។ នៅ​សម័យ​នេះ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ក្លិន​ខ្លួន​ដូច​ជា​ក្លៀក​មាន​ក្លិន​មិន​ល្អ អ្នក​អាច​យក​ប្រេង​ដូង​មក​លាប​នៅ​ចំណុច​នេះ​ជា​ញឹកញាប់​ដើម្បី​ព្យាបាលបញ្ហា​ក្លិន​ខ្លួន​បាន។ ម៉ាស្សា​ប្រេង​ដូង​នៅ​ចំណុច​នេះ​ជា​រៀង​រាល់​ថ្ងៃ​នឹង​កាត់​បន្ថយ​ ក៏​ដូច​ជា​បំបាត់​បញ្ហា​នេះ​បាន​ជា​រៀង​រហូត៕

អានបន្ត៖ ​ អំឡុងពពោះ អ្នកម្តាយញ៉ាំផ្លែមង្ឃុត ជាជម្រើសល្អសម្រាប់សុខភាពនិងខួរក្បាលទារក

ប្រភព៖ Phunutoday ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម