រឿង ៤ យ៉ាងដែលអ្នកត្រូវធ្វើដើម្បីពង្រឹងសុខភាពផ្លូវចិត្តឲ្យបានល្អ

  • 2021-07-18 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការព្រួយបារម្ភប្រចាំថ្ងៃរបស់អ្នកគឺមាននៅគ្រប់ពេលវេលានឹងនៅគ្រប់ទីកន្លែងតាំងពីបើកភ្នែករហូតដល់បិទទៅវិញ។ ហើយមនុស្សម្នាក់ៗតែងតែមានបញ្ហា គ្រាន់តែថាតិចឬច្រើនប៉ុណ្ណោះ។

ប្រសិនបើអ្នកចង់កាត់បន្ថយស្ត្រេស និងរស់នៅដោយភាពសប្បាយរីករាយសុខភាពល្អ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តនោះ អ្នកគួតែព្យាយាមមកអនុវត្តតាមវិធីសាស្ត្រល្អៗដែលមានបង្ហាញដូចខាងក្រោមនេះ។

បួនវិធីខាងក្រោមនេះអាចជួយអ្នកក្នុងការពង្រឹងសុខភាពផ្លូវចិត្តឲ្យបានល្អប្រសើរឡើងវិញ៖

  • បញ្ឈប់ការគិតច្រើនពេកចំពោះរឿងសាមញ្ញៗធម្មតា បើដោះស្រាយបានចាំធ្វើ បើមិនបានទេទុកវាមួយឡែកសិនទៅ
  • ការគិតវិជ្ជមានឬគិតតែរឿងល្អៗ អ្នកត្រូវធ្វើរឿងអ្វីសប្បាយភ្លាមៗពេលមានអារម្មណ៍អវិជ្ជមានចូលមក
  • សប្បាយចិត្តនូវអ្វីៗដែលខ្លួនមានពីព្រោះអ្នកណាៗក៏មានបញ្ហាដែរ មិនថាអ្នកមានឬអ្នកក្រឡើយ
  • ការហាត់ប្រាណជារៀងរាល់ថ្ងៃ និងការទម្លាប់ធ្វើខ្លួនឲ្យមមាញឹកអាចជួយបញ្ឈប់ពីការគិតច្រើនបាន

អ្វីដែលសំខាន់នោះគឺការថែទាំខ្លួនទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តជាប្រចាំថ្ងៃដោយអនុវត្តតាមវិធីទាំងបួនខាងលើនេះ។ ហើយចាំថាត្រូវផ្តល់ពេលវេលាសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃយ៉ាងហើចណាស់ក៏បានកន្លះម៉ោងដែលក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្តឲ្សសប្បាយចិត្ត៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម