ផ្លែឈើ ៤ មុខ កាត់បន្ថយកូឡេស្តេរ៉ុលពីរាងកាយ ចៀសផុតពីជំងឺកាចសាហាវ
- 2021-07-16 08:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើ ៤ មុខ កាត់បន្ថយកូឡេស្តេរ៉ុលពីរាងកាយ ចៀសផុតពីជំងឺកាចសាហាវ
បើប្រិយមិត្តចង់បានសុខភាពល្អ គួរតែបរិភោគផ្លែឈើទាំង៤មុខនេះ ។
១. ផ្លែបឺរ
ដោយសារតែផ្លែបឺរសម្បូរដោយសារធាតុខ្លាញ់ វីតាមីន និង Fiber វាល្អសម្រាប់ការបរិភោគក្នុងកម្រិតមធ្យម។ ដូច្នេះហើយ វាអាចមានលទ្ធភាពស្រូបយកកូឡេស្តរ៉ុល ដែលជាហានិភ័យដល់ជំងឺបេះដូង ឬស្ទះសសៃឈាម។
២.ផ្លែផាសិន
ផាសិនជាផ្លែឈើផ្ទុកជាតិស្ករទាប តែសម្បូរដោយវីតាមីន A, C , ប៉ូតាស្យូម និង Fiber ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលពីសសៃឈាមបាន។ សំខាន់ទៀតនោះ វាក៏ជួយកាត់បន្ថយហានិភ័យនៃសម្ពាធឈាមដែលបណ្តាលឲ្យកើតជំងឺបេះដូង បានដែរ។
៣. ផ្លែ Peach
បើអ្នកហូបផ្លែ Peach ចំនួន 22,4 – 28,0 ក្រាមក្នុងមួយថ្ងៃ វានឹងជួយបង្កើនបរិមាណជីវជាតិរាងកាយដែលត្រូវការបាន។ កាត់បន្ថយសម្ពាធឈាម គ្រប់គ្រងទម្ងន់ កាត់បន្ថយជាតិកូឡេស្តេរ៉ុលបានពីជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺធាត់ មហារីកពោះវៀន និងជំងឺដាច់សសៃឈាមខួរក្បាលបាន។
៤. ផ្លែប៉ោម
តាមការសិក្សាបង្ហាញថា ញ៉ាំប៉ោមរាល់ថ្ងៃអាចកាត់បន្ថយកម្រិតកូស្តេរ៉ុលឲ្យនៅទាបបាន ព្រោះវាសម្បូរដោយ Fiber តែវាមានតែក្នុងផ្លែប៉ោមស្រស់ប៉ុណ្ណោះ។