ច្បាប់ងាយៗនឹងសាមញ្ញទាំង ៥ ដើម្បីភាពសប្បាយរីករាយនឹងសុភមង្គលក្នុងការរស់នៅ

  • 2021-07-16 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយនឹងស្ថានភាពដ៏អាក្រក់ទាំងអស់ដែលកំពុងតែកើតឡើងនៅក្នុងពិភពលោករបស់យើងសព្វថ្ងៃនេះ វាពិបាកណាស់ក្នុងការនិយាយថា “ខ្ញុំសប្បាយចិត្ត” ពីព្រោះយើងទាំងអស់គ្នាតែងតែធ្លាប់បានឆ្លងកាត់នូវការលំបាក និងទុក្ខវេទនាជាច្រើនរាប់មិនអស់ទម្រាំតែទទួលបានភាពសប្បាយរីករាយនឹងសុភមង្គល។

អ្នកបានធ្វើរឿងគ្រប់យ៉ាង សាកល្បងគ្រប់វិធី ប៉ុន្តែពេលខ្លះអ្នកនូវតែមិនអាចទទួលបានភាពសប្បាយរីករាយនឹងសុភមង្គលនោះ ឬក៏ទទួលបានដោយការពិបាក និងទទួលបានមិនពេញលេញគ្រប់គ្រាន់ឡើយ។

ខាងក្រោមនេះគឺជាច្បាប់ងាយៗនឹងសាមញ្ញទាំង ៥ ដែលធ្វើឲ្យអ្នកទទួលបានសុភមង្គល និងភាពសប្បាយចិត្តក្នុងការរស់នៅ៖

១. កុំធ្វើការប្រៀបធៀបជាមួយមនុស្សដទៃទៀត

២. កុំមានការព្រួយបារម្ភ ឬមានការគិតអវិជ្ជមាន

៣. កុំមានការរអ៊ូរទាំថាវាជាកំហុស ឬជាកម្មរបស់ខ្លួន

៤. កុំមានការស្អប់ចំពោះខ្លួនឯង និងមនុស្សដទៃ (តែផ្ដល់ក្ដីស្រឡាញ់វិញ)

៥. ហើយកុំធ្វើការរំពឹងទុកខ្លាំងពេកត្រូវរៀនសប្បាយចិត្តនូវអ្វីដែលខ្លួនមានឬទទួលបាន

រៀនរស់នៅក្នុងរបៀបមួយដែលធ្វើឲ្យអ្នករំភើបសប្បាយរីករាយនៅពេលណាដែលអ្នកភ្ញាក់ពីគេងនៅពេលព្រឹក។ ហើយរៀនរស់នៅក្នុងជីវិតរបស់អ្នកតាមរបៀបសាមញ្ញៗ ចំណាយពេលឲ្យបានច្រើនក្នុងការធ្វើអ្វីមួយដែលអ្នកចូលចិត្តធ្វើ ឬចំណាយពេលជួយអ្នកដទៃ និងត្រូវចេះបន្ទាបខ្លួន ហើយរក្សាភាពវិជ្ជមានជានិច្ច៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម