បញ្ហា ៣ យ៉ាងដែលអាចកើតឡើងចំពោះអ្នកប្រើការណាត់ជួបតាមអនឡាញ

  • 2021-07-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចេកវិទ្យាបានបង្កើតការផ្លាស់ប្តូរវប្បធម៌ដ៏ធំមួយនៅក្នុងរបៀបរស់នៅ ជាពិសេសនោះគឺទៅលើរឿងស្នេហា។ ពេលផ្ទះការរីករាលដាលជំងឺកូវីដ-១៩ មនុស្សបានរិះរកវិធីថ្មីនៃការណាត់ជួប គឺតាមអ៊ិនធឺរណែតបានកើនឡើងយ៉ាងខ្លាំងក្នុងរយះពេលថ្មីៗនេះ។ ស្ទើរតែអ្វីៗទាំងអស់ត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ិនធឺរណេត វាបានធ្វើការផ្លាស់ប្តូរជីវិតរស់នៅរបស់មនុស្សទាំងស្រុង។

មនុស្សខ្លះប្រើវាសម្រាប់ស្វែងរកដៃអនាគត ឬគ្រាន់តែជាការសប្បាយខាងផ្លូវភេទ ហើយក៏មានអ្នកខ្លះបានជ្រើសរើសមិនប្រើប្រាស់វាដោយសារហេតុផលផ្ទាល់ខ្លួននានា និងការយល់ថាវាអាចផ្តល់ផលប៉ះពាល់សុខភាពផ្លូវចិត្ត។

ផលប៉ះពាល់ ៣ យ៉ាងដែលអាចនឹងកើតឡើងចំពោះអ្នកប្រើ និងអ្នកដែលធ្វើការណាត់ជួបតាមអនឡាញ៖

  • ប៉ះពាល់ទៅលើគុណតម្លៃនៃរូបរាងកាយ (ទាប ឬគ្មានតម្លៃ) វាបានធ្វើឲ្យមនុស្សវាយតម្លៃមនុស្ស ដោយផ្អែកតែទៅលើរូបរាងខាងក្រៅរបស់ពួកគេ (រូបថត) ឬនរណាដែលគេចូលចិត្ត និងមិនចូលចិត្តតែប៉ុណ្ណោះ

  • ផ្តល់នូវភាពតានតឹងនៃអារម្មណ៍ផ្លូវចិត្តរបស់អ្នក ជាពិសេសនៅពេលដែលអ្នកទទួលរងនៅការបដិសេធជាជាងការកោតសរសើរ វាធ្វើឲ្យអារម្មណ៍ផ្លូវចិត្តរបស់អ្នកកាន់តែពិបាកជាងមុន

  • ជាកន្លែងដែលមនុស្សរកដើម្បីបំពេញចំណង់ផ្លូវភេទ ភាគច្រើននៃអ្នកដែលប្រើការណាត់ជួបអនឡាន និងសូម្បីតែអ្នកដែលប្រើវាដើម្បីស្វែងរកដៃគូអនាគតក៏បានធ្វើវាដែរ (បំពេញចំណង់ផ្លូវភេទ) ប្រហែលជានៅពេលណាត់ជួបលើកទីមួយ ទីពីរ ឬក៏ទីបី

ប្រសិនបើអ្នកជាមនុស្សដែលប្រើក្នុងគោលបំណងស្វែងរកដៃគូអនាគតនោះ អ្នកត្រូវនិយាយបញ្ជាក់ឲ្យបានច្បាស់លាស់ពីគោលបំណងរបស់អ្នកមុននឹងសម្រេចចិត្តចង់ជួបនរណាម្នាក់តាម Online៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម